៣៧~៣៨

538 13 0
                                    


  ភរិយាកុងត្រារបស់សាតាន🥀

  EP:៣៧~៣៨

       {»«}សម្រែកស្រែកសន្ធាប់ព្រៃខណ:លាន់ឮសំឡេងកាំភ្លើងពីរគ្រាប់បាញ់តម្រង់មករកអ្នកទាំងពីរកម្លោះសាតានjkកាលបើឮហើយនាយក៏ស្ទុះទាញដៃនាងក្រមុំលីហ្វីរត់ប៉ប្រះគុម្ភពតព្រៃតែដៃអ្នកខាងនោះត្រង់បាញ់មកធ្វើឲ្យគ្រាប់ស្ទុះហោះវឹងមកបុកស្មាខាងស្ដាំរបស់លីហ្វីធ្វើឲ្យនាងដួលទាំងស្រែកហៅអ្នកកម្លោះឲ្យជួយ។ភ្លាមនោះនាយក៏ទម្លាក់កាំភ្លើងចាប់លើកនាងឡើងឲ្យផុតពីដីសិនព្រោះតែនាយភិតភ័យនិងឈាមស្រោចខ្លួនមួយជំហៀងរបស់នាង~
«នាង!នាងយ៉ាងម៉េចទៅហើយ?»
«លោក!ខ្ញុំឈឺ!»

ក្រឹប!!
«ចង់រត់ទៅណា៎!ហាស់?»
ខណ:ដែរដៃចាប់លើករាងកាយតូចរបស់នាងក្រមុំឡើងមកហើយនោះស្រាប់តែមានកាំភ្លើងបីដើមដោយកាន់គ្នាបីម្នាក់ផ្ជង់មកអ្នកទាំងពីរលីហ្វីឃើញហើយក៏យំបិតភ្នែកចាប់ដៃកម្លោះដែរជាស្វាមីជាប់បបូរមាត់ញ័រហើបឡើងនិយាយតិចៗល្មមស្ដាប់គ្នាពីនាក់ឮ។
« នាងខ្ញុំខ្លាចហឹុកៗ!»
«មិនអីទេ!យើងមិនឲ្យនាងកើតអីឡើយជឿយើងចុះ»

និយាយចប់ប្រយោគនោះទៅកាន់នាងហើយនាយកម្លោះក៏ងាកងើយសម្លក់ជនដែរមិនស្គាល់អត្តសញ្ញាណទាំងបីនាក់នោះដោយនិយាយទាំងទឹកមុខរឹងមិនខ្លាចរអាលឡើយ។
«ចង់ដឹងណាស់មែនទេ!ថាយើងជានណា៎?»
«មែនហើយ?»
«យើងជាម្ចាស់ព្រៃនេះយ៉ាងម៉េច!»
«ហាស!ហាស!»

ឮនាយប្រាប់ថាខ្លួនជាម្ចាស់ព្រៃនេះស្រាប់តែពួកគេទាំងបីនាក់នាំគ្នាសើចកិលឡើងសម្លឹងមុខគ្នាទំនងពួកគេគិតថាជារឿងកំប្លែងហើយ។
«ម្ចាស់ព្រៃមុខដូចតារាក្នុងកុន!នេះសង្ស័យពង្រាតកូនស្រីគេរត់ផងក៏មិនដឹងមើលចុះកូនគេនៅក្មេងថែមទៀតផងស្អាតណាស់»

«កុំប៉ះប្រពន្ធយើងណាស់»
ខណ:ពេលដែរមាត់និយាយហើយដៃទម្លាក់ចុះមកច្បិចចង្កានាងក្រមុំធ្វើឲ្យអ្នកកម្លោះរុញដៃប្រុសចម្លែកនោះចេញឯលីហ្វីវិញឈឺផងភ័យផងមុខរិទ្ធិតែស្លេកស្លាំងហើយ។

«គិតយ៉ាងម៉េចចំពោះពីរនាក់នេះ?»
«បាញ់សម្លាប់ចោលទៅ»
«លោកនាងខ្ញុំមិនទាន់ចង់ស្លាប់ទេ»
ឮថាគេចង់បាញ់សម្លាប់ចោលលីហ្វីក៏និយាយតិចៗល្មមឲ្យjkឮនាយឮហើយក៏ក្ដោបដៃនាងជាប់ដោយផ្ដល់ជាសញ្ជាថានាយនិងនៅក្បែរការពារនាង។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now