ភាគ១០៧+១០៨

533 24 0
                                    

អរគុណសម្រាប់១Kឡាច៎អាល់ប៊ុម

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០៧,១០៨

«ឡេឡានី..ឡេឡានីអូនដឹងខ្លួនហើយមែនទេ? ឆ្លើយជាមួយបងមកណា៎» ខណៈហូស៊ុកកំពុងតែលូកកាន់ក្រសោបដៃឡេឡានីឯណោះលោកដុកទ័រក៏ចូលមកពិនិត្យមើលនាងជាថ្មីម្ដងទៀត ខេវីនឯណោះក៏គេងបៅទឹកដោះគោនឹងកាន់ដៃម្ដាយជាប់ដដែល។
«តាមក្រសែភ្នែកអ្នកនាងឡេឡានីមិនទាន់បានល្អប្រសើរច្រើននៅឡើយទេ តែនាងក៏មានចលនាតបតរមកវិញអាចជាសង្ឃឹមដល់ពួកយើងដែរ តែបើសិនជានាងមានតែកាយវិការតបហើយមិនដឹងខ្លួនដដែលបែបនេះមួយខែទៀតទោះជាកាលៈទេសៈណាក៏ដោយពួកយើងត្រូវតែធ្វើការវះកាត់ជាដាច់ខាត» លោកដុកទ័រនិយាយបកស្រាយសព្វគ្រប់សេចក្ដីរបស់គាត់រួចក៏នាំពេទ្យផ្សេងៗទៀតចាកចេញទៅជាមួយនឹងគាត់ដែរ។
«ឡេឡានី..អូនឆ្លើយតបនឹងសម្ដីបងហើយនឹងការនឹករលឹករបស់កូនហើយមែនទេ?» ហូស៊ុកក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរនាងរួចកាន់ក្រសោបដៃនាងជាប់ណែនដដែល គេទាញខ្មងដៃមនុស្សស្រីជាទីស្រឡាញ់មកថើបស្រាលៗព្រមជាមួយនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់គេ  មិនមែនព្រោះតែភាពទុក្ខសោក តែជាភាពសោមនស្សដែលឡេឡានីបានឆ្លើយតបនឹងការហៅរបស់គេនឹងកូន នាងមិនធ្វើឲ្យការរង់ចាំរបស់ពួកគេជាងមួយខែមកនេះខកបំណងឡើយ។
«ម៉ាម៉ា..ឡាញ់ម៉ាម៉ា» ខេវីនឯណោះគេគេងក្បែរម្ដាយរួចញញឹមជាប់រហូតគ្រាន់តែម្ដាយកាន់ដៃគេជាប់ភ្លាម គេនឹកម្ដាយនឹកការអោបក្រសោបបីបមនឹងការមើលថែ ពេលនេះគ្រាន់តែនាងកាន់ដៃគេភ្លាម គេក៏ប្រែមកជាសប្បាយរីករាយហើយក៏មិនទៅណាចោលម្ដាយសោះ។
«ប៉ាថាពួកយើងគួរតែប្រាប់អ្នកគ្រប់គ្នាឲ្យបានដឹងថាម៉ាក់កូនដឹងខ្លួនហើយ ជាពិសេសលោកពូកូន គេនឹងសប្បាយចិត្តបើដឹងថាឡេឡានីដឹងខ្លួន» កំពុងតែសប្បាយចិត្តផងរំភើបចិត្តផងនោះហូស៊ុកក៏ប្រញាប់លើកទូរសព្ទ័ឡើងដើម្បីចុចខលទៅរកក្មួយប្រុសភ្លាម។

ក្រឺង! ក្រឺង..
សំឡេងទូរសព្ទ័រោទ៍បន្លឺឡើងបន្តិចតែក៏ត្រូវបានអ្នកម្ខាងទៀតចុចបិទ នៅក្នុងផ្ទះចំការធំទូលាយជាទីកន្លែងដែលហូស៊ុកធ្លាប់បាននាំឡេឡានីមកសម្រាកកំសាន្តនៅទីនោះ តែពេលនេះក៏មានមនុស្សស្រីផ្សេងម្នាក់ទៀតមកលេងតែមកជាមួយនឹងអ្នកប្រុសតូចរបស់គ្រួសារអាល់ហ្វ្រេដដូ ក្មួយរបស់ហូស៊ុកឯណោះ។
«ស្អាតណាស់ ហិហិ» រូម៉ានិយាយឡើងទាំងភ្នែកសំឡឹងមើលទៅទេសភាពព្រៃប្រឹក្សានៅខាងក្រៅឯណោះ ស្រីតូចលើកដៃកាន់អង្អែលស្មាខ្លួនឯងបន្តិចព្រោះតែអាកាសធាតុចាប់ងងឹតវាក៏ចាប់ត្រជាក់ទៅដែរ។
ដៃតូចដែលលើកឡើងអង្អែលប៉ះស្មាខ្លួនឯងឯណោះក៏មានក្រណាត់ក្រាស់គ្របពីលើ រូម៉ាងាកខ្លួនសំឡឹងមកក៏ឃើញថាថេយ៉ុងជាអ្នកយកអាវក្រៅរបស់គេមកគ្របស្មាឯណោះ ថេយ៉ុងក៏ញញឹមរួចទម្លាក់ខ្លួនអង្គុយក្បែរនាងដែរ។
«បងថេយ៍ដូចជាមិនសប្បាយចិត្តសោះ បងមានរឿងអីមែនទេ?» រូម៉ាសង្កេតឃើញទឹកមុខរបស់បុរសជាទីស្រឡាញ់ប្រែប្រួលនាងក៏ប្រញាប់សួរឡើង ថេយ៉ុងក៏មើលមកនាងរួចព្រលែងខ្យល់ដង្ហើមបែបតានតឹង ហើយភាពតានតឹងនោះក៏ធ្វើឲ្យនាងតូចមិនស្រួលចិត្តរួចប្រញាប់ចូលជិតថេយ៍នឹងលូកអោបដៃគេជាប់ នាយកម្លោះក៏ងាកមើលស្រីតូចដែលនៅក្បែរខ្លួនរួចមិនភ្លេចលូកអង្អែលក្បាលនឹងថើបសក់នាងស្រាលៗ។
«បងថេយ៍ប្លែកខ្លាំងណាស់មួយរយៈនេះ បងមានរឿងអីមែនទេ?» សំឡេងនិយាយហាក់បីដូចជានាងមានការភ័យខ្លាចនឹងអ្វីដែលគេហៀបនឹងប្រាប់នាងឯណោះ ថេយ៉ុងក៏បិទភ្នែកបន្តិចរួចងាកបែរមើលទៅរូម៉ាជាថ្មីម្ដងទៀតតែលើកនេះគេក៏មើលនាងព្រមជាមួយនឹងស្នាមញញឹមវិញ។
«បងគ្រាន់តែពិបាកចិត្តមិនដឹងថាគួរនាំម៉ាទៅលេងនៅឯណាពេលវិស្សមកាលខាងមុខនេះ..» សម្ដីថេយ៉ុងនាំឲ្យនាងល្អិតរូម៉ាបានធូរស្រាលចិត្តខ្ញាក នាងក៏ងាកមុខចេញសើចបន្តិចរួចក៏ងាកបែរមកថេយ៉ុងវិញមិនភ្លេចលូកដៃគក់ទ្រូងនាយផង តែការគក់ក៏ប្ដូរមកជាការអោបក្រសោបវិញដែលថេយ៉ុងជាអ្នកទាញនាងមកអោបក្រសោបជាប់ក្នុងរង្វង់ដៃ។
«ពួកយើងទៅហាវ៉ៃទៅណ៎ ម៉ាចង់នាំបងថេយ៍ទៅលេងសមុទ្រហើយពួកយើងក៏អាចចំណាយពេលនៅទីក្រុងស្រស់ស្អាតនោះ ម៉ាសម្រាកបាន២សប្ដាហ៍ដែរ»
«ល្អ! ពួកយើងទៅទីនោះទៅ ម៉ាចង់ទៅណាបងនឹងជូនម៉ាទៅទីនោះ ហ៊ឹម» ថេយ៉ុងអោបអង្អែលក្បាលនាងរួចមិនភ្លេចថើបសក់នាងទាំងចិត្តស្រឡាញ់ពោរពាសក្នុងបេះដូង ទឹកមុខញញឹមមុននោះក៏ប្រែមកជាមួយនឹងស្រពាប់ស្រពោនជាថ្មីក៏ព្រោះតែការស្រឡាញ់ពោរពាសបែបនេះហើយទើបគេត្រូវតែហ៊ានដោះលែងនាង ដើម្បីសុវត្ថិភាពរបស់នាង ហើយអាចនិយាយបានថាពេលវិស្សមកាលនេះក៏ជាពេលចុងក្រោយដែលគេអាចចំណាយពេលនៅជាមួយនឹងនាងដែរ។
«ពួកយើងចម្អិនម្ហូបញ៊ាំទេបងថេយ៍? ម៉ាឃ្លាន» រូម៉ាឯណោះក៏ដកខ្លួនពីការអោបរួចលើកដៃអង្អែលពោះខ្លួនឯងស្រាលៗពេបមាត់តិចៗដូចជាកូនក្មេង ថេយ៉ុងក៏អស់សំណើចរួចលូកដៃអង្អែលក្បាលនាងតិចៗ។
«មិចក៏ម៉ាមិនទៅសម្អាតខ្លួនទៅ ចាំបងធ្វើអូម៉ាលេតដែលអូនចូលចិត្ត..»
«ហើយកុំភ្លេច...»
«សូកូឡាក្ដៅនឹងស្ត្របឺរី..បងដឹងហើយ»
«អា៎!ស្រឡាញ់បងថេយ៍បំផុត ហិហិ» រូម៉ាចូលមកអោបក្រសោបថេយ៉ុងបន្តិចរួចក៏ប្រញាប់រត់ទៅបន្ទប់នាងដើម្បីសម្អាតខ្លួន ថេយ៉ុងក៏តាមមើលនាងរួចប្រែទឹកមុខបន្តិច គេញញឹមស្ងួតបន្តិច។
«បងក៏ស្រឡាញ់អូនបំផុតណាម៉ា»
...
យប់នៅមន្ទីរពេទ្យ
«អ្នកនាងរបស់ម៉ាដាមនឹងឆាប់ជាណា៎» គ្រាន់តែទទួលបានដំណឹងភ្លាមគ្រប់គ្នាក៏មកមន្ទីរពេទ្យដើម្បីមើលឡេឡានី លើកលែងតែថេយ៉ុងព្រោះហូស៊ុកមិនអាចទាក់ទងគេបាន ម៉ាដាមម៉ែលនៅអង្គុយកៀកក្បែរនឹងគ្រែឡេឡានីរួចកាន់ក្រសោបដៃនាងជាប់ទាំងញញឹម។
«នាងដឹងខ្លួនដំបូងគឺដោយសារតែកូនវីនកាន់ដៃនាង នាងឆ្លើយតបដោយសារតែភាពនឹករលឹករបស់កូន» ហូស៊ុកនៅក្បែរនោះក៏ពោលឡើងទាំងញញឹម ដៃម្ខាងបីកូនប្រុសដែលកំពុងតែគេងឯណោះជាប់។
«វាជាដំណឹងល្អណាស់ វាអាចជាកាដូដែលនាងចង់ប្រគល់ឲ្យពួកយើងព្រោះថាស្អែកនេះជាថ្ងៃកំណើតនាង..» លោកហ្គេសស្ពើក៏និយាយឡើងនាំឲ្យហូស៊ុកចងចាំភ្លាម នាយក៏ញញឹមរួចនឹកឃើញដល់អ្វីម៉្យាង។
«ខ្ញុំនឹងតុបតែងបន្ទប់ឲ្យស្អាត ដើម្បីអបអរខួបរបស់នាង អូនយល់បែបណាដែរឡេឡានី?» ម៉ាដាមម៉ែលក៏ចូលទៅអោបក្រសោបខេវីនរួចបីគេចេញពីដៃលោកប៉ាគេ ផ្ដល់ឱកាសឲ្យហូស៊ុកបានចូលទៅជិតនាង ហូស៊ុកកាន់ដៃនាងជាប់នឹងថើបដូចជាគ្រប់ពេលដែលគេនៅក្បែរនាង លោកហ្គេសស្ពើក៏មើលមកពួកគេរួចញញឹមបន្តិច។
«អ៊ីចឹងម៉ាដាមសុំយកអ្នកប្រុសវីនទៅវិមានគេងសិនហើយ ស្អែកចាំម៉ាដាមរៀបចំខ្លួនអ្នកប្រុសឲ្យស្អាតនឹងអាលមកជូនពរខួបកំណើតអ្នកម៉ាក់..»
«ម៉ាដាមយកលោកប៉ាទៅជាមួយផងទៅ លោកប៉ាក៏គួរតែសម្រាកដែរ ហើយយប់ហើយណា៎» ហូស៊ុកក៏ងាកទៅនិយាយជាមួយនឹងលោកប៉ាគេ លោកម្ចាស់ហ្គេសស្ពើក៏ញញឹមរួចកាន់ឈើច្រត់ចាកចេញទៅព្រមជាមួយម៉ាដាមនឹងចៅប្រុសរបស់គាត់ ហូស៊ុកក៏ជូនដំណើរពួកគាត់រហូតដល់មាត់ទ្វារបន្ទប់រួចទើបនាយត្រឡប់ចូលមកក្នុងវិញ។
ហូស៊ុកមកដល់ក៏ដោះអាវក្រៅដាក់លើកៅអីតែនៅយប់នេះគេមិនបានទៅគេងនៅលើសាឡុងឡើយ តែគេក៏ឡើងមកគេងលើគ្រែជាមួយឡេឡានីដោយគេលើកនាងឲ្យកើយលើដៃរបស់គេ រួចទាញនាងមកអោបជាប់នឹងទ្រូង ទម្លាក់បបូរមាត់ថើបនាងស្រាលៗព្រមទាំងស្នាមញញឹម។
«រីករាយថ្ងៃកំណើតណាក្មេងល្អរបស់បង ឆាប់ដឹងខ្លួនឡើងណា៎ បងស្រឡាញ់អូន» ហូស៊ុកអោបនាងនឹងថើបនាងទុកជាកាដូនៅថ្ងៃកំណើតរបស់នាង មិនថានាងទៅជាបែបណាគេក៏សន្យាថានឹងស្រឡាញ់នាងបំផុតដែរ នាយអោបឡេឡានីជាប់រួចបិទភ្នែកសម្ងំគេងលង់លក់នៅលើគ្រែនោះ រាងកាយមាំទាំក៏មានចលនាទាំងគេងលក់តែមិនមែនគេជាអ្នកធ្វើនោះឡើយ តែជាអ្នកដែលអោបឯណោះទៅវិញទេ នាងរើបម្រាស់ចេញពីការអោបរួចត្រសុលទាញភួយមកដណ្ដប់រាងកាយពួកគេ ស្រីតូចខិតកិលក្បាលកើយលើទ្រូងរបស់បុរសជាទីស្រឡាញ់រួចបើកភ្នែកឡើងស្រាលៗព្រមនឹងទឹកភ្នែកមួយតំណក់ហូរស្រក់។
«អូនក៏ស្រឡាញ់បង.. បងសម្លាញ់»

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់
ហូស៊ុកនៅតែគេងលង់លក់លើគ្រែដដែល ដៃមាំទាំនៅតែអោបរបស់ម៉្យាងនៅក្បែរខ្លួនដែលមានសភាពទន់ៗមិនខុសពីរាងកាយតូចស្រឡូនរបស់ឡេឡានី នាយញញឹមទាំងបិទភ្នែករួចក្រសោបអោបកាន់តែណែន តែគេក៏ចងចិញ្ចើមបន្តិចកាលបើកាន់តែអោបគេមានអារម្មណ៍ថារបស់នោះកាន់តែចម្លែក ទន់ៗខុសធម្មតា។
ហូស៊ុកបើកភ្នែកឡើងសន្សឹមៗឡើងព្រមទាំងចិត្តរំពឹងថាគេក្រោកមកនឹងបានឃើញមុខតូចច្រមិចរបស់ឡេឡានី តែគេក៏ត្រូវបើកភ្នែកធំៗកាលបើក្រោកឡើងមកមិនបានឃើញនាង បែរជាឃើញតែខ្នើយអោបដែលគេអោបជាប់ដៃឯណោះ។
«ឡេឡានី..ហ៊ឺ ឡេឡានី» ហូស៊ុកក៏បែរជាស្លន់ស្លោរកាលបើក្រោកឡើងបាត់នាង គេប្រញាប់នាំខ្លួនចុះពីលើគ្រែទាំងទីងណាត់ទីងណែងបំណងចង់រកមើលនាង តែគេក៏បែរជាភាំងកាលបើមនុស្សដែលគេកំពុងរកនោះនៅអង្គុយលើរទេះសំឡឹងមើលមកគេទាំងទឹកភ្នែកដាមជាប់ថ្ពាល់។
«ម្ចាស់ប្រុសរកអ្នកណា?»
«ឡេឡានី..ផឹប» ហូស៊ុកមិនចាំយូរក៏ប្រញាប់ចូលទៅអោបក្រសោបអ្នកអង្គុយរទេះជាប់ នាយងើបថើបសក់ ថើបថ្ងាសនឹងថើបថ្ពាល់របស់នាងទាំងទឹកភ្នែកហូរស្រក់ ដៃស្រវ៉ាអោបនាងជាប់ព្រោះខ្លាចបាត់នាងទៅទៀត។
«អូន..អូនឈឺ»
«ទ្រាំឲ្យប្ដីអោបសិនទៅ មុននឹងអូនក្រោកបងឈឺចិត្តជាងនេះរាប់សិបលានដងអូនដឹងទេ?»
«មិនដឹងទេ..រវល់តែសន្លប់»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now