61-62

416 13 1
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:61-62

«ជ្រេញអីម្ដាយក្មេកនាងណាស់ហាមបងមិនឲ្យបងនិយាយយើងជាមួយនាងទេណាអូនសម្លាញ់»
«បានហើយមិនចង់ស្ដាប់ លោកម្ចាស់ទុកហៅស្រីដែរនៅក្នុងរូបថតនោះទៅ»

លីហ្វីលើកដៃចង្អុលមុខនាយទាំងខឹងចិត្តផងព្រោះថាខ្លួនត្រូវចេញចាប់មេអំបៅតែត្រូវបានបិុនេះគាត់មកកាត់ដំណើររបស់នាង។
«មកអង្គុយទៅចង់ទៅណា មកលាបថ្នាំបងលាបថ្នាំឲ្យណាមើលមុខនាងចុះវានៅមានស្នាមអុចនៅឡើយទេ»
និយាយហើយកម្លោះសាតានគាត់ដើរទៅកាន់ដៃប្រពន្ធឲ្យមកអង្គុយចុះនៅកៅអីវិញទើបគាត់រើថ្នាំមកលាបឲ្យនាងទាំងដៃទាំងមុខតែអាហ្វីមុខឡើងក្រម៉ូវមិនញញឹមបន្តិចសោះ។
«រូបថតទាំងអស់នោះបងប្រមូលចោលអស់ហើយបើមិនជឿនាងក៏ឡើងទៅមើលបានណា!»

«អត់ទេ!នាងខ្ញុំមិនឡើង ហើយក៏ស្អប់លោកទៀតផង»
«ពុធ្ធោអ្ហើយអាហ្វីហា៎!នាងខឹងបងដល់ពេលណាទៀតទៅ?»
«មិនបាច់ហៅនាងខ្ញុំបែបនោះទេនាងខ្ញុំមិនឲ្យហៅ»
«បាទ!លោកស្រី»

ដឹប!
ឌឺទៀតនាងក្រមុំលើកដៃមកវាយស្មានាយលាន់ដឹបកម្លោះយើងក៏ធ្វើមុខជូរប៉េះដាក់នាងក្រមុំដែរអង្គុយសម្លក់នាយនោះ។
«សុំទោចំពោះរឿងកាលពីម្សិលមិញផងណាបងមិនស្រលាញ់ស្រីនោះទៀតទេហើយម្សិលមិញគឺជាថ្ងៃចុងក្រោយដែរបងមើលរូបថតទាំងនោះបងមិនត្រឹមតែប្រមូលចោលទេគឺបងប្រមូលដុតចោលតែម្ដងណាស»
«ចង់ដុតឬទុកក៏នាងខ្ញុំមិនខ្វល់ដែរ!»
«ត្រូវតែខ្វល់ព្រោះនាងជាប្រពន្ធរបស់បង»
«ប្រពន្ធកុងត្រានៅសល់តែ៨ឆ្នាំទៀតនាងខ្ញុំនិងចប់កុងត្រាជាមួយលោកហើយ»
«បងនិងហែកកុងត្រាឆ្កួតឡប់នោះចោល»
«ហេតុអីនេះនាងខ្ញុំមិនចង់នៅធ្វើឆ្អឹងទទឹងកលោកទៀតទេ!»
«នាងនៅធ្វើជាម្ចាស់បេះដូងរបស់បង»
«តែលោកម្ចាស់មាន "អ៊ុប.."»

សម្លេងឆ្លើយតបត្រូវស្ងាត់ភ្លាមៗព្រោះតែកម្លោះយើងឱនបំបិតសម្លេងរបស់នាងក្រមុំធ្វើឲ្យនាងចងចិញ្ចើមរួញចូលគ្នាដៃរុញស្មានាយដើម្បីឲ្យដកបបូរមាត់ចេញវិញ។
«ចង់សម្លាប់នាងខ្ញុំឬយ៉ាងម៉េច?»

(គេថប់ដង្ហើមនិងណាពូ😹)

«អ្នកណាឲ្យនិយាយរឿងឥតបានការនោះធ្វើអី?»
«សម្រាប់លោកវាគ្មានបានការតែសម្រាប់នាងខ្ញុំវាជារឿងធំដុំណាស់ដឹងទេ?»
«មិនដឹងៗត្រឹមថាពេលនេះនាងជាប្រពន្ធរបស់បងហើយមកចូលទៅក្នុងវិញទៅ»
«អត់ទេនាងខ្ញុំចង់មើលមេអំបៅនាងខ្ញុំចង់លេងជាមួយវា»

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now