153-154

336 14 4
                                    


#ភរិយាកុងត្រារបស់សាតាន🥀

Episode:153-154

«អូន!អូនស្ដាប់បងសិនទៅណាលើកនេះ បងមានហេតុផល»
នាយដើរចូលទៅក្បែររាងស្ដើង តែដៃតូចរបស់នាងបែរជាលើកមករុញនាយឲ្យដកគម្លាត ចេញពីខ្លួននាង លើកនេះមិនថានាយមានហេតុផលយ៉ាងណាទេ ព្រោះនាងបានប្រាប់ហើយថា បើនាយមានស្រីលើកក្រោយនាងតាមទាន់នាយត្រៀមសីុញ៉េលែងលះឲ្យហើយទៅ តែថ្ងៃនោះក៏មកដល់។

"ចនជុងគុក 10ឆ្នាំជាងមក នេះ នាងខ្ញុំស្ដាប់ហេតុផលរបស់លោកច្រើនពេកហើយ នាងខ្ញុំទុកចិត្តលោក នាងខ្ញុំជឿជាក់លើរូបលោក តែលោកបំផ្លាញទំនុកចិត្ត ដែរនាងខ្ញុំមានទៅលើលោកគ្រប់យ៉ាង លើកនេះនាងខ្ញុំ មិនត្រូវការស្ដាប់ហេតុផលអ្វីទាំងអស់"

"លីហ្វី?"
"ចេញទៅ"
វឹប!!! ក្ដុក!!!

នាយចូលខ្លួនមកក្បែរខ្លួនតូចម្ដងទៀត ដៃមាំក៏ចាប់កញ្ឆក់ចង្កេះតូច ដើម្បីឱបក្រសោបកាយស្រីមិនឲ្យនាងចាកចេញពីនាយទាំងមិនទាន់បានស្ដាប់ហេតុផលបែបនេះនោះទេ តែលើកនេះនាយត្រូវរាងតូច បដិសេធហើយនាងរុញដៃនាយឲ្យចេញ ទាំងកម្រោលខឹងសម្បា នាងទម្លាក់ការបូបយួរក្នុងដៃចោលរួចស្រវ៉ារុញនាយឲ្យចេញ មួយទំហឹង តែកម្លោះដែរជាស្វាមី នាយក៏ចាប់អារម្មណ៍និងវត្ថុតូចដែរខ្ទៀតចេញមកពីក្នុងការបូបនោះ  នាយរើសវាមកមើល ហើយក៏សម្លឹងមើលមុខរាងស្ដើងដែរជាភរិយាយវេលានេះនាងកំពុងតែឈរសម្លក់មកកាន់នាយ តែនាយបែរជាញញឹមស្ងេញ ធ្វើដូចអម្បាញ់មិញអត់មានរឿងអីកើតឡើងទៅវិញ។

"គំនូសក្រហមពីរកាំ អូនៗមានបេប៊ីហើយមែនទេ?"
នាយកាន់ ឧបករណ៍តូចដើរចូលទៅក្បែរប្រពន្ធ ដៃញ័រតត្រាក់ លើកវាបង្ហាញទៅកាន់រាងស្ដើងដែរឈរធ្មឹង នាងឈរសញ្ចឹងគិត គិតថានេះនាយជ្រួលច្របល់ជាងនាង ឡើងមួយលានដង។

"អូនៗឆ្លើយមក ថានេះវាជារបស់អូនៗមិនបានរើសរបស់គេមកទៀតទេ តើមែនទេ?អូន"
"មិនបាច់សួរទេ លោកលែងលះឲ្យនាងខ្ញុំមក"

"អូន ប្រាប់បងតែមួយមាត់ បន្ទាប់ពីនេះអូនចង់វ៉ៃដំជ្រុំធាក់បងយ៉ាងម៉េចក៏បានណាអូន"
នាយទាញនាងមកឱប ជាប់ណែនក្នុងរង្វង់ទ្រូង អារម្មណ៍រន្ធត់ កាន់តែចង់ដឹង ឯបេះដូងក៏លោតញាប់ផឹបៗ ស្ទើរតែធ្លាយចេញមកខាងក្រៅទៅហើយ។
"មិនមែនរបស់នាងខ្ញុំទេ!!!"
នាងនិយាយ ដោយទម្លាក់សម្លេងរឹង ទៅកាន់នាយ ឯដៃក៏រុញនាយឲ្យចេញម្ដងទៀត។

ភរិយាកុងត្រារបស់សាតានOù les histoires vivent. Découvrez maintenant