121

237 11 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:121

នាយលើកនាងមកដាក់ក្នុងបន្ទប់ ហើយក៏ឈរសម្លឹងមុខនាង ទាំងញញឹមចុងមាត់បែបពិសពុសទៅវិញ។ដៃមាំបោះមកចាប់អង្អែលកញ្ចឹងកសរលោងរបស់នាងអង្អែលចុះឡើងៗ គាប់ជូនអាហ្វីក៏បើកភ្នែកឡើងតែនាងក៏ភ្ញាក់ព្រោះសម្លឹងមើលមិនឃើមុខរបស់បុរសនោះ
"អ្នកណា? លោកជាអ្នកណា?"
"សងជីវិតយើងមក នាងសម្លាប់យើង"
"ទេៗ!អត់ទេ ចេញទៅខ្ញុំខ្លាចហើយ"

ដៃញ័រលើកសំពះបុរសម្នាក់នោះ ទាំងភ័យខ្លាចនាងសម្លឹងមើលមុខបុរសនោះមិនឃើញទេ តែនាងខ្លាច។

"នាងសម្លាប់យើង យើងនិងយកជីវិតនាងទៅជាមួយយើង"
"ខ្ញុំមិនដែរស្គាល់លោកនោះទេ ចេញៗទៅហឹុក ខិះៗជួយ ផងជួយខ្ញុំផង"

បុរសនោះមិនស្ដាប់ហេតុផលទេ តែបែរជាលើកដៃមកច្របាច់កនាងធ្វើឲ្យនាងថប់ខ្យល់ដកដង្ហើមមិនចេញដៃប្រឹងស្រវេស្រវ៉ាចាប់ដៃរបស់បុរសនោះទាំងពិបាក
"ជួយផងៗ!"
"នាងត្រូវតែស្លាប់មកតាមយើង យើងនិងយកជីវិតនាងៗត្រូវតែតាមបម្រើយើង"
"ទេ!..ខិះៗជួយ"

"លីហ្វីកូនៗ!"
អ្នកម៉ាក់រត់ចូលមក ជួយចាប់ដៃនាងតូចចេញព្រោះថា ពេលនេះនាងកំពុងតែច្របាច់កខ្លួនឯង ខ្លួនបង្រះពេញពូក អ្នកម៉ាក់ប្រឹងចាប់នាងផងហៅផងរហូតដល់នាងភ្ញាក់ឡើង រួចក៏ស្ទុះមកឱបអ្នកម៉ាក់ជាប់។

ការពិតនាងយល់សប្តិអាក្រក់ទៀតហើយ ហើយនេះក៏មិនមែនជាពេលយប់ដែរ វាជាពេលព្រឹកហើយថ្ងៃក៏រះផុតចុង កំពូលភ្នំដែរ។

រំលងមួយថ្ងៃនៃការបាត់ បង់ស្វាមីជាទីស្រលាញ់របស់នាងហើយ។
"ម៉ាក់ៗ!កូនយល់សប្តិឃើញគេចង់សម្លាប់"
នាងស្ទុះកន្ទ្រាញ កន្ទ្រាក់ខ្លួនឡើងឱបអ្នកម៉ាក់ជាប់ទាំងញ័រទ្រូងផឹបៗ ករបស់នាងឡើងក្រហមទៅដោយស្នាមក្រចក តែវាជាក្រចករបស់នាងទេ ចំណែកមុខមាត់ពពេញទៅដោយដំណក់ញើសសើមជោគជាំ។

"មិនអីទេ កូនប្រសារកូនប្រហែលជា នៅគិតច្រើននៅរូបភាពដែរស្វាមីកូនទើបតែជួបហេតុការណ៍ មួយរយ:ទៀតទៅកូននិងប្រសើរឡើងវិញហើយ"

អ្នកម៉ាក់ពេលនេះកំពុងតែដើរតួរជំនួស ម៉ាក់បង្កើតរបស់អាហ្វីហើយ។
"កូនក្រោកទៅងូតទឹកសិនទៅ ម៉ាក់បានធ្វើបបរទុកសម្រាប់កូនណាស"
"កូនមិនញាំុំទេកូនទៅរកលោកម្ចាស់"
"កូនកុំធ្វើឲ្យគេទៅដោយមិនស្ងប់អី ជឿម៉ាក់ទៅកូន"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now