195-196

284 6 0
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:195-196

      ដាច់ៗអី? អ្នកម៉ាក់ដាច់ចិត្តលើកដៃមកវាយប្រហារ កូនពូជរបស់ប៉ាៗទៅរួច មើលចុះមុខលោកប៉ាឡើងក្រហមប៉េះដូចផ្លែប៉ោមទុំហើយ គាត់បានលើកដៃមកចាប់កដៃតូចរបស់ភរិយាដើម្បីឲ្យគាត់បញ្ឈប់សកម្មភាព រិទ្ធច្របាច់កូនកម្លោះមួយនេះ។

"អូនបានហើយ បងសុំទោស"
គាត់ឈឺចុកចាប់ពេញបន្ទុកហើយ រាងស្ដើងប្រលែងហើយជុងគុកគាត់ទន់ជង្គុង់ចុះដៃក្ដោបម្ដុំនោះទាំងក្ដីឈឺផ្សាក្រៃលែង។
"យ៉េៗ ហិហិអូនចូលចិត្តមើលម៉ាក់ប៉ាប្រលែងគ្នា"
ស្រីតូចដែរអង្គុយសើចទះដៃហូនៅលើសាឡុងគេពិតជា សប្បាយរីករាយនៅពេលនេះតែគេមិនបានដឹងថាប៉ាៗកំពុងតែអួលទេ។
"សប្បាយ មែនទេកូនជ្រូកនេះទះដៃចំអកឲ្យប៉ាទៀត"
គាត់ងាកមុខទៅខ្នាញ់ ដាក់កូនឯអ្នកម៉ាក់នៅឈរធ្វើមុខមាំដៃច្រត់ចង្កេះភ្នែកសម្លក់លោកប៉ាមិនទម្លាក់ឡើយ តាមចិត្តក្ដៅគាត់ស្ទើតែទាញកម្លោះមួយនោះឲ្យដាច់ជ្រុះមកក្រៅទេ។

"ថ្ងៃក្រោយលោកឯងដាច់មិនខាន ឆឹស"
ម៉ាក់ៗពោលទាំងសម្លេងរឹង ទ្រគោះបោះបោកដាក់លោកប៉ាហើយគាត់ក៏ដើរចេញមកចំការខាងក្រោយ។

"កូនទៅតាមលួងម៉ាក់ទៅ ហើយប្រាប់ម៉ាក់ថាកុំឲ្យខឹងលោកប៉ាអីឲ្យប៉ាសុំទោស"

គាត់ប្រាប់ទៅកាន់ស្រីតូចឲ្យទៅលួងម៉ាក់ជំនួស ព្រោះពេលនេះគាត់ក្រោកមិនទាន់រួចទេ។
«ទេ!អូនមិនបានដឹងអី ហឿងម៉ាក់ប៉ាៗខុសសុំទោសម៉ាក់ខ្លួនឯង អូនអត់ពាក់ព័ន្ធមួយសោះហើយ អូនក្មេងណាស់មិនគួរចេះ ចាបល់រញ៉ៃអីមួយទេ"

អត់ខ្វល់តបសម្ដីជាមួយលោកប៉ាហើយគេបន្តលេងតុក្តាយ៉ាងព្រងើយកន្តើយមើលចុះជើងខ្លីៗលើកមកគងអន្ទាក់ញាក់ខ្វាច់ៗឌឺលោកប៉ាថែមទៀត។
"កូនឯងពិតជាមិនស្រលាញ់ប៉ាសោះ កូនមិនយល់ចិត្តប៉ាខ្លះទេឬ?"
"អូនដូច ជាភ្លេចធ្វើកិច្ចការ សាលា ហូ មិនបានទេអូនទៅធ្វើសិនហើយ ខ្ចិលនៅណាស់ប៉ាប្រើអូនទាំងគ្មានហេតុផល"

និយាយហើយគេចុះវឹង ពីសាឡុងដើររលាស់ជាយរ៉ូបរូបតុក្តា ឆ្មាយ៉ាងរំភើយដើរឡើងកាំជណ្ដើរ។
"ល្អទាំងម៉ែទាំងកូន ខ្លាដូចគ្នា"
"ហេ!ប៉ាៗមនុស្សចាស់ ស្ដីឲ្យអូនឬ ឆឹស អូនខឹងប៉ាហើយចាំមើលអូនលែងស្ដីរប៉ា លុះណាតែប៉ាមកឆុំទោសអូន ហើយអូនក៏ឈប់ញាំុំបាយ ឈប់មើលមុខប៉ាទៀតដែរ ឆឹស!!"
(ឆឹសៗអូនចេះតាមម៉ាក់មិញនិង😂)

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now