#ភរិយាកុងត្រារបស់សាតាន🥀
Episode:153-154
«អូន!អូនស្ដាប់បងសិនទៅណាលើកនេះ បងមានហេតុផល»
នាយដើរចូលទៅក្បែររាងស្ដើង តែដៃតូចរបស់នាងបែរជាលើកមករុញនាយឲ្យដកគម្លាត ចេញពីខ្លួននាង លើកនេះមិនថានាយមានហេតុផលយ៉ាងណាទេ ព្រោះនាងបានប្រាប់ហើយថា បើនាយមានស្រីលើកក្រោយនាងតាមទាន់នាយត្រៀមសីុញ៉េលែងលះឲ្យហើយទៅ តែថ្ងៃនោះក៏មកដល់។
"ចនជុងគុក 10ឆ្នាំជាងមក នេះ នាងខ្ញុំស្ដាប់ហេតុផលរបស់លោកច្រើនពេកហើយ នាងខ្ញុំទុកចិត្តលោក នាងខ្ញុំជឿជាក់លើរូបលោក តែលោកបំផ្លាញទំនុកចិត្ត ដែរនាងខ្ញុំមានទៅលើលោកគ្រប់យ៉ាង លើកនេះនាងខ្ញុំ មិនត្រូវការស្ដាប់ហេតុផលអ្វីទាំងអស់"
"លីហ្វី?"
"ចេញទៅ"
វឹប!!! ក្ដុក!!!
នាយចូលខ្លួនមកក្បែរខ្លួនតូចម្ដងទៀត ដៃមាំក៏ចាប់កញ្ឆក់ចង្កេះតូច ដើម្បីឱបក្រសោបកាយស្រីមិនឲ្យនាងចាកចេញពីនាយទាំងមិនទាន់បានស្ដាប់ហេតុផលបែបនេះនោះទេ តែលើកនេះនាយត្រូវរាងតូច បដិសេធហើយនាងរុញដៃនាយឲ្យចេញ ទាំងកម្រោលខឹងសម្បា នាងទម្លាក់ការបូបយួរក្នុងដៃចោលរួចស្រវ៉ារុញនាយឲ្យចេញ មួយទំហឹង តែកម្លោះដែរជាស្វាមី នាយក៏ចាប់អារម្មណ៍និងវត្ថុតូចដែរខ្ទៀតចេញមកពីក្នុងការបូបនោះ នាយរើសវាមកមើល ហើយក៏សម្លឹងមើលមុខរាងស្ដើងដែរជាភរិយាយវេលានេះនាងកំពុងតែឈរសម្លក់មកកាន់នាយ តែនាយបែរជាញញឹមស្ងេញ ធ្វើដូចអម្បាញ់មិញអត់មានរឿងអីកើតឡើងទៅវិញ។
"គំនូសក្រហមពីរកាំ អូនៗមានបេប៊ីហើយមែនទេ?"
នាយកាន់ ឧបករណ៍តូចដើរចូលទៅក្បែរប្រពន្ធ ដៃញ័រតត្រាក់ លើកវាបង្ហាញទៅកាន់រាងស្ដើងដែរឈរធ្មឹង នាងឈរសញ្ចឹងគិត គិតថានេះនាយជ្រួលច្របល់ជាងនាង ឡើងមួយលានដង។
"អូនៗឆ្លើយមក ថានេះវាជារបស់អូនៗមិនបានរើសរបស់គេមកទៀតទេ តើមែនទេ?អូន"
"មិនបាច់សួរទេ លោកលែងលះឲ្យនាងខ្ញុំមក"
"អូន ប្រាប់បងតែមួយមាត់ បន្ទាប់ពីនេះអូនចង់វ៉ៃដំជ្រុំធាក់បងយ៉ាងម៉េចក៏បានណាអូន"
នាយទាញនាងមកឱប ជាប់ណែនក្នុងរង្វង់ទ្រូង អារម្មណ៍រន្ធត់ កាន់តែចង់ដឹង ឯបេះដូងក៏លោតញាប់ផឹបៗ ស្ទើរតែធ្លាយចេញមកខាងក្រៅទៅហើយ។
"មិនមែនរបស់នាងខ្ញុំទេ!!!"
នាងនិយាយ ដោយទម្លាក់សម្លេងរឹង ទៅកាន់នាយ ឯដៃក៏រុញនាយឲ្យចេញម្ដងទៀត។
ក្រឹប!!!
ខ្លួនរឹងមាំរបស់ ក្រាស់ក៏ទោទន់ចុះ លិទ្ធជង្គង់នៅនិងមុខស្រីតូច នាយដឹងហើយថានេះជារបស់នាង ព្រោះឧបករណ៍មួយនេះនាយជាអ្នកទិញឲ្យនាង ដោយផ្ទាល់ដៃ តែនាយគ្រាន់តែចង់ឮពាក្យថា នាងមានបេប៊ី ចេញពីក្រអូមមាត់តូចរបស់ភរិយា ជាទីស្រលាញ់របស់ខ្លួនតែប៉ុណ្ណោះ។
"អូន? កាលដែរបងទៅខ្លឹប ហើយទាក់ទងស្រីនោះ គឺស្រីម្នាក់នោះមានពាក់ព័ន្ធជាមួយ បទល្មើសចាប់ក្មេងស្រីទៅលក់ ចាប់ក្មេងស្រីទៅធ្វើពេស្យាចារ ខុសច្បាប់ ហើយបុរសដែរអង្គុយខាងស្ដាំដៃបង គេជាមេខ្លោង បើបងមិនធ្វើបែបនេះ ប៉ូលិសច្បាស់ជាចាប់គេមិនបានទេអូន គេជាដៃគូរធ្វើការនៅក្នុងក្រុមហ៊ុនរបស់ពួកយើង គេក៏ធ្លាប់បានបង្កប់ ថ្នាំញៀនចូលទៅក្នុងកំប៉ុងអាហារ នេះផងដែរ តែកន្លងបងមិនបានដឹងរឿង បងទុកចិត្តទេពេកទើបបណ្ដោយ ហើយនៅរឿងឆេះក្រុមហ៊ុនកាលពីលើកមុនទៀត គេនេះជាធ្វើទាំងអស់"
"តែលោកលែងជាប៉ូលិសហើយម្ដេចត្រូវពាក់ព័ន្ធទៀតនោះ?"
"អូនបើបងមិនជួយ ជីវិតក្មេងស្រីទាំងអស់នោះនិងទៅជាយ៉ាងណា? ប៉ូលិសនៅទីនេះមួយចំនួនគេយកលុយញាត់មាត់ញាត់ហោប៉ៅ ពួកគេក៏បិតភ្នែកបិតត្រចៀកហើយ "
"ហេតុផលប៉ុណ្ណឹងមែនទេ? "
"បងគ្មានអីនិយាយលើសនិងនោះទេ បើអូនមិនជឿអាចសួរអ្នកម៉ាក់បាន"
"ម្ដេចក៏យកអ្នកម៉ាក់មកពាក់ព័ន្ធ"
"អ្នកម៉ាក់ទេ ដែរហាមបងមិនឲ្យប្រាប់អូនមុននោះ"
"ទុកនាងខ្ញុំជាក្មេងបៀមដៃមែនទេ?"
"មិនមែន គ្រាន់តែបងមិនចង់ឲ្យអូនគិតច្រើន"
"គ្រាន់តែសម្ដែងម្ដេច? ចាំបាច់ឱបថើបគ្នា នេះបញ្ជាក់ថាលោកក្បត់"
"បងមិនបាន ក្បត់ទេ"
"លែងលះទៅ ដើម្បីបញ្ជាក់ថាលោកមិនក្បត់ចិត្តនាងខ្ញុំ"
"បានបងព្រម បើអូនចង់បាន តែអូនប្រាប់បងសិនមកថានេះជារបស់អូន យើងលែងលះដោយក្ដីទុកចិត្តគ្នាណា បើសិននេះជាបំណងរបស់អូនបងព្រម"
"នាងខ្ញុំទើបនិងពិនិត្យឃើញ កាលពីថ្ងៃមិញ"
ស្ដាប់ការបកស្រាយរបស់ស្វាមីហើយ នាងក៏ធូរកំហឹងមកវិញ នាងនិយាយប្រយោគនោះឲ្យនាយរួចហើយ ក៏ដើរចូលបន្ទប់បាត់ទៅ។ បានឱកាសហើយនាយកម្លោះ ក៏ស្ទុះក្រោកឈរអស់កម្ពស់រួចហើយដើរ យ៉ាងលឿនស្លេវសម្ដៅ ចូលបន្ទប់តែមួយជាមួយ រាងស្ដើង ចូលមកហើយនាយ ឈរក្បែរនាងដៃចង់លូកទៅអង្អែល ពោះនាងតែ ថា..
"មុននិងលែងលះអូនគួរតែធ្វើល្អដាក់បងបន្តិចមកណា"
"ខ្លួនលោកកខ្វក់ណាស់ ឆាប់ទៅសម្អាតខ្លួនចេញទៅ "
នាយប្រញាប់ដកដៃចេញរួចហើយ បន្តដំណើរដើរចូលបន្ទប់ទឹកដើម្បីងូតទឹកសម្អាត រាងកាយចេញកុំឲ្យប្រពន្ធថានាយកខ្វក់ នាយចាក់សាប៊ូលើស្បៃរួចហើយយកមកដុស ខ្លួនខ្លាំងៗស្ទើតែរបើកស្បែកទៅហើយ(នាយធ្វើដូចស្រីក្រមុំ ពេលបាត់បង់ភាពបរិសុទ្ធដំបូងអញ្ចឹង🥺)នាយដុសជម្រះដែរនាយបានប៉ះពាល់ស្រីៗ ទាំងអស់នោះ នេះក៏ជាមធ្យមងុំប្រពន្ធឃើញនិងតែម្ដង។
មួយស្របក់ធំដែរទើបនាយងូតទឹកសម្អាតខ្លួនរួចរាល់ នាយងូតរួចក៏ទាញកន្សែងមកជូតមុខ ជូតមុខហើយក៏រុំចង្កេះដើរចេញពីបន្ទប់ទឹកមកវិញ។
ក្រាក!!!
"បងងូតទឹករួចហើយ ប្រពន្ធ"
ចេញមកហើយ នាយញញឹមស្រស់រួចហើយក៏ប្រាប់ប្រពន្ធថា ខ្លួនបានងូតទឹករួចហើយ តែរាងស្ដើងធ្វើមិនឮ នាងរវល់តែចុចទូរស័ព្ទមើលពីវិធីថែរក្សាគភ៌យ៉ាងប្រងើយ តែការដែរមិនឆ្លើយតបរបស់នាង មិនបានធ្វើឲ្យរាងក្រាស់អាក់អន់ស្រពន់ចិត្តអីនោះទេ នាយដើរមកទម្លាក់ខ្លួនអង្គុយក្បែរនាង ដៃទាញទូរស័ព្ទពីនាងបិតទុក រួចហើយនាយក៏ដាក់ក្បាលកើយ លើភ្លៅនាងដៃចាប់អង្អែលក្បាលពោះរបស់នាងខ្វាច់ៗ ដោយនិយាយជាមួយកូន (តែមិនដឹងថាមានកូនឬមួយក៏អត់ទេ)
"ទីបំផុតកូនត្រឡប់មកនៅជាមួយប៉ាម៉ាក់វិញហើយ តែស្ដាយណាស់ពេលមានកូន ម៉ាក់បែរជាមកសុំប៉ាលែងលះទៅវិញ តែមិនអីទេ ប៉ាសន្យាណា ថា លើកនេះប៉ានិងការពារកូនជាមួយម៉ាក់ឲ្យបានល្អ បេប៊ីរបស់ប៉ាឆាប់ចេញមករកប៉ាណាកូន"
នាយនិយាយដូចប្រយោគ ដែររាងតូចបាននិយាយកាលពីថ្ងៃមិញអញ្ចឹងដែរ តែនាងស្ដាប់ស្វាមីនិយាយហើយបែរជា រលីងរលោងទឹកភ្នែកចង់ហូរចុះមក តែអារម្មណ៍មួយបានហាម។
"សង្ស័យតែមិនមានកូន ក្នុងពោះនេះទេ"
សម្រួលអារម្មណ៍ហើយនាងក៏ និយាយពាក្យពេចន៍នេះទាំងបែរមុខចេញ តាមមើលទឹកមុខនោះនៅខឹងនាយតិចៗនៅឡើយទេ៕
"អត់ទេ បងប្រាកដណាស់ថា បេប៊ីប្រាកដជានៅក្នុងពោះរបស់អូន បងរងចាំៗដល់ព្រឹកបងនិងនាំអូនទៅកាន់មន្ទីពេទ្យ"
"ឆាប់ក្រោកទៅស្លៀកពាក់ទៅ និងអាលបានមកគេង"
"បងសុំកើយភ្លៅ ស្ដាប់សម្លេងកូនបន្តិចទៀតតើបានទេអូន?"
"អត់បានទេ ឆាប់ក្រោកចេញទៅ"
"អូនជាខ្លា បងជាទន្សាយ អូនឆ្នាស់បងស្លូត អូនឯងចិត្តអាក្រក់ បងគ្រាន់តែ អូយៗ ព្រមៗបងក្រោកហើយ"
នាយនៅគេងរៀបរាប់សម្លឹងមុខនាង មិនឈប់ធ្វើឲ្យនាងទ្រាំមិនបានលើកដៃមកចាប់ក្ដិច ចុងសីុជម្ពូរបស់នាយម៉ាត់ៗធ្វើឲ្យក្រហមងាំង នាយក៏ស្រែករោដូចគោត្រូវស្រាំងទិច ទើបនាយក្រោកឡើងមកអង្គុយសម្លឹងមុខនាង។
"អូនចេះស្វីត ដូចគេបន្តិចបានទេ?"
"ទៅស្វីតជាមួយស្រីនោះទៅ "
"បើលែងលះមែនចុះកូននោះធ្វើម៉េចទៅអូនៗចង់ឲ្យកូនឯកា គ្មានម៉ាក់ប៉ាហៅមែនទេ?"
"មុននិងក្រោយ យើងគង់តែលែងលះ កូនក៏ត្រូវតែព្រមទទួលយកនៅរឿងដែរបានកើតឡើង"
"បងសុំមើលថែអូនមួយរយ:ពេលសិនណាចាំកូនកើតមក ចាំយើងលែងលះគ្នាក៏បាន"
"លោកហាមដណ្ដើមកូនចេញពីជីវិតខ្ញុំ"
"បាទ!បងដឹងហើយបងមិនដណ្ដើមកូនចេញពីអូននោះទេ បងលែងតាមសំណើរបស់អូន បងធ្វើបែបនេះព្រោះតែបងស្រលាញ់អូនខ្លាំង បងធ្វើតាមនៅអ្វីដែរមនុស្សបងស្រលាញ់ត្រូវការ អូនកុំកង្វល់អី "
នាងនិយាយបង្ការហើយ(អ្នកចាំទេនាងធ្លាប់បាននិយាយជាមួយប៉ាម៉ាក់របស់នាងថា ថ្ងៃណាមួយនាងនិងលែងលះជាមួយស្វាមីដើម្បីទៅរស់នៅជាមួយពួកគាត់វិញ តែមិនអីទេនេះក៏ជាបំណងរបស់អ្នកអានដែរចង់ឲ្យអ្នកទាំងពីរលែងលះគ្នាដែរ លែងលះដោយរីរាយ) ចប់បរិបូណ៌នៅថ្ងៃលែងលះគ្នាតែម្ដងហើយណាមិត្តអ្នកអាន តែចាំកូន កើតសិនចាំលែង😹
សូមរងចាំភាគបន្ត
💜A💛