159

319 13 2
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:159

រាងកាយមាំត្រូវដួលទាំងជំហរ បន្ទាប់ពីទទួលបានចម្លើយពីអ្នកគ្រូពេទ្យ។
"ជួយលើក គាត់ឡើងទៅ គាត់មានរបួស"
គិលានុបដ្ឋាយិកា ក៏ស្រែកឡើង ទើបមានពេទ្យប្រុសពីរនាក់ទៀតស្ទុះចូលមក ជួយលើកកាយមាំដាក់លើគ្រែ ដើម្បីជួយសង្គ្រោះ។

++++

+រឿងរាវកាត់មកស្អែកថ្មី+

"លោកម្ចាស់?មកវិញមកកុំទៅអីណា៎!!"
រាងតូចឈរ សម្លឹងមើលផែនខ្នងរបស់ស្វាមីនៅក្នុងអាប់ផ្សែង ដោយស្រែកហាមមិនឲ្យនាយដើរទៅមុខទៀតឡើយ ព្រោះថាកាន់តែដើរនាងកាន់តែមើលមិនឃើញនាយ។
"លោកម្ចាស់ចង់ទៅណា?លោកម្ចាស់ចង់ទៅចោលនាងខ្ញុំជាមួយកូនមែនទេ?"

ជើងឈាន ដើរតាមនាយតិចៗ ទាំងទឹកមុខត្រជាក់ដូចដូចទឹកសន្សើមដែរកំពុងធ្លាក់លាយឡំជាមួយអាប់សស្គុសរុំជំជិតរាងកាយ។តែនាងនៅតែបន្តការឃាត់ដំណើររបស់នាយ នាយមិនបានតបសម្ដីមកកាន់ រាងស្ដើងវិញឡើយ។
"ជុងគុកមកវិញ..."

វឹប!!!!
"ជុងគុក?"
នាងស្រែកមួយវ៉ាស់ ធ្វើឲ្យភ្ញាក់អស់អ្នកជំងឺមួយអាគារពេទ្យសូម្បីតែ អ្នកជំងឺដែរដួលសន្លប់កាលពីយប់មិញក៏ភ្ញាក់ដែរ។

"លោកម្ចាស់?"
នាងភ្ញាក់ឡើង ក៏ស្រែករកលោកម្ចាស់ម្ដងទៀត ព្រោះថាអម្បាញ់មិញនោះ នាងយល់សប្តិឃើញនាយកំពុងតែ ដើរទៅចោលនាង។
"លោកម្ចាស់យ៉ាងម៉េចទៅហើយ?"

ពេទ្យចិត្តល្អណាស់កាលពីយប់មិញ បានរៀបចំគ្រែពូកដាក់ទន្ទឹមគ្នា រាងស្ដើងក្រោកឡើងលើកដៃដែរជាប់បន្ទោងសេរ៉ូម មកចាប់ដៃមាំម្ខាងទៀត ដែរកំពុងតែជាប់សេរ៉ូមដូចគ្នាតែនាយ មានអាការ:ធ្ងន់ធ្ងរជាងនាង។

"អូនយ៉ាងម៉េចទៅហើយ មានឈឺទៀតទេ?"
បបូរមាត់ស្លេកស្ងួត ហើបសួរភរិយាដោយសម្លេងខ្សាវៗខ្សោះ ទាំងចិត្តរបស់នាយនៅបារម្ភចំពោះនាង។
"ចុះ កូនៗនៅទេ?"
ឮនាយសួរ នាងក៏លើកដៃម្ខាងទៀតអង្អែលពោះ សួររកកូនឯភ្នែកក៏រំពៃឆ្វេងស្ដាំ រកមើលពេទ្យដើម្បីសួរឲ្យច្បាស់លាស់ ។

"កូនយើងមានសុវត្ថិភាពហើយអូន កូនមិនអីទេ!!"
អត់មានពេទ្យទេ តែមានរាងក្រាស់ដែរគេងសម្លឹងមុខនាងភ្លឹសៗនោះជាអ្នកឆ្លើយជំនួស។
"ចុះលោកម្ចាស់វិញនោះ នាងខ្ញុំចាំបានថាកាលពីយប់មិញលោកត្រូវគេបាញ់ លោកមានឈឺត្រង់ណាទេ?"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now