161

305 17 0
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:161

មកដល់មន្ទីរពេទ្យ អ្នកម៉ាក់ពេលនេះកំពុងតែគេងចាំឲ្យ គ្រប់សិនទើបពេទ្យជួយសម្រាល ចំណែកលោកប៉ា ពេទ្យតម្រូវឲ្យស្លៀកពាក់ឈុតកៅស៊ូមួកនិងម៉ាស់កាពារ ឲ្យនាយមកលើកទឹកចិត្តដល់ប្រពន្ធ។

«មួយទៀត វានិងបើកអស់ហើយ»ពេទ្យស្រីម្នាក់ដើរមកពិនិត្យ ថែមទាំងញញឹមមើលមុខអ្នកម៉ាក់ ដែរនៅគេងយំ សស្រាក់ដៃខ្ញាំដៃស្វាមី រលាត់ស្បែកចេញឈាមអស់ហើយ តែលោកសាតានគាត់ទ្រាំដើម្បីប្រពន្ធកូន។

«អាកូននេះរឹងក្បាលណាស់ ម្ដេចវាមិនចេញមកឥឡូវនេះទៅ ខ្ញុំឈឺៗពេញបន្ទុកហើយ អូយៗៗ អ្ហឹកៗវាឈឺ» ភាពឈឺចាប់កាន់តែកើនឡើង ខ្លាំងក្នុងពោះរាងស្ដើងស្រែកយំផងជំទាលថាឲ្យកូនផង ខឹងប្ដីផងតែនាយនៅតែអង្អែលក្បាលនាងនិយាយលួងលោម។

«ទ្រាំណាអូន សល់ពេលមិនប៉ុន្មាននាទីទៀតកូនស្រីយើងគេនិងកើតមកហើយ បងដឹងថាអូនឈឺ បងយល់អារម្មណ៍អូនគ្រប់យ៉ាងនៅពេលនេះ នេះហើយដែរចាស់ៗ បុរាណតែងដំណាលតគ្នាថាឆ្លងទន្លេនោះ អូនស៊ូឡើង»

«អូយ!!!អាប្ដីឡប់មកបញ្ចូលមនោសញ្ចេតនាអី យើងកំពុងឈឺ នេះមិនមែនឆ្លងទន្លេ តែឈឺពោះអាកូនរឹងក្បាលនេះពេលណាចេញមកទៅហឺុកហឺុ ពុកម៉ែជួយកូនផង អាប្ដីរបស់កូនវាមិនជួយកូនទេ អាពេទ្យនេះក៏ដូចគ្នាពេលណាទើបមកបង្កើត ឬចាំខ្ញុំសន្លប់សិនមែនទេ?»

ឈឺរកម៉ែរកឪឲ្យជួយ មធ្យមងុំជេររាលដាលទាំងពេទ្យទៀត។
«ស្បូនបើកគ្រប់10ហើយអ្នកម៉ាក់ត្រៀមខ្លួនទៅ»
ពេទ្យបួនអ្នកទៀតចូលមក ដើម្បីជួយ អ្នកម៉ាក់ឮពេទ្យឲ្យត្រៀម នាងក៏តបវិញទាំងឈឺអួលខ្មួលខ្មាញ់មិនឲ្យចាញ់មួយមាត់ទេ។

«ខ្ញុំត្រៀមរួចយូរណាស់ហើយ ឲ្យធ្វើអីទៀតក៏ប្រាប់មក»
«សូមអ្នកម៉ាក់ដកដង្ហើមចេញចូលឲ្យវែងៗ ពេទ្យរាប់មួយដល់បី អ្នកម៉ាក់ប្រឹងឡើងណា»
ឈឺដល់កំរិតហើយលើកនេះអ្នកម៉ាក់វាចាលែងចេញបានត្រឹមងួកក្បាល ទទួលពាក្យ។

«1.2.3 ប្រឹង»
«អាយៗៗៗៗ...ហឹុកៗៗឈឺណាស់លោកម្ចាស់ខ្ញុំទៅលែងរួចហើយ»
សម្លេងល្វើយៗ និយាយទាំងញើសបែកជោកជាំសើមពេញផ្ទៃមុខ ព្រោះថាមួយខ្យល់មិញនេះនាងប្រឹងស្ទើតែអស់លទ្ធភាពហើយ។

«បើសិនជាអាចជំនួសអូនបានបងនិងមកគេងត្រង់នេះជំនួសអូនមិនខានឡើយ បងសុំទោសដែរបងបានត្រឹមតែឈរមើលអូនយំបែបនេះបងសុំទោស»

នាយស្រដីទាំងទាញម៉ាស់ទំលាក់ចុះរួចឱនទៅថើបថ្ងាស់សើមរបស់នាងជាច្រើនខ្សឺត ភ្នែកក៏ព្រិចៗចង់រលីរលោង តាមនាងដែរ។
«ម្ដងទៀតណាអ្នកម៉ាក់ ពេទ្យជឿថាអ្នកម៉ាក់ប្រាកដជាធ្វើបាន ឃើញទេថាអ្នកម៉ាក់ជាស្រ្ដីដែរមានសំណាងជាងគេ អ្នកម៉ាក់មានស្វាមីមកផ្ដល់កម្លាំងចិត្ត ខ្ញុំជាពេទ្យខ្ញុំបង្កើតកូនរាប់រយនាក់ឲ្យម្ដាយគ្របគ្នា តែខ្ញុំមិនដែរឃើញមានស្វាមីម្នាក់ណាចូលមកនៅក្បែរលើកទឹកចិត្តប្រពន្ធ ដូចគូរស្នេហ៍របស់អ្នកទាំងពីរទេ»

បានស្ដាប់សម្ដីអ្នកគ្រូពេទ្យផង បានស្វាមីសម្ដីផ្អែមលួងលោមផង អាលីហ្វីក៏មានកម្លាំងជាងមុន។
«ខ្ញុំត្រៀមហើយអ្នកគ្រូពេទ្យ»

«ចាប់ផ្ដើម 1.2.3.ប្រឹង»
«អាយៗ!!!! ង៉ាៗៗៗៗៗ»
«កើតហើយ អូនកូនៗកើតហើយ»

ទារកតូចយំ លាន់រំពងពេញបន្ទប់បង្កើតក្មេង លោកប៉ាបានឮសម្លេងនេះហើយ ក៏ភើតឡើង ភ្នែកក៏លែងរលីងរលោង តែនាយយំយកតែម្ដង ឯអ្នកម៉ាក់បន្ទាប់ពីប្រឹងប្រែងហែលឆ្លងដល់ត្រើយហើយ ក៏សម្រាកបិតភ្នែកទៅ។

«ពេទ្យប្រពន្ធយើងកើតអី?»
«លោកស្រីអស់កម្លាំងខ្លាំងទើបសន្លប់បែបនេះ តែលោកកុំបារម្ភ មួយម៉ោងក្រោយគាត់ដឹងខ្លួនមកវិញហើយ»

«កូន?»នាយទទួលកូកពីដៃពេទ្យ រួចក៏ថើបមុខតូចច្រមិច មួយខ្សឺតទាំងញញឹមលាយទឹកភ្នែក។
«ព្រះនាងម្ចាស់របស់ប៉ា ស្វាគមន៍កូនចូលមកកាន់ត្រកូលចនណាកូនសម្លាញ់»

++មួយម៉ោងក្រោយ++
អ្នកម៉ាក់បានដឹងខ្លួន មកវិញហើយ ពេលនេះម៉ាក់កូនបានប្ដូរមកនៅក្នុងបន្ទប់ធម្មតា ម៉ាក់កំពុងតែទទួលទានអាហារ ប៉ូវកម្លាំង ឯលោកប៉ាអង្គុយបីកូនជាប់អង្គុយលើគ្រែក្បែរអ្នកម៉ាក់ នាយមិនអាចដកភ្នែកចេញពីមុខកូនបានទេ ដូចខ្លាចកូនរត់ចោលយ៉ាងអ៊ីចឹង។

«បបូរមាត់របស់កូន កាត់ទៅអូនណាស់ច្រមុះកាត់មកបង សប្បុរក៏កាត់មកបងថ្ពាល់ខួចក៏កាត់មកបង តែសម្លេងយំកាត់ទៅអូន»

ចំណុចអាក្រក់កាត់មកម៉ាក់ទាំងអស់។😹ប៉ានេះធ្វើបាបម៉ាក់ៗណាស់

«មិនពិតទេលោកម្ចាស់»
«បងនិយាយលេងទេ មើលចុះពេលកូនគេងលក់បែបនេះ កាន់តែដូចអូនហើយនិងបងណា»
«អឹុម!ដាក់ឈ្មោះឲ្យកូនទៅលោកម្ចាស់»
«ជុងហ្វីសប៊ីលី លីលីតូច»

ប៉ាៗដាក់ឈ្មោះឲ្យអូនពិរោះទេ មីងៗទាំងអស់គ្នា?
សូមរចាំភាគបន្ត

💜A💛

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now