187-188

201 4 1
                                    

#ភរិយាកុងត្រារបស់សាតាន

Episode 187-188

ក្រលែកឃើញភ្លាមរាងក្រាស់ជុងគុកក៏ប្រញាប់ចាប់កញ្ឆក់ប្រអប់នោះគប់ចោល ដោយដៃម្ខាងឱបកូនម្ខាងទៀតឱបកាយរបស់ភរិយា ដែរយំយែកបែកអាកាសា ព្រោះតែរូបភាពដល់ចលាចលមួយនោះបានផុសឡើងចូលមក្នុងខួរក្បាលរបស់គាត់ភ្លាមៗ។
"ម៉ាក់ៗ..ម៉ាក់កើតអី?"

ស្រីតូចប៊ីលីគេមិនបានឃើញប្រអប់នោះ តែគេយំតាមម្ដាយទាំងគ្មានហេតុផល។
"នីត្រាៗ នៅទេ?"
"ចាស់៎ៗ ចៅហ្វាយ"

នីត្រាដែរនៅខាងក្រៅឯនោះបានឮហើយក៏ប្រញាប់ចូលមក ទាំងមានការឆ្លេឆ្លាយ៉ាងខ្លាំងដូចគ្នា។
"កូនទៅរៀនជាមួយអ្នកមីងចុះណា បន្តិចទៀតម៉ាក់កូនលែងអីហើយល្ងាចនេះចាំប៉ាទៅទទួលកូនជាមួយម៉ាក់ៗណា"

ប៊ីលីគេបានងួកក្បាលយល់ព្រម ពេលនេះសភាពម្ដាយគេគួរឲ្យខ្លាចយ៉ាងចម្លែក លោកប៉ាគាត់ក៏ចង់ជម្លៀសកូនឲ្យចេញសិនដែរព្រោះតែគាត់មិនចង់ឲ្យកូនឃើញរូបភាពមួយនេះ។

"អូនៗ ស្ងប់អារម្មណ៍សិនណា អូនដកដង្ហើមមួយៗ កុំខ្លាចអី បង នៅទីនេះបងការពារអូនហើយ"

នីត្រាយកកូនចេញទៅផុត គាត់ប្រញាប់ឱបប្រពន្ធ លួងលោមតែលើកនេះ ឡាលីហ្វីគាត់ហាក់ដូចជាមិនស្ងប់អារម្មណ៍ឡើយ ដោយខួរក្បាលរបស់គាត់ផុសឡើងតែរូបភាពគួរឲ្យខ្លាចមួយនោះដដែលៗ។

"គេ..គឺគេៗៗ គេមកហើយគេចង់សម្លាប់ៗ អ្ហឹកៗគេចង់សម្លាប់"
គាត់យំទៅទធាក់ខ្លួនរើ ភ្នែកស្លើតស្លក់សម្លឹងទៅលើពិដានដំបូលដៃចាប់ខ្ញាំខ្ញី ដៃរបស់ស្វាមីរហូតដាច់ចេញឈាមដុំៗ ក្នុងខណ:ពេលដែរលំបាកមួយនេះគាត់ពិតជាមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡើយ។

"គេមកយកជីវិត អូនៗខ្លាចអ្ហឹកៗ ជួយផងៗ.."
ក្នុងកែវភ្នែករបស់គាត់បានឃើញតែស្រមោលខ្មៅនោះបោះដៃមកចាប់ ទើបគាត់ស្ទុះបំបោលខ្លួនចង់ចាកចេញ តែរាងក្រាស់នៅតែចាប់ឱបកាយតូចជាប់ប្រឹងរុញជាប់អឹបទ្រូងដៃអង្អែលក្បាលនាងតិចៗ រាងស្ដើងរើផងខ្ញៅផងខាំទ្រូងមាំរបស់ស្វាមីផងរហូតដល់គាត់ កាត់បន្ថយភាពភ័យខ្លាចទាំងអស់នោះបាន។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now