β™‘αž”αŸ†αžŽαŸ‚αž€αž—αŸ’αž‡αžΆαž”αŸ‹αž…αž·αžαŸ’αžαžŸαŸ’αž“αŸαž αŸβ™‘

Autorstwa injaehaa

97.7K 7.4K 362

Jungkook top Taehyung bottom WiΔ™cej

αž—αžΆαž‚1
αž—αžΆαž‚2
αž—αžΆαž‚3
αž—αžΆαž‚4
αž—αžΆαž‚5
αž—αžΆαž‚6
αž—αžΆαž‚7
αž—αžΆαž‚8
αž—αžΆαž‚9
αž—αžΆαž‚10
αž—αžΆαž‚11πŸ”ž
αž—αžΆαž‚12πŸ”ž
αž—αžΆαž‚13
αž—αžΆαž‚14
αž—αžΆαž‚15
αž—αžΆαž‚16
αž—αžΆαž‚17
αž—αžΆαž‚18
αž—αžΆαž‚19
αž—αžΆαž‚20
αž—αžΆαž‚21
αž—αžΆαž‚22
αž—αžΆαž‚23
αž—αžΆαž‚24
αž—αžΆαž‚25
αž—αžΆαž‚26
αž—αžΆαž‚27
αž—αžΆαž‚28
αž—αžΆαž‚29
αž—αžΆαž‚30
αž—αžΆαž‚31
αž—αžΆαž‚32
αž—αžΆαž‚33
αž—αžΆαž‚34
αž—αžΆαž‚36
αž—αžΆαž‚37
αž—αžΆαž‚38
αž—αžΆαž‚39-40
αž—αžΆαž‚41
αž—αžΆαž‚42
αž—αžΆαž‚43
αž—αžΆαž‚44
αž—αžΆαž‚45
αž—αžΆαž‚46_47
αž—αžΆαž‚48
αž—αžΆαž‚49
αž—αžΆαž‚50
αž—αžΆαž‚51
αž—αžΆαž‚52
αž—αžΆαž‚53
αž—αžΆαž‚54
αž—αžΆαž‚55
αž—αžΆαž‚56_57
αž—αžΆαž‚58
αž—αžΆαž‚59
αž—αžΆαž‚60
αž—αžΆαž‚61_62
αž—αžΆαž‚63
αž—αžΆαž‚64
αž—αžΆαž‚65
αž—αžΆαž‚66
αž—αžΆαž‚67-68
αž—αžΆαž‚69
αž—αžΆαž‚70πŸ”ž
αž—αžΆαž‚71
αž—αžΆαž‚72
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹
αžœαž‚αŸ’αž‚2-αž—αžΆαž‚1
αžœαž‚αŸ’αž‚2-αž—αžΆαž‚2
αžœαž‚αŸ’αž‚2-αž—αžΆαž‚3
αžœαž‚αŸ’αž‚2-αž—αžΆαž‚4
αžœαž‚αŸ’αž‚2-αž—αžΆαž‚5
αžœαž‚αŸ’αž‚2-αž—αžΆαž‚6
αžœαž‚αŸ’αž‚2-αž—αžΆαž‚7
~αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹~

αž—αžΆαž‚35

1.3K 95 4
Autorstwa injaehaa

ទៅតាំងពីព្រឹករហូតមកដល់ល្ងាចទើបឃើញវត្តមានជុងហ្គុកចូលផ្ទះ គ្រាន់តែចុះពីឡាន មិនបានប៉ុន្មានវិនាទីផង ហ្វាំងនៅឈរស្ទាក់ពីមុខ ចាំជំរិតសួរនាំដែលបាត់ទៅក្រៅយូរពេញមួយថ្ងៃ

"សភាពបែបនេះ បើឲ្យអាហ្វាំងទាយ ប្រាកដជាទើបតែមកពីផឹកស្រាហើយ" រាងកាយមានក្លិនជាតិអាកុល ហើយបើដកដង្ហើមមកក្លិនរិតតែភាយ សូម្បីឈរសឹងមិននឹងផង ចាក់ប៉ុន្មានក៏ហ៊ានដែរ សភាពនេះគឺទើបតែមកពីផឹកច្បាស់ណាស់។

"យើងផឹកមិនផឹក គ្មានទើសក្បាលហែងទេស៎" អារម្មណ៍កំពុងមិនល្អ ដល់ពេលមកដល់ផ្ទះ មានកូនចៅនៅឈរស្ទាក់មើលតែប្រពន្ធទៀត ជុងហ្គុកឯណេះរិតតែក្រពុលមុខគុណនឹងមួយរយ។

"ខ្ញុំដឹងតើថាមិនទើស ព្រោះចៅហ្វាយមិនបានមកអង្គុយផឹកលើក្បាលខ្ញុំឯណា"

"បើដឹងហើយចៀសផ្លូវយើង"

"មិនទាន់បានសួរអីផង ចៀសបានយ៉ាងម៉េច? ខ្ញុំដឹងថាព្រឹកមិញចៅហ្វាយទៅផ្ទះអ្នកប្រុសថេហ៍ ព្រោះបងប្រុសធម៌ចៅហ្វាយទូរសព្ទមកប្រាប់ខ្ញុំ"

"បើដឹងហើយថី?" គ្រាន់តែដឹងសោះចាំបាច់អីមកនិយាយប្រាប់ មានកូនចៅយ៉ាប់ៗបែបនេះ ហត់ចិត្តសឹងតែស្លាប់ម្ដងៗដែរ។

"ក៏ចង់ដឹងរឿងខ្លះ យ៉ាងម៉េចត្រូវអ្នកប្រុសថេហ៍ដេញមិនឲ្យចូលផ្ទះ ទើបខូចចិត្តទៅផឹកស្រាមែនទេ?" នាយស្គាល់ចរិតចៅហ្វាយច្បាស់ណាស់ ត្រឹមរឿងពិននឹងមិនអាចឲ្យជុងហ្គុកទៅផឹកស្រាទេ តែការដែលលើកឡើងព្រោះចង់ឲ្យចៅហ្វាយប្រកែកតវ៉ានឹងអាលបានឆាប់របូតចម្លើយការពិតមក។

"អាហ្វាំង!គំនិតឯងរាក់កំផែលដល់ម្លឹង បើយើងដឹងអញ្ចឹងមិនយកមកជាមួយឲ្យនាំតែទើសដៃជើងទេ"

"ចង់ប្រកែកថាមិនមែនដូចដែលខ្ញុំគិត"

"ការពិតទៅ រឿងដែលឯងឲ្យយើងឆ្ងល់នោះ គឺយើងបានសួរគេហើយ" ពេលនេះគ្មានអារម្មណ៍ចង់ឈ្លោះជាមួយនឹងកូនចៅទាល់តែសោះ ហាក់ខ្សោះៗ ល្ហើយៗក្នុងទ្រូងម្ដេចមិនដឹងទេ គួរតែចែករំលែកឲ្យកូនចៅខ្លះ បើមិនចឹងទេ ខ្លាចទ្រាំម្នាក់ឯងមិនបាន។

"អំពីក្មេងនោះមែនទេ? ចៅហ្វាយសួរថាជាកូនអ្នកណាឬ? ហើយអ្នកប្រុសថេហ៍ឆ្លើយយ៉ាងម៉េច?" មិនចាំបាច់ប្រាប់ ថាទៅសួរពីអ្វីទេ ហ្វាំងអាចលៃដឹងខ្លួនឯង ព្រោះកាលនៅក្នុងឡាននោះ គ្រាន់តែឃើញទឹកមុខជុងហ្គុកក៏ដឹងភ្លាម ថាចៅហ្វាយពិតជាមានចម្ងល់ដូចខ្លួនដែរ។

"ថេហ៍ប្រាប់ថាជាកូនរបស់គេជាមួយនឹងប្ដីគេ" មិនដឹងជាក្នុងខ្លួនកើតអី ឲ្យតែនិយាយពីរឿងនេះ នាយមិនអាចបង្ហាញទឹកមុខធម្មតាបានក្រៅពីស្រពោនដូចរុក្ខជាតិមិនដែលត្រូវទឹក។

"ហើយចៅហ្វាយក៏ជឿ?" ពេលឮចម្លើយហើយ ហ្វាំងឯណេះ គ្មានជំនឿសូម្បីតែមួយភាគរយ ប៉ុន្តែចុះចៅហ្វាយខ្លួនវិញ កុំប្រាប់ថាជឿណា?

"ហែងចង់ឲ្យយើងមិនជឿ" គ្មានហេតុផលអីដែលមិនត្រូវជឿនោះទេ ព្រោះមើលទៅក្មេងតូចនិងថេហ៍ ពួកគេស្និទ្ធស្នាលគ្នា សូម្បីតែកែវភ្នែកថេហ៍មើលទៅក្មេងនោះ ក៏បង្ហាញពីក្ដីស្រលាញ់បែបសាច់ចេញពីសាច់តែមួយ។

"ហូយ!ចៅហ្វាយមិនគិតថាខ្លួនឯងឆោតទេអ្ហេស សុខៗអ្នកប្រុសថេហ៍ក៏មានកូនធំបាត់ហើយ បើតាមស្មានគួរតែមានតាំងពីនៅឯចម្ការមកម្លេះ ព្រោះមើលទៅក្មេងនោះសមពីរខួបជាងដែរតើ" មិនមែនមិនឲ្យជឿ តែឥលូវចង់សួរថាគួរឲ្យជឿកន្លែងណា ក្មេងដែលមានឈ្មោះតុងតុង គេចេះនិយាយ គេចេះដើរបានតេះតះហើយ បើសិនថេហ៍មានកូនមានប្ដីទើបតែមកទីក្រុងនេះ សមណាតុងតុងនៅវៀរលើគ្រែនៅឡើយទេ។

"អើមែន! សុខៗក៏មានប្ដីមានកូន លឿនដូចរន្ទះបាញ់" ពេលកូនចៅឆ្គឹះចំណុចគួរឲ្យសង្ស័យបាន នាយក៏យល់ដូចមិនគួរឲ្យជឿ វាមិនសមទាល់តែសោះ កន្លងទៅពីរឆ្នាំ ថេហ៍អាចមានកូនបាន តែយ៉ាងណាមិនអាចធំពិនតុងតុងទេ ចម្លើយថេហ៍នៅតែមិនទាន់ពេញលេញដដែល។

"លឿនជាងរន្ទះបាញ់ទៀតចៅហ្វាយ"

"ហ៊ានកុហកយើងផងអ្ហេស៎?" ជុងហ្គុកសង្រ្គឺតធ្មេញក្រតៗ ទាំងមានអារម្មណ៍ក្នាញ់ពោរពេញប្រអប់ទ្រូង គិតទៅបែកគ្នាយូរ ហ៊ានកុហកនាយទៀត សង្ស័យតែបានរំលឹកមេរៀនចាស់ហើយទើបបាន។

"ដល់ពេលអញ្ចឹងឆ្ងល់ដែរ តើអ្នកប្រុសកុហកដើម្បីអី? គ្រាន់តែប្រាប់កូននោះជាកូនអ្នកណាទៅថី?"

"សង្ស័យតែកូននឹងរើសបានពីធុងសំរាម ឯងកុំខ្វល់ពេក ស្អែកទៅធ្វើការ" ជុងហ្គុកហាស្ដីមកយ៉ាងហី របៀបមិនបានខ្វល់ដូចអ្នកជាកូនចៅ ចង់ក្មេងនោះមកពីណា នាយមិនចង់ដឹង មុននឹងការដែលមុខស្រពោន រត់ទៅផឹកស្រា ត្រង់នឹងប្រហែលជាមិនខ្វល់ដែរហើយ><
......

ជាថ្ងៃថ្មី ថេហ្យុងបានមកធ្វើការតាមទម្លាប់គ្មានអីចម្លែកទេ ប៉ុន្តែរៀងប្លែកបន្តិច គឺត្រង់ថាលោកប្រធានហៅឲ្យទៅជួបទាំងព្រលឹម ធ្លាប់តែរាល់ដង លោកប្រធានមិនដែលមកស្មើនឹងឯណា

"លោកប្រធានខ្ញុំមកដល់ហើយ" ថេហ្យុងផ្ដល់ដំណឹងសិនសឹមបើកទ្វាចូលមកខាងក្នុងបន្ទប់ គ្រាន់ចូលមកហួសទ្វាបន្តិច ទ្វាស្រាប់តែបិទដោយខ្លួនឯង ហើយស្ថានភាពឥលូវគឺស្ងាត់បាត់លោកប្រធាន មិនឃើញនៅក្នុងបន្ទប់នេះទេ។

"លោកប្រធាន!ហេឡូយ៏!" ប្រាប់ឲ្យបុគ្គលិកទៅតាមមក ដល់ឥលូវមកដល់ហើយបែជាមិនឃើញនៅនឹងកន្លែង នេះចង់លេងបិទពួនឬយ៉ាងម៉េចហ្នឹង?

"ស្ងាត់បែបនេះប្រហែលជាមិននៅទេ" ថារួច ថេហ៍បែក្រោយ គិតចង់បើកទ្វាចេញទៅវិញ ប៉ុន្តែទ្វាបែជាបើកមិនបាន ដូចជាជាប់សោរនៅខាងក្រៅ។

"កើតអ្វីនឹង?" ថេហ្យុងចាប់ផ្ដើមមិនស្រួល គេជ្រួញចិញ្ចឹមដាក់ទ្វាទាំងមិនយល់ ស្របពេលកំពុងវិលវ៉ល់ ពេលនេះក៏ឮសម្លេងសម្រឹបជើងពីក្រោយខ្នងដូចជាមានអ្នកដើរមកជិត។

"លោកប្រធា--" ក្នុងចិត្តភ័យណាស់ តែយ៉ាងណាព្យាយាមរំងាប់ខ្លះព្រោះគិតថាបន្ទប់នេះ ក្រៅពីលោកប្រធានគ្មានអ្នកណាហ៊ានចូលទេបើមិនអនុញ្ញាត ដោយគិតដូច្នោះ ទើបថេហ៍រហ័សបែមុខមើលហើយនិងបន្លឺឡើង ចួនជាបានឃើញវត្តមានអ្នកម្ខាងទៀត ធ្វើឲ្យអណ្ដាតត្រូវគាំងគ្រលាស់លែងកើតនៅចុងប្រយោគ។

"បង?" តើមកពីភ្នែកគេមានបញ្ហាឬយ៉ាងណា ដោយសារយប់មិញដេកយំព្រោះរលឹកដល់មនុស្សប្រុសម្នាក់នេះពេកទេដឹង ទើបបានជាព្រឹកហើយ នៅមិនទាន់ស្វាងយល់សប្តិ តែអត់ទេ គេខំញីភ្នែកឡើងចង់ខ្វាក់ហើយ នៅតែឃើញថាជាមនុស្សដដែល។

"ធ្វើមុខដូចឃើញខ្មោច" ឃើញនឹងភ្នែកហើយថាអ្នកម្ខាងទៀតកំពុងភ័យ តែម្ចាស់សម្ដីមុននេះមិនចង់ខ្វល់ គេនៅតែឈានជើងទៅរកទាំងដែលអ្នកចំពោះមុខឈរលែងស្រណុកចេះតែគេចមុខគេចមាត់មិនឈប់។

"ហេ-ហេតុអីបងនៅទីនេះ លោកប្រធានខ្ញុំនៅឯណា បងត្រូវជាអ្វីនឹងគាត់ មិត្តរបស់គាត់មែនទេ" មាត់សួរនាំទាំងជើងចេះតែថយក្រោយតាមដំណើរគេមិនឈប់ ថេហ៍ថយរហូតទាល់តែខ្នងត្រូវផ្អឹមនឹងទ្វាទើបអ្នកចំពោះមុខឈប់ហើយលើកដៃទៅពាំងម្ដងទុកតែចន្លោះកណ្ដាលតូចមួយ។

"សំណួរច្រើនថ្នាក់នេះ តើឲ្យយើងឆ្លើយមួយណាមុនទៅ?" មិនត្រឹមសួរបកធម្មតាទេ នាយសង្ហានៅឱនមុខទៅរកគេ ហើយក៏អស់សំណើចពេលដែលឃើញទឹកមុខភ្លីភ្លើរបស់អ្នកខ្លះ។

"ឆ្លើយម្ដងមួយមក ហើយប្រាប់ធម្មតាទៅ ចាំបាច់អីមកជិតដល់ម្លឹង?" មិនប្រាប់តែមាត់ ថេហ៍នៅលើកដៃរុញទ្រូងក្រាស់នោះឲ្យចេញវិញ តែមិនរង្គើរអីបន្តិចផង។

"សំណួររបស់ឯងយើងច្បាស់ជាឆ្លើយបាន តែមិនដឹងថាសំណួររបស់យើងឯងឆ្លើយបានដែរឬអត់?" អការៈភ្ញាក់ផ្អើលរបស់ថេហ៍ នាយនៅតែមិនចង់ខ្វល់ ពេលនេះនាយខ្វល់តែម្យ៉ាងទេ គឺរឿងកាលពីម្សិលមិញ បើចិត្តមិនទាន់អស់ ជឿចុះនាយនឹងតាមជីកឫសទាល់តែដល់គល់។

"បងចង់ដោះដូរសំណួរ?" មើលតែរឹកពា គឺដឹងដល់ក្រយ៉ៅ មានអារម្មណ៍ថាពេលនេះខ្លួនដើរចូលអន្ទាក់របស់គេ បែបនេះហើយមានតែទ្រាំសិនជៀសវាងកុំឲ្យគ្រោះថ្នាក់ទាន់។

"ឆ្លាត! ឆ្លើយនឹងយើងសិនមក បើចង់បានចម្លើយពីយើង" នាយក៏អាចមើលដឹងថាដៃគូសន្ទនា មិនចង់សាំញ៉ាំ យ៉ាងណាដូចនាយដែរ មានតែចូលសាច់ការតែម្ដងទៅ។

"ចង់សួរអីទៀត"

"ក្មេងនៅផ្ទះឯងជាកូនអ្នកណា?"

"ក្រែងប្រាប់ម្ដងហើយតើ ថាជាកូនខ្ញុំ ហើយបើសួរថាជាមួយអ្នកណា គឺជាមួយប្ដីខ្ញុំនឹងហើយ"

"កុហកមិនសម" ទ្រាំស្ដាប់ចម្លើយកុហកលែងបានទៀត ម្ចាស់សំណួរស្រាប់តែក្រោធមួយរំពិច ហើយភ្លាមៗកាយតូចដែលនៅចន្លោះដៃគេ ត្រូវចាប់ទាញទៅមួយទំហឹងយកទៅផ្តួលលើសាឡុង។

"នេះបងកើតអីនឹង ខ្ញុំឈឺណា" ថេហ្យុងត្អូញត្អែ ទោះបីសាឡុងនេះទន់មែន តែកម្លាំងដៃជុងហ្គុកខ្លាំងណាស់នៅតែធ្វើឲ្យគេឈឺចុកអញ្ចឹងឯង។

"ក៏ធ្វើឲ្យឈឺនឹងហើយ មនុស្សដែលហ៊ានកុហកយើងចៀសមិនផុតពីត្រូវបែបនេះទេ" មិនឲ្យថេហ៍ក្រោកចេញពីសាឡុងទាន់ នាយរហ័សទៅសង្រ្គប់ពីលើជាប់

"ខ្ញុំមិនបានកុហក បើបងមិនជឿក៏តាមចិត្ត យ៉ាងណារឿងនេះបងក៏ថាមិនសំខាន់ អញ្ចឹងកុំបាច់មកឈឺក្បាលជាមួយអី" ម្សិលមិញឮនិយាយក្ដែងៗថាមិនសំខាន់ ឥលូវយកមកសួរម្ដងទៀតធ្វើអី ចិត្តប្រុសដូចគេពិតជាពិបាកតាមឲ្យទាន់ណាស់។

"ចេញពីចម្ការមកអស់រយៈពេលត្រឹមពីរឆ្នាំ ដល់ឥលូវមានកូនជាងពីរខួបបាត់ មុនទៅដល់ចម្ការឯងទុកប្រដាប់ភេទនៅផ្ទះអ្ហេស?"

"ខ្ញុំគ្មានពេលមកឆ្លើយនឹងសំណួរអត់ប្រយោជន៍របស់បងទេ អួយ៎!បងហ្គុកលែងខ្ញុំ"

"បើឯងមិនឆ្លើយការពិតកុំសង្ឃឹមថាបានទៅវិញឲ្យសោះ"

"ជួយផង*អ្ហឹម!"

TO BE CONTINUED.....

Czytaj Dalej

To TeΕΌ Polubisz

70.9K 3.9K 60
α€‘α€―α€Άα€Έα€…α€Άα€α€­α€―α€„α€Ία€Έα€•α€«α€˜α€² 18+ပါ α€€α€Όα€­α€―α€€α€Ία€™α€Ύα€œα€¬α€–α€α€Ία€€α€Όα€•α€«α€›α€Ύα€„α€Ία‹
71.5K 18.3K 62
πŸ’šβ€ ΰΆ΄ΰ·™ΰΆ»ΰ·€ΰΆ―ΰΆ±ΰ·Š ΰΆšΰ·”ΰΆΈΰΆšΰΆ§ΰΆ―...... ΰΆ΄ΰ·ƒΰ·” ΰ·€ΰΆ―ΰΆ±ΰ·’ΰΆ±ΰ·Š ΰΆΈΰ·”ΰΆ«ΰΆœΰ·ΰ·ƒΰ·™ΰΆ± ΰΆ­ΰ·”ΰΆ»ΰ·”.......β€πŸ’š πŸ†ƒοΈŽπŸ…·οΈŽπŸ…΄οΈŽ πŸ…ΈοΈŽπŸ…½οΈŽπŸ…΅οΈŽπŸ…ΈοΈŽπŸ…½οΈŽπŸ…ΈοΈŽπŸ†ƒοΈŽπŸ†ˆοΈŽ...........❀️‍πŸ”₯❀️‍πŸ”₯
59.7K 8.1K 32
ApΓ³s a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiΓ£o do Caribe, Mon assume como capitΓ£ do navio Concorde. Bem qu...