124-125

276 9 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:124-125

 
នាយហាមនាងមិនឲ្យ ចូលមកក្បែរភ្លាមៗអាហ្វីក៏ទច់ដំណើរឆ្ងក់ នៅចំពោះមុខនាយបបូរមាត់ក៏បង្ហើរសម្លេងស្អក តិចៗឡើង នាងប្រាប់ទៅកាន់ថា..

"នាងខ្ញុំចង់ចេញពីទីនេះវិញ"
នាងនិយាយទាំង មានដំណក់ទឹកថ្លាហូរធ្លាក់ចុះមកភ្នែកសម្លឹងមើលកែវភ្នែក ពណ៌ខ្មៅដូចនិលរបស់នាយកម្លោះ ដោយក្នុងចិត្តគិតថា នោះហើយជាកែវភ្នែក ស្វាមីជាទីស្រលាញ់របស់នាង ទាស់ត្រង់ថាស្វាមីរបស់នាងមានកែវភ្នែកពណ៌មាសភ្លឺផ្លេកថ្លាដូចអំពូលចរណៃ ចំណែកនាយ ដែរនៅចំពោះមុខនាងពេលនេះកែវភ្នែករបស់គេគឺពោពេញទៅដោយក្ដីវិបត្តិទុកសោក។

នាយពាក់ខនធិចលែន ទើបកែវភ្នែកប្ដូទៅជាពណ៌ខ្មៅនិលបែបនោះ តែទោះនាយប្រឹងបិតបាំង យ៉ាងណាក៏នៅតែមានពន្លឺពណ៌មាសជះចេញមកដែរ ព្រោះអាហ្វីស្គាល់នាយច្បាស់ណាស់ សូម្បីតែក្លិនទឹកអប់ដែរនាយកំពុងតែប្រើនេះ ក៏ជាក្លិនដែរអាហ្វីជាអ្នកទិញឲ្យដែរ ហើយកាលដែរនាងមកតាមរកនាយដល់ទីនេះនោះ នាងគ្រាន់តែចង់ដឹងឲ្យប្រាកដចិត្តថា នាយជានាយមែនឬក៏មិនមែនតែប៉ុណ្ណោះ។

"ចង់ចេញទៅវិញវាមិនងាយនោះទេ អ្នកដែរបានចូលមកដល់កន្លែងនេះហើយគឺមិនអាចចេញផុតនោះឡើយ"
"រួមទាំងលោកដែរមែនទេ?លោកចូលមកទីនេះទើបចេញទៅរកខ្ញុំវិញមិនរួចតើមែនទេ?"
នាយរៀបនិងដើរចេញទៅហើយតែ ក៏ត្រូវឈប់ដំណើរវិញ។
"នាងមកធ្វើជាអ្នកបម្រើ ធ្វើតែការងាររបស់នាងទៅ"
"កុហកធ្វើអី? ដឹងទេថាខ្ញុំរងទុកវេទនាខ្លោចផ្សាខ្លាំងប៉ុណ្ណា ខ្ញុំស្ទើតែក្លាយជាមនុស្សឆ្កួត គ្រប់យ៉ាងលោកសម្ដែងបានល្អណាស់ លោកចនហ្គ្រេនស័រអែលដ្រាយហ៍ បើចង់ចាកចេញគួរតែប្រាប់ត្រង់ មិនមែនមកសាងរឿងស្លាប់រស់ឡើងមកនោះទេ"

"យើងមិនយល់ថានាងចង់និយាយពីអីទេ ក្ដីឈឺចាប់រឿងសោកសង្រេងអាឡោះអាល័យរបស់នាងទុកមួយលែកទៅ ព្រោះយើងមិនមែនព្រះដែរចាំដោះស្រាយរាល់ក្ដីឈឺចាប់ឲ្យនណាឡើយ"

និយាយហើយនាយក៏ដើរចេញទៅ អាហ្វីនៅឈរមើលដំណើរនាយ នាងនៅតែគិតមិនដល់ឆ្ងល់់ក៏មិនកើតថានាយគិតអី ហើយរឿងរ៉ាវនៃការស្លាប់នាយសាងឡើងមកដើម្បីអ្វី?ឬមួយក៏នាយស្អប់នាងនាយឈប់ស្រលាញ់នាង តែបើឈប់ស្រលាញ់ហើយគួរណាស់តែប្រាប់មួយមាត់ឲ្យនាងបានដឹងផង កុំសាងរឿង ឈឺចុកចាប់ឲ្យនាងវេនាតែម្នាក់ឯងបែបនេះអី!!!

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now