103-104

310 10 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀
Episode:103-104

"វាយទៅ!នាងខ្ញុំមិនគេចទេ តែបន្ទាប់ពីនេះនាងខ្ញុំនិងចាកចេញពីជីវិតលោក"
ដំបូងគិតថាខ្លាចឈឺតែ នាងឃើញកែវភ្នែកកំណាចដូចបីសាចរបស់នាយនៅពេលនេះហើយ នាងគ្មានអារម្មណ៍ខ្លាចរអាលឡើយ ផ្ទុយនាងបែរជាងើយមុខឲ្យនាយថែមទៀត។

"ងូតទឹកទៅ លាងសម្អាតក្លិនកខ្វក់កន្លែងដែរវាប៉ះពាល់នាងចេញទៅ"
នាយនិយាយទាំងទាញក្បាលបាញ់ទឹកមកបោះលើនាងរួចក៏ដើរទាំងខាំធ្មេញគ្រឺតៗ ដោយទប់អារម្មណ៍បើនាយនៅទៀតនាយមិនមែននវាយនាងតាមកំហឹងទេច្បាស់ជាត្រូវតាមអារម្មណ៍មិនខានឡើយ។
"នាងខ្ញុំកខ្វក់លោកឈប់ប៉ះពាល់ទៅ"

"..."នាយដើរចេញហើយ តែក៏ត្រូវឈប់ដំណើរវិញព្រោះតែឈរស្ដាប់នាងនិយាយ ស្ដាប់ហើយនាយបានត្រឹមតែឈរក្ដាប់ដៃខាំមាត់តែប៉ុណ្ណោះ នាយមិនបានតបសម្ដីមកកាន់នាងវិញឡើយ។
នាយចូលមកបន្ទប់បាត់ លីហ្វីចាប់ផ្ដើមស្រម៉ៃឃើញពេលដែរនាងទៅជួបជាមួយលោកតាចន តោះយើងចូលក្នុងការស្រម៉ៃទាំងអស់គ្នា។

នាងតូចបានធ្វើដំណើរទៅកាន់សណ្ឋាគារ អារ៉ូម៉ាហើយនាងជួបជាមួយលោកតាចន ខណ:ពេលនេះដែរលោកតាចនក៏បានខលហៅ bamឲ្យទៅជួប នៅទីនោះដូចគ្នា លោកតាបានបញ្ជារគេដាក់ថ្នាំសន្លប់ចូលទៅក្នុងទឹកក្រូចរបស់អាហ្វី គ្រានោះគាត់បាននិយាយថា (យើងដឹងហើយថានាងក្រណាស់ពូជពង្សវង្សត្រកូលរបស់នាងវាមិនសាកសមជាមួយចៅប្រុសយើងឡើយ នាងដកខ្លួនទៅល្អជាងហើយរឿងដែរយើងហៅនាងមកជួបថ្ងៃនេះហាមប្រាប់ចៅប្រុសយើងឲ្យគេដឹងឲ្យសោះណាស់ យើងនិងឲ្យលុយនាងមួយចំនួន ទុកជាការដោះដើម្បីឲ្យនាងចាកចេញពីជីវិតចៅប្រុសរបស់យើង)
(លោកតាតែខ្ញុំស្រលាញ់គាត់ហើយគាត់ក៏ស្រលាញ់ខ្ញុំដែរ)
(តែឋាន:នាងវាមិនសមជាមួយចៅប្រុសរបស់យើងនោះទេ)
គាត់និយាយគិតពីឋានមុខមាត់សង្គមស្ថាប់ហើយអាហ្វីល្មមនិងអាម៉ាសដែរណាស។
(បានខ្ញុំនិងចេញពីជីវិតគាត់លោកតាកុំបារម្ភអីវាងាយណាស់ត្រឹមតែអូសវ៉ាលីដើរចេញនោះ)
នាងនិយាយហើយក៏ជ្រុលយកទឹកក្រូចមកញាំុំមួយក្អឹកមុននិង ក្រោកឈរអស់កម្ពស់ឱនគំនាបលាគាត់តែភ្លាមៗនោះនាងក៏បានដួលសន្លប់បាត់ស្មារតី អ្វីដែរនាងចាំបានគឺមានតែត្រឹមនិងឯង។

ភរិយាកុងត្រារបស់សាតានDonde viven las historias. Descúbrelo ahora