179+180

221 9 1
                                    


#ភរិយាកុងត្រារបស់សាតាន
Episode:179-180

 
   ម៉ាក់ៗដឹងខ្លួនហើយ ស្រីតូចឃើញម៉ាក់បើកភ្នែកសម្លឹងមាត់គាត់ម្ហបៗហាក់ដូចចង់និយាយមកកាន់កូនស្រី តែ ត្រូវជាប់ដោយប្រអប់ដាក់អុកសីុហ្សែនទើបគាត់និយាយមិនឮ។

"អ្នកទាំងពីរ ចេញទៅក្រៅសិនទៅខ្ញុំសូមពិនិត្យអាការ:របស់អ្នកជំងឺសិន"
លោកដុកទ័រចូលមកបន្ទាប់ ទទួលបានសញ្ញាចុចប្រកាសហៅគាត់ ឲ្យចូលមកក្នុងបន្ទប់មួយនេះ។
"អត់ទេ.."
ទាំងឪទាំងកូនក្បាលរឹងដូចគ្នាលោកពេទ្យសូមឲ្យចេញក្រៅសិន តែអ្នកទាំងពីរនិយាយតំណាលគ្នា ដោយមិនចង់ចេញទៅក្រៅទេ។

"អ៊ុំពេទ្យ អូនចង់នៅមើលម៉ាក់ អ៊ុំពិនិត្យទៅអូនមិនរំខានទេចា៎ តែបើចង់ឲ្យទៅគឺអ៊ុំឲ្យប៉ាៗទៅៗ"
លោកដុកទ័រគាត់សើចបន្តិចទើបនិយាយតបសម្ដីទៅកាន់ក្មេងស្រីតូចវិញ។
"មិនអីទេ អ៊ុំឲ្យអូនហ្នឹងលោកប៉ានៅចុះមិនរំខានទេ"
លោកដុកទ័រមានប្រសាសន៍ចប់គាត់បែរទៅ មើលមុខអ្នកម៉សក់ដោយអស់ក្ដីកង្វល់ហើយ ដៃលើកទៅទាញប្រអប់តូចចេញពីច្រមុះ របស់រាងស្ដើងលីហ្វី។

"លោកស្រីគ្រាន់តែងួកក្បាលនៅពេលដែរខ្ញុំសួរទៅបានហើយ"
រាងស្ដើងក៏ងួកក្បាលតាមបង្គាប់របស់លោកដុកទ័រ។

"តើលោកស្រីមានឈឺត្រង់ណានៅក្នុងខ្លួនដែរទេ?"
បន្ទាប់ពីបានឮលោកដុកទ័រសួរហើយ រាងស្ដើងគាត់ក៏ក្រវីក្បាលតិចៗតប។
"លោកស្រីមាន អារម្មណ៍ថាពិបាកដកដង្ហើមទេ?"
រាងស្ដើងគាត់ក្រវីក្បាល ទៀត ទើបពេទ្យញញឹមបែរមុខមកសម្លឹងមុខរាងក្រាស់វិញម្ដង។

"លោកគួរតែនិយាយជាមួយប្រពន្ធ របស់លោកម្ដងទៅ សាកសួរទៅមើលថាគាត់ស្គាល់លោកហើយហ្នឹងកូនដែរទេ?"
រាងក្រាស់ គាត់ចូលមកក្បែរថែមទាំងលើកដៃមកចាប់ដៃរបស់ភរិយា ជាប់មុខដែរធ្លាប់ស្រពោនក៏ចាប់ផ្ដើមញញឹម ឡើង តែខុសពីរាងស្ដើងដែរឃើញមុខស្វាមីហើយគាត់បែរជា ហូរទឹកភ្នែកចុះ ដៃគាត់កម្រើករុញដៃមាំចេញ មិនតែប៉ុណ្ណោះទេរាងស្ដើងគាត់ថែមទាំងងាកមុខទៅកាន់បង្អួច គាត់មិនបានសម្លឹងមើលមុខស្វាមីឡើយ។

"ម៉ាក់ៗ និយាយមួយអូនតិចមកហៃ?"
ស្រីតូចរត់មកខាងដែរម៉ាក់ងាកមុខមកនោះ គេសុំឲ្យម៉ាក់និយាយជាមួយបន្តិចដើម្បីឲ្យគេកក់ក្ដៅចិត្តនិងប្រាកដថា ម៉ាក់ៗជាហើយ។

ភរិយាកុងត្រារបស់សាតានOù les histoires vivent. Découvrez maintenant