138+139

312 13 0
                                    


#ភរិយាកុងត្រារបស់សាតាន🥀

    Episode:138+139

      +Korea

    ខណ:នេះដែរអ្នកទាំងពីរបានត្រឡប់មកដល់ប្រទេកូរ៉េហើយ ត្រឡប់មកដល់ភ្លាមនាយមិនឯអង្គឡើយ ចុះពីលើយន្តហោះនាយក៏ឡើងឡានបើកទៅកាន់ក្រុមហ៊ុនមួយតង់ទៀត។

  ឡានឈប់ងក់ នៅមុខក្រុមហ៊ុនខេហ្វូតគ្រុបតែនាយញញឹមលែងចេញហើយទោះបីមានស្រ្ដីជាទីស្រលាញ់នៅក្បែរខ្លួនចាំលើកទឹកចិត្តក៏ដោយ នាយមិនស្ដាយនៅអ្វីដែរបានបាត់បង់នោះទេ តែអ្វីដែរនាយបារម្ភនឡគឺជីវិតមនុស្សដែរធ្វើការនៅក្នុងនោះ។
"បងថាដូចជាមិនសូវស្រួលទេអូនចាំបងនៅក្នុងឡាន នេះទៅបងចុះទៅម្នាក់ឯងវិញ"

ដោយឃើញមានមនុស្សច្រើនឈរធ្វើប៉ាតុកម្មនាយក៏ប្រាប់ទៅកាន់លីហ្វីឲ្យនៅចាំក្នុងឡាននាយចុះទៅតែម្នាក់ឯង តែគិតឬថានាងព្រម។
"អត់ទេនាងខ្ញុំចុះទៅជាមួយលោកដែរ ហើយក៏គ្មានពាក្យថាតែដែរ"
"ក៏បានណា តែអូននៅតែក្បែរៗបងបានហើយបងបារម្ភ"

+++
  "ម្ចាស់ក្រុមហ៊ុនត្រូវតែចេញមុខមកដោះស្រាយឲ្យបុគ្គលិក ម្ចាស់ក្រុមហ៊ុនមិនគួរណាសម្ងំខ្លួនយកសុខនោះទេ ម្ចាស់ក្រុមហ៊ុនឆាប់ចេញមុខមកដោះស្រាយមក"

"ខ្ញុំនៅទីនេះ..!"

"នោះវាមកហើយ គប់ទៅៗ សងថ្លៃជំងឺចិត្តរបស់បុគ្គលិកមក សងមកៗ"

+ភូសៗ
គ្រាន់តែឃើញនាយស្រែកឡើងភ្លាមអ្នកគ្រប់គ្នាក៏ងាកទៅកាន់នាយជាចំណុចតែមួយរួចក៏យកបន្លែស៊ុតដបទឹកគប់ទៅកាន់នាយ តែនាយក៏បែរទាញខ្លួនតូចមកឱបរួចក៏បែរខ្នងឲ្យអ្នកគ្រប់គ្នាគប់មកលើនាយតែម្នាក់។

"សងមកស្វាមីខ្ញុំត្រូវភ្លើងឆេះរលាកពេញខ្លួន"
"ប្រពន្ធខ្ញុំកំពុងតែដេកក្នុងមន្ទីពេទ្យព្រោះតែជាប់នៅក្នុងភ្លើងក្នុងក្រុមហ៊ុននេះ"

គប់ឆ្អែតចិត្តហើយអ្នកគ្រប់គ្នាក៏ស្រែកតវ៉ាទៀតតែលើកនេះនាយក៏បែរមុខទៅទាញ ឧបករណ៍និយាយមកដាក់នៅនិងមាត់មកនិយាយឮៗឲ្យអ្នកគ្រប់គ្នាបានដឹង។
"ក្នុងនាមខ្ញុំជាម្ចាស់ក្រុមហ៊ុនខេហ្វូតគ្រុប ខ្ញុំមិនបានរត់ចោលបុគ្គលិកឬក៏ដៃគូរជំនួញម្នាក់ណាមួយឡើយ ខ្ញុំមកហើយខ្ញុំឈរនៅទីនេះហើយអ្នកគ្រប់គ្នាបញ្ចេញកំហឹងឆ្អែតហើយមែនទេ? បើមិនទាន់ឆ្អែតអាចបញ្ចេញកំហឹងទៀតបានណា
ខ្ញុំឈរចាំទទួល តែបន្ទាប់ពីអ្នកស្ងប់ចិត្តហើយយើងមកដោះស្រាយគ្នាតាមសតិវិធី ឬក៏ផ្លូវច្បាប់វិញម្ដងណា"

ភរិយាកុងត្រារបស់សាតានTahanan ng mga kuwento. Tumuklas ngayon