183+184

221 15 0
                                    

#ភរិយាកុងត្រារបស់សាតាន
Episode:183-184

រាងក្រាស់មិនទាន់បានបញ្ជារឡានឲ្យចេញទៅផង តែគាត់ត្រូវឈប់ដំណើរ បែរមុខមកសម្លឹងមុខភរិយាដែរសួរសំណួរមុននោះ។

"បងមិនមានរឿងអ្វីទេអូន!!"
គាត់តបទាំងស្ទាក់ស្ទើរ ព្រោះការពិតគាត់មានរឿងច្រើនណាស់ដែរលាក់បាំង តែគាត់មិនដឹងថាគួរសារភាពកាពិតនៅរឿងណាមុននោះទេ។
"បើលោកមិនមាន អញ្ចឹងអូនមានរឿងចង់សួរ?"

រាងតូចពោលទាំងទឹកមុខត្រជាក់ល្ហឹមដាក់ស្វាមី ឯកែវភ្នែកសម្លឹងមុខរបស់គាត់មិនព្រិចឡើយ។
"បាទ!បានអូនសួរមក"
"លោក នៅផលិតថ្នាំដែរសម្លាប់មនុស្ស នេះទៀតឬ?"

រាងស្ដើងដឹងរឿងនេះហើយ ព្រោះពេទ្យបានប្រាប់ថាក្នុងខ្លួនរបស់គាត់កំពុងតែមានសារជាតិថ្នាំគីមី ទីតាណុល ប្រភេទ ly គ្រាន់តែពេទ្យនិយាយប្រាប់ រាងស្ដើងគាត់ក៏ដឹងថា ថ្នាំនោះស្វាមីគាត់ជាអ្នកផលិត តែគាត់បានឈប់ផលិតវាជាយូរណាស់មកហើយ ម្ដេចនៅមានថ្នាំនោះ យកមកប្រើប្រាស់បានទៀត។

"បងៗ.."
រាងក្រាស់គាត់ នៅប៊ិប៊ឹៗធ្វើឲ្យរាងស្ដើងកាន់តែសង្ស័យ។
"លោកមិនបាច់ឆ្លើយក៏បាន តែបើលោកនៅប្រព្រឹត្តធ្វើរឿងនោះទៀត អូននិងនាំកូនចាកចេញទៅពិតមែន លោកឃើញទេ? អូនជាអ្នកទទួលកម្មនោះជំនួសលោកហើយ លោកផលិតថ្នាំដែរឆក់យកជីវិតមនុស្ស
កម្មស្នងដោយធ្លាក់មកលើអូន អូនទទួលកម្មជំនួសលោក ចុះបើថ្ងៃមួយត្រូវធ្លាក់មកលើកូនដែរមិនដឹងអីនោះលោកគិតយ៉ាងណា?"

រាងក្រាស់ស្ងាត់គាត់ងាកមុខទៅមើលផ្លូវ បន្តិចរួចក៏ជាន់ហ្គែរឡានចេញទៅមួយវូ ធ្វើឲ្យរាងស្ដើងលើកដៃខ្ទប់ក្បាលព្រោះតែល្បឿនលឿននោះបានធ្វើឲ្យគាត់នឹកឃើញ ដល់ហេតុការណ៍ដែរបានកើតឡើង។
"ឈប់ៗ..ទៅកុំបើកអី"

ហឿ ងឿត!!

រាងក្រាស់សីុញ៉ូអែបទ្រូងផ្លូវ ទើបប្រញាប់ចាប់ដៃតូចរបស់រាងស្ដើង គាត់ភ្លេចគិតថា ប្រពន្ធទើបតែចេញពីពេទ្យ។
"បងសុំទោស បងហ្នឹងប្រាប់ដល់អូនគ្រប់យ៉ាង តែមិនមែនពេលនេះ បងសន្យាណាថា ទៅដល់ផ្ទះបងនិងនិយាយគ្រប់យ៉ាងប្រាប់ដល់អូន យើងចែករំលែករឿងគ្រប់យ៉ាងដល់គ្នា បងមិនលាក់បាំងទៀតទេ អូនស្ងប់អារម្មណ៍សិនទៅ.."

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now