95-96

316 13 0
                                    


  #ភរិយាកុងត្រារបស់សាតាន🥀
Episode:95-96

 
  +មន្ទីរពេទ្យ
   បីម៉ោងមុននាយទើបតែដឹកដៃប្រពន្ធដើរចេញទៅផ្ទះទាំងទឹកមុខញញឹមរីករាយតែមិននឹកស្មានថានាយត្រឡប់មកវិញទាំងក្ដីសោកសៅសោះ។

  ខណ:វេលានេះលីហ្វីកំពុងតែនៅក្នុងបន្ទប់ពិនិត្យជាមួយគ្រូពេទ្យស្រីម្នាក់កំពុងតែពិនិត្យស្ថានភាពផ្ទៃពោះរបស់នាង ពិនិត្យរួចរាល់ហើយឯកសារក៏បញ្ជូនមកពេទ្យប្រុសម្នាក់ទៀតកំពុងតែពិនិត្យមើល

រាងក្រាស់សាតាន កំពុងតែអង្គុយជាមួយដុកទ័រស្ដាប់ការនិយាយរបស់ពេទ្យ។
"ភរិយារបស់លោកនៅក្មេងណាស់ មិនអាចទុកកូននោះបានទេ ហើយកូននោះក៏ពួកខ្ញុំមិនអាចធានាជីវិតថាគេនិងរស់នៅបានប៉ុន្មានខែទៀតដែរ កំឡុងពេលនេះដែរកូនគ្រាន់តែបង្ករជាដុំឈាមតូចមួយតែប៉ុណ្ណោះ
គេចាប់ផ្តើមលូតលាស់បន្តិចម្តងៗហើយបើគេលូតលាស់ធំបន្តិចទៀតគេនិងសិ្ថតនៅក្រៅស្បូនរបស់អ្នកម្ដាយ ហើយអ្នកម្ដាយនិងមានអារ:ឈឺចុកចាប់ឈាមក៏ហូរមកបង្ករ ជាជំងឺរាំរ៉ៃទៀតផង លោកមានពេលគិតត្រឹមមួយម៉ោង"

ស្ដាប់ហើយបេះដូងនាយលែងដំណើរភ្លាមៗ នាយៗអាណិតប្រពន្ធណាស់ដឹងទេនាយមិនអាចឈរមើលនាងត្រូវលំបាលវេនាបែបនោះបានឡើយ មួយនាទីនាយគិតត្រូវឬខុស...
"យកឈាមនោះចេញទៅ!"

ក្រឺង!
និយាយហើយនាយក៏ក្រោកវឹងកៅអីកោះក្រឺងនិងការរ៉ូនាយដើរចេញទៅរកភរិយាដែរគេងចាំទាំងឈឺចាប់ខ្ទូកៗនៅពោះឯនេះ។
"លោកម្ចាស់ពេទ្យថាម៉េច?"
"ពេទ្យ!ពេទ្យថានាងមានសុវត្ថិភាពទេកុំបារម្ភអីណា"
"តែអូនឈឺនៅក្នុងពោះណាស់លោកម្ចាស់!"

"ញាំុំទឹកសិនទៅណា បន្តិចទៀតនាងបាត់ឈឺហើយ"
នាយចាក់ទឹកឲ្យនាងញាំុំ អាហ្វីក៏ញាំុំៗច្រើនទៀតផងហើយក្នុងទឹកនោះនាយបានដាក់ថ្នាំសន្លប់ឲ្យនាងញាំុំព្រោះថា បើនិយាយត្រង់ច្បាស់ណាស់ 2000%អាហ្វីនិងមិនព្រមយកកូនចេញជាដាច់ខាត លោកអ្នកបានដឹងរួចមកហើយ នាងក៏ធ្លាប់ស្រម៉ៃថាចង់មានកូនរត់លេងពេញផ្ទះ ហើយនេះក៏ជាកូនដំបូងទៀតនាងត្រូវបាត់បង់ តើនាងនិងត្រូវឈឺចាប់ស្រងេះស្រងោចកំរិតណាទៅ។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now