145-146

327 14 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:145-146

នាងតូចទទួលយកប្រអប់នោះពីលោកយាយគ្រូហើយទើបហុចប្រាក់មួយចំនួនទៅជូនគាត់។
រួចរាល់រៀបរយ ទាំងពីរនាក់យាយចៅក៏ចេញមកវិញ
ចំណិតត្រៀមខ្លួនបើកទ្វាឡាន យាយចៅក៏នាំគ្នាឡើងឡាន រួចហើយទើបចំណិតបើកចេញទៅ។

"លោកយាយចង់អញ្ចើញទៅណាបន្តទេ?"
"យាយចង់ទៅផ្ទះហើយ"
"ចា៎!លោកយាយ"
ទុកឲ្យទាំងពីរនាក់យាយចៅជិះឡានដោយសុវត្ថិភាពចុះ។
-ឥឡូយើងងាកមកមើលceoចនបន្តិចនាយកំពុងតែទាញទូរស័ព្ទចុចខលទៅប្រពន្ធដើម្បីប្រាប់នាងថាថ្ងៃត្រង់នេះឲ្យនាងជួយធ្វើអាហារឲ្យនាយញាំុំផងតែខលជិតផ្ទុះទូរស័ព្ទហើយនាងមិនលើកទេ។

"ទៅណាអញ្ចេះម្ដេចក៏ខលមិនលើក ឬមួយក៏រត់ចេញពីផ្ទះបាត់ហើយ ហេស្រីល្ងីល្ងើអូនឯងកើតអីបានមិនលើកទូរស័ព្ទបងបែបនេះ នាងល្អិត !ទឺង"
នាយអង្គុយអូសមើលរូបថតរបស់នាង រួចក៏រអ៊ូរងូវតែម្នាក់ឯង តែនាយក៏បានទទួលសារពីនាងមកវិញទើបនាយញញឹមរីកមុខឡើង។

(លោកម្ចាស់មានការអ្វីនាងខ្ញុំភ្លេចយកទូរស័ព្ទមកតាមខ្លួន)
(គឺបងនឹកអូនណាស់ បងចាំដល់ល្ងាចមិនបានទេ)
(ល្ងាចជួបគ្នា😘)
បានប្រពន្ធឡាញមកផ្អែមដាក់បែបនេះនាយក៏ភ្លេចបាយទឹកបាត់ទៅហើយ។
+++

"អូ៎..នេះមិនទាន់បានប្រើផងប្ដីក៏ឆាតមកផ្អែមនឹកយើងទៅហើយចុះទម្រាំតែមកដល់ហើយបានប៉ះខ្លួនយើងទៀតនោះ ហិហិមិនចង់គិតទេ គម្រោងមានកូននិងចាប់ផ្ដើមហើយ"

នាងនិយាយសើចញញឹមញ៉ែមតែម្នាក់ឯងឯដៃក៏លើកមកអង្អែលពោះខ្វាច់ៗ ហេតុតែចង់មានកូន។

+រឿងរ៉ាវកាត់មកវេលាល្ងាច

ឡានចូលចតនៅខាងមុខហូមហើយ តែនាយចុះពីឡានបែរជាមុខស្រពោនទៅវិញ បែបនេះគឺរាល់ថ្ងៃឃើញប្រពន្ធមកឈរញញឹមចាំទទួលតែថ្ងៃនេះនាងបាត់ឈឹងមិនឃើញសូម្បីស្រមោល។

ព្រូស..!

ចូលមកដល់ខាងក្នុងនាយបោះកាតាបចោលទៅលើសាឡុងរួចដោះអាវធំចេញនាយមកអង្គុយកៅអីក្បែរទូរត្រីនាយចេះតែរំពៃរកមើលប្រពន្ធតែមិនឃើញនាងសោះមិនដឹងថាបាត់ទៅណាទេ?
"ម្ចាស់ស្រីរបស់ពួកឯងនៅឯណាហើយថ្ងៃនេះមិនឃើញមកទទួលប្ដីអញ្ចឹង?"
បោះចំណីឲ្យត្រីហើយនាយសួរត្រីនោះធ្វើដូចត្រីចេះនិយាយទៅហើយ។

ភរិយាកុងត្រារបស់សាតានUnde poveștirile trăiesc. Descoperă acum