65-66

397 13 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

  Episode:65-66
          
        ដៃមាំរបស់អ្នកកម្លោះលើកមកទម្លាក់លើក្បាលនាងក្រមុំអង្អែលចុះឡើងៗដើម្បីឲ្យនាងស្ងប់ចិត្តលុបបំបាត់ភាពខឹងមកលើនាយ។
«លោកទៅធ្វើការរបស់លោកវិញចុះនាងខ្ញុំសុំគេងហើយ»
«នៅនិយាយគ្នាសិនទៅ»
«មានអីត្រូវនិយាយទៀត?»
«ថ្ងៃក្រោយនាងជួបស្រីម្នាក់នោះទៀតបើគេនិយាយអីដាក់នាងៗកុំខ្លាចនាងត្រូវតែតបតទៅវិញហើយកុំគិតថាបងនិងវិលទៅរកស្រីនោះវិញអីណាបងប្រកាស់ត្រង់នេះថាបងស្រលាញ់នាងហើយលីតូចបេះដូងបង គឺ ប្រគល់ឲ្យនាងម្នាក់គត់ថ្ងៃក្រោយហាមរត់គេងចត្រូវប្រឈមមុខតតាំងព្រោះប្រពន្ធបងត្រូវពូកែរឹងមាំ»
«ចុះបើនាងខ្ញុំជ្រុលដៃសម្លាប់នោះតើអ្នកណាទទួលខុសត្រូវ?»
«បងជាអ្នកទទួលខុសត្រូវ»
«លោកស្រលាញ់នាងខ្ញុំឬ?»
«ស្រលាញ់ខ្លាំងណាស់»

អាហ្វីបានចម្លើយហើយនាងអៀនខ្វាច់បែរមុខចេញថ្ពាល់ក្រហមប៉េះអ្នកកម្លោះឱនមើលមុខនាងរួចក៏សើចតាមស្ញេញស្ងាញៗតាមនាងដែរ។
«លោកសើចអី?»
«បងសើចតាមនាង»
«ទៅៗ!ក្រែងលោករវល់មិនថាអញ្ចឹងមែនទេ?»
«លែងរវល់ហើយ»
«អឹ!ធ្វើអី?»
«ហាត់ប្រាណ»
    ត្រូវហើយបងតួរកំពុងតែហាត់ប្រាណពិតមែននាយទាញចង្កេះតូចខ្វាច់ដៃម្ខាងទៀតរុញនាងឲ្យគេងចុះរួចទ្រោមលើរាងកាយតូចច្រឡឹងរបស់នាងក្រមុំភ្នែកមុខថ្លាមានពន្លឺពណ៌មាសសម្លឹងមើលកែវភ្នែកតូចដែរនៅក្រោមទ្រូងរបស់ខ្លួនទាំងអារម្មណ៍ញាប់ញ័រដៃលើកមកអង្អែលបបូរមាត់នាងតិចៗតែអាហ្វីបែរជាលើកសៀវភៅមកបាំងមុខអ្នកកម្លោះក៏ទាញសៀវភៅនោះចេញរួចក៏បន្តសម្លឹងមុខទៀតនាងក្រមុំក៏បិតភ្នែកឡើងទ្រូងពិតពើងឡើងតិចៗដង្ហើមក៏ដកញាប់ៗភឹបៗដូចគ្នា។

«នាងកើតអ?»
«នាងខ្ញុំភ័យ ព្រោះខ្លាចណាស លោកម្ចាស់»
«សង្គ្រាមនេះមិនពិបាកទេបើកភ្នែកមកសម្លឹងមុខបងទៅមើល»
«អ៊ុប!អឹុម» នាងបើកភ្នែកមកហើយតែត្រូវបិតវិញព្រោះតែបបូរមាត់ក្រាស់របស់អ្នកកម្លោះទម្លាក់ចុះលើបបូរទុនដូចកូនក្មេងរបស់នាងក្រមុំ នាយបឺតជញ្ចក់ចុះឡើងៗធ្វើឲ្យនាងក្រមុំស្ងៀមធ្មឹងដោយមិនដឹងថាគួរតបតទៅវិញឬមួយក៏អត់ទេ។
«អឹុម» នាយគ្រហឹមដើមកបន្តិចទើបដកបបូរមាត់ចេញមកវិញរួចសម្លឹងមើលមុខតូចច្រមិចដែរកំពុងតែដកដង្ហើមញាប់ទាំងត្រដរនោះនាយញញឹមហើយក៏បន្តឱនចុះបឺតជញ្ជក់បបូរមាត់នាងម្ដងទៀត តែលើកនេះអាហ្វីក៏ចាប់រុញមុខអ្នកកម្លោះចេញនាងគេចពីក្រសែភ្នែកមុតរបស់នាយ ដង្ហើមក៏ដកដាច់ៗក្នុងខ្លួនផឹបៗអារម្មណ៍ហេងហាងៗដូចមនុស្សភ្ញាក់ពីសន្លប់។

«លោកម្ចាស់ចង់សម្លាប់នាងខ្ញុំឬ?បានជាបឺតៗមិនឲ្យនាងខ្ញុំដកដង្ហើមរួចបែបនេះ?»
នាងសម្រួលដង្ហើមទើបងាកមកនិយាយជាមួយអ្នកនាយដែរនៅទ្រោមទ្រាមលើនាងមិនព្រមចេញនោះទាំងមុខក្រហមងាំង។
«នាងនៅមិនទាន់មានជំនាញទេប៉ុណ្ណេះនាងត្រដរខ្យល់បន្ទោសបងទៅហើយឬ?»
«កុំប្រាប់ថានៅមានច្រើនជាងនិងទៀតណាស់?»
«មែនហើយគឺមានច្រើនដូចរាល់ដង»
«នាងខ្ញុំងងុយគេងលោកក្រោកទៅ»
«ថ្លឹងគីឡូឲ្យបងបន្តិចទៅថាបងនៅធ្ងន់ទេឬក៏ស្រាលជាងមុន»
«អុ៎!លោកៗ»

  នាយនិយាយដោយដៃលើកមកអង្អែលច្របាច់ក្បាលពោះរៀបស្មើធេងគ្មានខ្លាញ់របស់នាងលេងតិចៗក៏ធ្វើឲ្យនាងតូចលាន់សម្លេងអុអាក់ចេញមកពីបបូរមាត់។
«ក្បាលពោះរាបស្អាត»
«ម្សិលមិញលោកទើបតែនិយាយថាគួរឲ្យខ្ពើមទេតើ!នាងខ្ញុំនៅចាំបាន»
«អត់!បងមិនបានថាឲ្យនាងទេនាងស្ដាប់ច្រឡំហើយ ហឹុមរាបៗស្អាតៗគួរឲ្យស្រលាញ់»
ដៃនៅតែប៉ះអង្អែលចុះឡើងៗឯមុខច្រឡើមក៏លោទៅជិតថ្ពាល់ក្រពុំរបស់នាងថើបខ្សឺតៗធ្វើឲ្យអាហ្វីសែនធុញនិងប្រុសច្រឡើមម្នាក់នេះខ្លាំងណាស់។

«លោកម្ចាស់ដកដៃទៅនាងខ្ញុំរសើប»
«អត់ទេស្រលាញ់ណាស់ក្បាលពោះស្អាត»
«ហើយស្អាតលោកចង់ធ្វើអី?ឬក៏ចង់ដូរក្បាលពោះជាមួយនាងខ្ញុំ?»
«អត់ទេស្អាតៗបែបនេះសុំផ្ញើរកូនបួនប្រាំនាក់ទុកក្នុងនិងតើបានទេ?»
«ផ្ញើរកូនទុក តើទុកដូចម្តេចនិងកើតទៅលោកម្ចាស់?»
«បងមានវិធីឲ្យតែនាងព្រមឲ្យបងផ្ញើរកូននេះណា!»
«អឹុម!ក៏បាន»
ហេតុតែឆ្ងល់ចង់ដឹងក្បាលងួកខ្វាច់ៗយល់ព្រមឲ្យនាយច្រឡើមផ្ញើរកូន។
«លោកផ្ញើរកូនអី?»
«កូនមនុស្ស!»
«អា៎!នាយហា៎កុំ»

    ហួសពេលប៉ាដោយ🤦

  សូមរងចាំភាគបន្ត

មេនសិនឈ្មោះពូលោភមួយមកហីដើម្បីឲ្យគាត់ជួយសរសេរវគ្គផ្ញើរបុត្រាបុត្រីណោះ 😹មីងលែងសូវហ៊ានសរសេរហើយវគ្គចឹងៗហ្ហ៎!ព្រោះខ្លាចគាត់លែងឲ្យសរសេរហឿងទៀត🙈

                               💛A💜

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now