140

288 11 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

  Episode:140

 
     +បើថាក្មេងនាងក៏មិនមែនក្មេងដែរព្រោះពេលនេះនាងមានអាយុជិតសាមសិបឆ្នាំទៅហើយ តែនាងនៅឆ្ងល់មិនឈប់សោះ គ្រាន់តែឮថាស្វាមីនិងបង្រៀននាងៗក៏ សើចញញឹមប្រលែងនាយឲ្យចូលទៅងូតទឹកតាមសម្រួលដោយឈប់ចាប់កំហុសអ្វីពីនាយទាំងអស់។

  ខណៈវេលានេះដែរអ្នកទាំងពីរក៏បានងូតទឹកស្អាតបាតហើយ ដោយនាងតូចស្ថិតនៅក្នុងឈុតរាត្រីស្រមោលស ឈុតដៃតូចវាលខ្នងខ្សែចងចង្កេះមកក្រោយ ឯសក់ក៏ទម្លាក់ចូកបូរក្រណាត់ពណ៌សគូរជាមួយរ៉ូប ឯរាងក្រាស់វិញនាយពាក់អាវសដៃវែងបត់ដៃឡើងពីរផ្នត់ ខោក៏ពណ៌សដែរតែខោរបស់នាយខ្លីត្រឹមជង្គង់។

"អញ្ចើញព្រះនាងតូចរបស់បង បងនាំអូនទៅញាំុំអាហារកណ្ដាលព្រៃម្ដងណា"
"ខ្លាចខ្មោចលង"
"ខ្មោចឯណាបងនៅរស់ទេ"

  និយាយផង ដើរបណ្ដើរគ្នាចេញពីបន្ទប់ នាយក៏នាំនាងមកកាន់សួនកុលាបលាក់ខ្លួននៅក្នុងចំការ កាហ្វេក្រោយហូម តែនាយក៏លើកដៃបាំងភ្នែកនាងសិនព្រោះចង់ឲ្យនាងភ្ញាក់ផ្អើលនិងសួនដូចជាវេទមន្តនេះ ។
"ដល់ហើយអូន មួយពីរបី"

រាប់ដល់បីនាយក៏លើកដៃចេញពីភ្នែករបស់នាង។

" Wow !!ស្រស់ស្អាតណាស់?»
ដៃដកចេញហើយពីមុខរបស់នាង រាងតូចក៏ស្រែកហូរទាំងទះដៃ ព្រោះតែឃើញសត្វអំពិលអំពែកហើរព្រាតបញ្ចេញពន្លឺព្រាកៗពេញផ្ទៃវេហានារាត្រីដ៏មនោរម្យនេះ។
  "វាស្រស់ស្អាតខ្លាំងណាស់ នាងខ្ញុំមានអារម្មណ៍ថាដូចកំពុងតែយល់សុបិន្ដ"

ផាច់!
"អា៎!បាត់ទៅណាអស់ហើយ?"
"វាហើរចូលក្នុងបេះដូងរបស់បងហើយនិងអូនអស់ហើយ"
+អំពិលអំពែកសំប៉ាក់និមិត្តដែរនាយបានឲ្យគេរៀបចំឡើង។
   នាយផ្ទាត់ម្រាមដៃមួយផាច់ភ្លើងអំពូលចម្រុះពណ៌ក៏បើកឡើងសត្វអំពិលអំពែកក៏បាត់អស់រលីង ភ្លើងភ្លឺឡើងច្បាស់ហើយនាងក្រមុំស្រស់ក៏ទម្លាក់កែវភ្នែកមកមើលទិតភាពជុំវិញខ្លួនវិញ ឃើញហើយនាងរិទ្ធតែរំភើប ព្រោះនៅចំពោះមុខរបស់នាងនាពេលនេះគឺពពេញទៅដោយអាហារជាច្រើនមុខហើយអាហារទាំងអស់នេះគឺសិទ្ធតែជាហារដែរនាងចូលចិត្តទាំងអស់ នៅតាមដើមផ្កាមួយៗគឺភ្លឺថ្លាពណ៌មាសជះពន្លឺទាំងអស់ ។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now