143-144

285 11 0
                                    


#ភរិយាកុងត្រារបស់សាតាន🥀

Episode:142-143

ខ្លួនខុសហើយនៅចង់ឈ្នះទៀត នាងល្អិតនេះពិតជាក្បាលខូចណាស់។
"អូន?អូនដឹងទេ?ថាបងកំពុងតែរវល់ការងារ"
"នាងខ្ញុំមិនបានឲ្យលោកមករកឯណា"
"បងភ័យបងបារម្ភពីអូនបងខ្លាចៗអូនមិនស្រួលខ្លួនទើបប្រញាប់ត្រឡប់មករកអូន តែ"

នាយឈប់និយាយរួចដើរទៅអង្គុយលើកពូកទាំងលើកដៃមកឈ្លីក្បាលចុះឡើងៗ ឯអាហ្វីនាងមិនខ្វល់ឬក៏និយាយទៅកាន់នាយនោះទេ នាងដើរចេញមកខាងក្រៅបាត់ទៅតែមុននិងចេញនាងក៏រអ៊ូតិចៗល្មមឲ្យនាយឮ។
"ធ្លាប់និយាយប្រាប់នាងខ្ញុំថាបើមានស្រីណាមករក ឲ្យនាងខ្ញុំវ៉ៃចុះ ចាំលោកជាអ្នកដោះស្រាយតែឥឡូវបែរជាកាន់ជើងគេ ឆិស"
"ក្បាលខូចដូចអូននេះ ក្មេងមិនចេះធំ"
"ចាំមើលណាស់ថ្ងៃណាមួយខ្ញុំរត់ចោលហើយ"

នាងនិយាយធ្វើឲ្យនាយភ័យទៀតហើយ🤦(ពូកែខាងគំរាមណាស់)

+វេលាយប់ឈានចូលមកដល់!!

អ្នកទាំងពីរញាំុំអាហារពេលល្ងាចជាមួយគ្នារួចរាល់ហើយ ចំណែករាងក្រាស់នាយក៏ឆ្លៀតទៅអង្គុយនៅបន្ទប់ធ្វើការមួយស្របក់សិននាយត្រូវចាត់ការរឿងដែរប្រពន្ធរបស់នាយបានវាយនិស្សិតស្រីពីរនាក់កាលពីព្រឹកមិញនោះ។

"នាងជើងល្អអ្ហើយនេះបង្ករឿងបង្កហេតុដូចកូនក្មេងអាយុ៥ខួបខ្លួនខុសហើយនៅចង់ឈ្នះទៀត"
ដោះស្រាយរួចរាល់ហើយ នាយក៏ដើរត្រឡប់មកបន្ទប់គេងវិញ តែពេលបើកទ្វាបន្ទប់ហើយគឺបន្ទប់ងងឹតឆឹង នាយក៏ចុចបើកភ្លើង ដើម្បីរៀបចំគេងនាយដើរថ្នមៗព្រោះតែខ្លាចរំខាននាងតូចដែរគេងឃ្លុំភួយលើគ្រែ នាយដើរមកទាញភួយបើកឡើង។
"ហី!ស្អីហ្នឹង?នេះកន្លែងមនុស្សគេងណាស់"

នាយបើកភួយខ្វាច់ក្នុងភួយសិទ្ធតែតុក្តាឡើងពេញគ្រែ នៅខាងជំហៀងរបស់នាយគេង នាយរអ៊ូប៉ុណ្ណេះហើយនាងធ្វើមិនឮធ្វើមិនខ្វល់ ព្រោះតែនាងខឹងៗត្រង់នាយស្ដីឲ្យនាងកាលពីថ្ងៃមិញនោះ។

ក្ដុកៗ!
នាយទាញតុត្កានោះបោះមកក្រោមអស់រួចក៏ឡើងគេង អាហ្វីក៏ក្រោកឡើងទៅរើសតុក្តាមកដាក់លើគ្រែវិញរួចហើយនាងទាញខ្នើយមកបោះលើការ៉ូ
"ចុះទៅគេងលើការ៉ូទៅមិនបាច់គេងលើគ្រែទេ"
"អត់ទេបងគេងលើគ្រែ"
"បានទុកឲ្យនាងខ្ញុំគេងលើការ៉ូចុះ"
និយាយហើយនាងក៏ដាក់ខ្លួនគេងលើការ៉ូ ទាំងខ្លួនរួញក្រញ៉ង់យ៉ាងកំសត់។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now