191+192

183 9 0
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:191-192

     ខូដឺបញ្ជារទៅកានៀកូនចៅក្រោមបង្គាប់ ប្រញាប់យកកាយតូចរបស់អូនប៊ីលីឆ្ពោះទៅកាន់មន្ទីពេទ្យជាប្រញាប់ ព្រោះពេលនេះគេបានសន្លប់បាត់បង់ស្មាតីទៅហើយ។

"យើងស្អប់ៗវា យើងមិនដែរចាត់ទុកវាជាកូនឡើយ កូនស្រីយើងមានតែម្នាក់តែប៉ុណ្ណោះគឺសានអាមីណា ចំណែកនាងក្មេងដែរជាប្រពន្ធរបសឯងវាមិនមែន"
ដៃចងព័ទ្ធទៅក្រោយខ្លួនរបស់លោកសាននៅពេលនេះ ត្រូវបានចាប់គ្រៀបដោយកម្លាំងកូនចៅរបស់រាងក្រាស់ជុងគុក។

"ល្អប្រពន្ធយើងមិនគួរមានបងស្រី បីសាចរិទ្ធតែមិនគួរមានឪពុកថោកជាងសត្វដូចជាឯង គ្រប់យ៉ាងវានិងបញ្ចប់នៅថ្ងៃនេះយើងនិងយកឈាមរបស់ឯងទាំងពីរនាក់ឪកូនយកមកលាងជើងឲ្យប្រពន្ធរបស់យើង"

ផាំង!!ព្រូស
"អាយ!!"
គាត់ពោលទាំងមានកំហឹងក្រេវក្រោធ ដៃលើកកាំភ្លើងកេះកៃបាញ់បំបែកក្បាលរបស់កូនចៅលោកសានម្នាក់ធ្វើឲ្យឈាមហូរខ្ចាត់ខ្ចាយប្រលាក់ពេញមុខរបស់អាមីណា  នាងក៏ស្រែកចាចស្រពជាមួយឡាលីហ្វី តែឡាលីហ្វីដែរជាប្អូនស្រី គាត់មានស្វាមីឱបក្រសោបឯអាមីណាបានត្រឹមតែភ័យស្លន់ដួលព្រូសទៅលើដីយ៉ាងសង្វេគ។

"ដល់វេនឯងហើយ ឯងមិនបាច់ជាប់គុកនាំតែចង្អៀតនោះទេ ឯងស្លាប់ទៅសព្វរបស់ឯងយើងនិងបោះចូលព្រៃនេះ ឲ្យខ្លាចាប់ហែកសីុជាចំណី នាងក៏ដូចគ្នាអាមីណា យើងធ្លាប់បានទុកជីវិតឲ្យនាងទៅហើយតែនាងរត់មករកសេចក្ដីស្លាប់ដោយខ្លួនឯង"

  គាត់តម្រង់កាំភ្លើងទៅរក ចិញ្ចើមរបស់អាមីណា តែមើលទៅឡាលីហ្វី គាត់បែរជាយំ យំព្រោះអាណិតអាសូរដល់បងស្រីជាមួយនិងឪពុក នេះត្បិតតែពួកគេមិនព្រម ទទួលយកគាត់ជាប្អូនជាកូន តែគាត់ក៏មានឈាម ជាប់និស្ស័យដែរ។

"កុំសម្លាប់ កូនស្រីយើងអី"
"កុំសម្លាប់លោកប៉ារបស់ខ្ញុំអី"
សម្លេងរបស់លោកសាន ជាមួយអាមីណាស្រដីព្រមគ្នា មើលទៅអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់អាចស្លាប់ជំនួសគ្នាបាន។
"សម្លាប់ខ្ញុំជំនួសទៅជុងគុក កុំសម្លាប់លោកប៉ារបស់ខ្ញុំអី"
"អត់ទេ ប៉ាមិនឲ្យកូនស្លាប់ទេ សម្លាប់យើងទៅកុំសម្លាប់កូនស្រីរបស់យើងអី"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now