157

315 12 2
                                    


#ភរិយាកុងត្រារបស់សាតាន🥀

Episode:157

ចេញពីមន្ទីពេទ្យហើយ នាយក៏នាំនាងមកកាន់កន្លែង ដែរមិនឆ្ងាយប៉ុន្មានពីមន្ទីពេទ្យនោះទេ។

"លោក ទីនេះមិនមែនផ្លូវទៅផ្ទះទេ"
"បងមិនទាន់ ចង់ទៅផ្ទះនោះទេ បងចង់នាំអូនទៅកាន់កន្លែងមួយសិនណា"
រាងស្ដើងញញឹម ងួកក្បាលដើម្បីថានាងព្រមទៅតាមនាយដោយមិនប្រកែក។

++ងឿត
មកដល់កន្លែងនោះហើយនាយ ឈប់ឡានតិចៗ ព្រោះខ្លាចប៉ះពាល់កូននៅក្នុងផ្ទៃ នាយចតឡានដោយមានរបៀបហើយ ទើបចុះមកបើកទ្វារ ដើម្បីឲ្យរាងស្ដើងចុះ តែនាយក៏បានជួយគ្រានាងដែរ ព្រោះខ្លាចនាងប៉ះពារ ឬក៏ជម្ពប់ជើង។
"នាងខ្ញុំមិនមែនអ្នកជំងឺទេ លោកមិនបាច់គ្រាដល់ថ្នាក់នេះក៏បាន"

"ត្រូវតែប្រយ័ត្នប្រយែងបន្តិចក៏ល្អណាអូន"
"លោកពូៗៗ"
ដើរមកមិនទាន់ដល់ខាងក្នុងផង ស្រាប់តែមានក្មេងៗតូចៗជាច្រើនអ្នករត់ស្រមករកនាយ ហើយថែមទាំងហៅនាយថាលោកពូព្រមៗគ្នា តែសម្លេងនោះក៏ធ្វើឲ្យរាងស្ដើង នាងបែរក្រលែកទៅមើល ភ្លាមៗទឹកមុខដែរស្អុយប៉េះ ក៏ចាប់ផ្តើមរីករាយញញឹមញញែមឡើងព្រោះតែនាងបានឃើញក្មេងប្រុសស្រីជាច្រើនអ្នក។

."កន្លែងមើលថែក្មេងមែនទេលោកម្ចាស់"
"បាទ!ទីនេះជា មណ្ឌលកុមារកំព្រា"
ឮថាមណ្ឌលកុមាកំព្រា រាងស្ដើងក៏ទម្លាក់ទឹកមុខចុះមកវិញ នាងបែរជារន្ធត់ចិត្តឡើង ដៃម្ខាងលើកមកស្ទាបពោះខ្លួនឯងតិចៗដោយសម្លឹងមើលមុខរាងក្រាស់។

"ម្ដេចក៏ពួកគេកំព្រា តើឪពុកម្ដាយរបស់ពួកគេទៅណា"
"អ្នកខ្លះក៏ បោះបង់គេចោលអ្នកខ្លះក៏លែងលះ ហើយកូនក៏ក្លាយជាក្មេងកំព្រាបែបនេះ"
ឮដល់ប្រយោគលែងលះកូនក្លាយជាក្មេងកំព្រារាងស្ដើង កាន់តែអង្អែលពោះទៀតនាងឃើញក្មេងហើយនាងរិទ្ធតែអាណិតពួកគេទ្វេដង។

"ចៅហ្វាយ?"
ភាពកំសត់ ក៏ត្រូវរសាត់បាត់ទៅវិញ ខណ:ដែរមានសម្លេងរឹង ហៅកាត់ ធ្វើឲ្យអ្នកទាំងពីរ ងាកទៅរកប្រភពសម្លេងនោះស្រពគ្នា។

"ក្មេងៗចូលមកក្នុងសិនទៅកូន ទៅបង្ហើយមេរៀនសិនទៅចាំមកលេងជាមួយពូវិញណា"
"បាទ!ចា៎លោកប៉ា"
ក្មេងៗស្ដាប់បង្គាប។

ភរិយាកុងត្រារបស់សាតានМесто, где живут истории. Откройте их для себя