116-117

332 11 2
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:116-117

និយាយហើយនាងក៏ធ្វើមុខក្រឡើម ដាក់នាយកម្លោះដែរកំពុងតែឈរកាន់ចានអាហារ នាយក៏ខ្នាញ់និងចរិកបិុនឌឺផ្លែផ្ការបស់នាងល្អិតនេះដែរ ទើបនាយដាក់ចានចុះលើតុរួចដើរមឈរច្រត់ចង្កេះដាក់នាង។
"អូនពិតជាចង់ស្រាតឲ្យជាងសាក់ពិតមែនឬ?"
"ចា៎!គឺពិត ព្រោះ នាងខ្ញុំចង់បំពេញបំណងរបស់លោកម្ចាស់"

"អូនឯងចង់ឲ្យបង ឆ្កួតឬយ៉ាងម៉េច?បងមើលស្រីផ្សេងក្នុងន័យរិះគន់ទេតើ បេប៊ីមាសបង តែចំពោះប្រព្ធបងៗមិនចង់ឃើញអូនមានស្នាមសាក់ឬក៏របួសឡើយ"
នាយនិយាយទាំងលូកដៃទាញចង្កេះមួយក្ដាប់តូចរបស់នាងឲ្យអឹបនិងខ្លួនរួចក៏ធ្វើមាត់ពេប អាហ្វីក៏លើកដៃមកអង្អែលចង្ការបស់នាយបន្តិច ទើបចាវា។
"នាងខ្ញុំធ្វើលេងទេតើ "
"ប្រាកដណាស់ តែលួចទៅសាក់មែនបងមិនលើកលែងឲ្យអូននោះទេ"
"លោកម្ចាស់និងធ្វើអ្វីនាងខ្ញុំទៅ?"

នាងសួរទាំងឆ្អើតឡើងលើកដៃមកឱបករបស់នាយ ចិញ្ចើមម្ខាងលើកឡើងរងចាំស្ដាប់ចម្លើយពីនាយបន្ត។
"បងវ៉ៃអូន!"
"វ៉ៃនាងខ្ញុំ"
"មែនហើយ វ៉ៃទាល់តែអូននេះហើមពេញខ្លួនពិសេសគឺត្រង់អាក្បាលពោះរាបនេះហើយបងនិងធ្វើឲ្យប៉ោងមិនខាននោះទេ"

ដៃលោ មកអង្អែលក្បាលពោះនាងតិចៗ ភ្នែកសម្លឹងភ្នែកនាង ឯលីហ្វីក៏ងើយសម្លឹងមុខសង្ហាគ្មានកន្លែងទាស់ របស់នាយដោយមិនដាក់ភ្នែកដូចគ្នា។

វឹប!
"លោកម្ចាស់ធ្វើអី?"
មិនបានប្រាប់មុន នាយក៏ចាប់លើកបីនាងឡើងដើរចូលបន្ទប់វិញយ៉ាងព្រងើយ ឯអាហ្វីក៏សួរនាយ តែដៃនាងវិញឱបរិទ្ធបន្តឹង កនាយជាប់នាងហាក់ខ្លាចរបូត នាយរត់ចោលយ៉ាងអញ្ចឹង។

"លោកម្ចាស់?"
"បងនាំអូនមកគេង"
"គេងអីទៅ? ទើបតែក្រោកអម្បាញ់មិញសោះហ្នឹង?"
"គេងម្ដងទៀតទៅណាបេប៊ីមាសបង"

"អ្ហើយ!!ឈប់ហៅនាងខ្ញុំបែបនោះទៅត្រលាន់ណាស់"
"បើត្រលាន់ ចាំបងផ្ដល់ របស់ឲ្យ ធានាអូននិងបាត់ត្រលាន់យ៉ាងពិតប្រកដ"
នាយនិយាយចប់ប្រយោគក៏ ចាប់ផ្តើមទម្លាក់រាងកាយតូច ដាក់លើកពូកទាំងថ្នាក់ថ្នម រួចនាយបន្តទ្រោមមកលើនាង អាហ្វីក៏ចាប់ផ្ដើមស្លេកស្លាំងបបូរមាត់ ហើយបេះដូងក៏ចាប់ផ្ដើមលោតញាប់កន្រ្តាក់លាន់ដឹបៗ! ល្មមឮដល់នាយកម្លោះ នាយឱនយកត្រចៀកអឹបនិងទ្រូងខាងឆ្វេងរបស់នាងទាំងញញឹមតិចៗទើបងើបមុខឡើងមកវិញ។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now