128-

274 12 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode: 128-129
 
   រាងស្ដើងពេលនេះនាងមិនបានចាប់រម្មណ៍ជាមួយនិងសម្លេងរបស់រាងក្រាស់នោះទេ ព្រោះតែនាងរវល់ស្លន់និងកាំភ្លើងជាច្រើនដើមផ្ចង់មកពីខាងកូនចៅរបស់លោកកៅសៀនោះ។

"ទីនេះជាតំបន់របស់យើងឯងគិតថា ឯងនិងរួចខ្លួនអញ្ចឹងហ្ហេ៎?"
នាយសួរទៅកាន់កៅសៀដោយញញឹមចុងមាត់ មួយស្របក់ទើបទ្វាធំនៅខាងក្រោយខ្នងរបស់កូនចៅលោកកៅបើកឡើង លិចមុខខូដឺនាំអង្គរក្សសីុវិលឈុតខ្មៅ
ជិត៣០នាក់មករុំជុំជិតកូនចៅលោកកៅ ថែមទាំងលើកអាការ ផ្ចង់ដាក់ពួកគេថែមទៀតផង។

"អាក្មេងមិនទាន់ដាច់ទឹកដោះឯងនេះលេងល្បិច"
"អាចាស់ល្ងីល្ងើឯងទេដែរភ្លើនោះ យើងប្រាប់ចុះ ថាឯងល្ងើតាំងពីដើមមកហើយ គ្នាយើងចាប់វាទៅហើយចាំមើលអាមេធំ ហីុសានវាព្រមចេញមុខមកដែរទេ"

   ចប់មួយវគ្គហើយ ពេលនេះកូនចៅក្រោមបង្គាបក៏នាំខ្លួនលោកកនិងកូនចៅទៅដាក់គុកសម្ងាត់សិនពេលនេះដល់វគ្គអាហ្វីសួរនាយហើយ។
"ឆ្លើយមក មុនស្លាប់នាងខ្ញុំគ្រាន់តែចង់ដឹងថា ហេតុអីក៏កុហក?"
"នៅរស់បងនិងនិយាយ ខូដឺនាំចៅហ្វាយស្រីរបស់ឯងទៅលាក់ខ្លួនទៅ"
"អត់ទេ នាងខ្ញុំចង់ដឹងណាស់ថាលោកនិងធ្វើអីទៀត"
"អូនវាគ្រោះថ្នាក់ណាស់"
"នាងខ្ញុំមិនខ្លាច"
"ចចេះរឹងក្បាលឌឺដូចដើម នេះកាន់ទៅ"
នាយនិយាយទាំងហុចកាំភ្លើងទៅឲ្យនាងមួយដើម ហើយមិនបាច់សួរទេ ថានាងចេះប្រើកាំភ្លើងឬអត់?

"នាងខ្ញុំមិនចេះប្រើទេ"
"ប្ដីរកសីុខុសច្បាប់ប្រពន្ធត្រូវចេះប្រើ ហើយលើកនេះជាលើកចុងក្រោយ ដែរគ្រប់យ៉ាងត្រូវបញ្ចប់»

••••••

ភូងភាំងៗ!
  ស្នូរកាំភ្លើងនៅតែបន្លឺឡើងចេញពីខាងក្រោមនៅឃ្លាំងអាវុធ្ធទល់មុខសមុទ្រ នៅទីនេះគេហៅថាផែសម្ងាត់។
"ចៅហ្វាយនាំលោកស្រីគេចសិនទៅ»

ស្កា!នាយជាកូនចៅចំណិតម្នាក់ទៀតរបស់ ហ្គ្រេននាយបានស្រែកប្រាប់ចៅហ្វាយឲ្យនាំចៅហ្វាយស្រីរត់តែ អាហ្វីជាមួយនាយហ្គ្រេនក៏ស្រែកមកព្រមគ្នាថា។
"យើងមិនរត់យើងមិនមែនជាមនុស្សកំសាកទេ!"
"ថ្ងៃនេះយើងនិងចាប់ លោកសានឲ្យបាន ជនបំផ្លាញជាតិ"
អាហ្វីឮនាយនិយាយហើយនាងក៏ហួសចិត្ត អាខ្លួនឯងរកសីុខុសច្បាប់ដែរអត់មានគិតថាបំផ្លាញជាតិទេ!

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now