171-172

227 14 0
                                    

#ភរិយាកុងត្រារបស់សាតាន
Episode171 -172

   លោកប៉ា ប្រញាប់ទៅបើកទ្វារទទួលភ្ញៀវតូចដែរមកគោះទ្វាររំខានមុននោះ ទាំងទឹកមុខប្រឹងញញឹុមផង ដោយធ្វើខ្លួនមិនត្រួវពេលវេលាសោះ។
"ពុទ្ធោកូនអ្ហើយ ស្មានេះនៅមិនទាន់គេងទៀតឬ? តើកូននៅមានរឿងអីទៀត?"
លោកប៉ាគាត់ឈរនៅមាត់ទ្វារច្រត់ចង្កេះសួរកូនស្រីបណ្ដូលចិត្ត។
"ប៉ាៗហា៎ អូនចង់មកប្រាប់ហឿងមួយ ប៉ាៗឲ្យអូនចូលទៅតើបានទេ?"
"ប្រាកដណាស់ទោះប៉ាមិនឲ្យអូនចូលក៏ កូននៅតែរត់ចូលមកដដែលបែបនេះ សូមអញ្ចើញខ្លាតូច"
លោកប៉ាងាកចេញពីមាត់ទ្វារដើម្បីឲ្យកូន ស្រីតូចដើរចូលមកក្នុងបន្ទប់ ឯអ្នកម៉ាក់គាត់ប្រញាប់រៀបចំឥរិយាបថ ហើយទើបងាកមកនិយាយជាមួយកូន។

"តើកូនមានរឿងអ្វីជាមួយម៉ាក់ដែរ?"
"ម៉ាក់ៗ ប៉ាៗ អូនមានហឿងសំខាន់ណាស់"
លោកប៉ាឮថារឿងសំខាន់គាត់ដើរចូលមកដើម្បីរងចាំស្ដាប់។
"តើមានរឿងអ្វីដែរទៅកូន?"
"គឺការពីថ្ងៃ អ្នកឃូបានស្ដីបន្ទោសដល់អូន គាត់បានបញ្ជូនអូនទៅឲ្យរៀនជាមួយឃូផ្សេងថែមទៀតផង"
លោកប៉ាអ្នកម៉ាក់ឮហើយគាត់បានសម្លឹងមុខគ្នាបន្តិច ព្រោះថាក្មេងអាយុប៉ុណ្ណេះ គួរតែទទួលបាននៅការអប់រំមិនមែនគេធ្វើខុសអាងតែដូរគ្រូនោះទេ។

" ប្រហែលជាអ្នកគ្រូមានសិស្សច្រើនទេដឹងកូន"
អ្នកម៉ាក់សួរបន្ទាប់ពីឃើញទឹកមុខកូនស្រីតូចហាក់ដូចជាមានកង្វល់បែបនេះ។
"ចា៎!ម៉ាក់ៗតែអូនឃើញអ្នកឃូមុខដូចតុក្តាមាន់នោះមានសិស្ស ដូចអូនតិចណាស់ ម្យ៉ាងវិញទៀតអ្នកឃូកាចអើយសែនកាច"

ឮប្រយោគមួយឃ្លានេះលោកប៉ាអ្នកម៉ាក់គាត់មិនឆ្ងល់ទេព្រោះ ថាកូនស្រីរបស់គាត់ចូលចិត្តនិយាយការពិត គ្រូប្ដូរថ្នាក់ឲ្យមិនចម្លែកនោះទេ។
"ចា៎!តើកូនរៀនជាមួយគ្រូថ្មីគាត់ស្លូតទេ?"
"ហ៊ូ!ម៉ាក់ៗ ប៉ាៗអូនមានអារម្មណ៍ថាងងុយហើយ"

មិនទាន់បានឆ្លើយសំណួរអ្នកម៉ាក់ផង កូនស្រីតូចបែរជាស្ងាបងងុយបាត់ទៅហើយ។
"លោកម្ចាស់ អូនថាបងគួរតែជូនកូនទៅគេងបន្តិចទៅ"
"បាទ ទានប្រពន្ធ"

ឮម៉ាក់ៗប្រាប់ហើយលោកប៉ាប្រញាប់ក្របួចលើកពរកូនឡើយ យកគេទៅបន្ទប់។
"ប៉ាៗការពិតអូនចង់ទៅសុំគេងជាមួយម៉ាក់ៗប៉ាៗទេ តែទៅដល់អូនឃើញ គ្រែតូចទើបអូនខ្ចិលតែម្ដងទៅ"
ប៉ាៗយកគេមកដល់បន្ទប់ហើយ ទើបកូនជ្រូកដាច់ចិត្តនិយាយការពិត។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now