112-113

324 17 6
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:112-113

បឺតមាត់រំលឹកការចងចាំ នាយនិយាយតែអាហ្វីយើងមិនចាត់ទុកជាការកំប្លែងជាមួយនាយនោះទេ ព្រោះថាបើកភ្នែកឃើញមុខនាយភ្លាម រឿងកាលពីម្សិល ក៏ជ្រៀតចូលមកក្នុងចិត្តភ្លាម នាងខិតខ្លួនថយៗរហូតប៊ិះធ្លាក់ពីលើគ្រែតែបានដៃមាំចាប់ទាញនាងយកមកឲ្យកើយលើទ្រូង នាយក៏ឱបនាងជាប់ដោយវាចា៖
"ថ្ងៃនេះសូមគេងឱបប្រពន្ធបែបនេះ បងមិនទៅណាទាំងអស់"
"ហេតុអី?ក៏ហៅឈ្មោះស្រីនោះ?"
នាងចាប់ផ្តើមរំលឹកនៅរឿងដដែល អ្នកកម្លោះយើងឮហើយក៏ដកដង្ហើមចូលបំពេញសួត ទើបនាយបន្ធូរដង្ហើមតានតឹងមកវិញ រួចក៏និយាយរៀបរាប់ប្រាប់នាងឲ្យបានយល់..

"បងគ្រាន់តែនឹកឃើញ កាលពីប្រាំឆ្នាំមុនបងក៏ធ្លាប់ជួបហេតុការណ៍បែបនេះដែរ តែក៏មានក្មេងស្រីម្នាក់មកជួយស្រង់បងឡើងគោក តែបងមើលមុខគេមិនច្បាស់បងឃើញតែស្នាមសាក់នៅត្រង់ភ្លៅឆ្វេងខាងក្រោយ ហើយស្នាមសាក់គឺមានដូចជាអាមីណា ទើបលើកនេះបងស្រម៉ៃដល់រូបភាពមួយនោះ បានជាហៅឈ្មោះអាមីណាទៅ"

"កន្លែងណា!សមុទ្រមែនទេ?"
"មែនហើយ"
"នៅម្ដុំផ្ទះនាងខ្ញុំ នៅរដ្ឋនោះ គឺសម្បូរអ្នកលោតទឹកណាស់ដែរ នាងខ្ញុំក៏បានជួយច្រើនផងដែរ ហើយមនុស្សដែរនាងខ្ញុំជួយចុងក្រោយ គឺជាបុរសហើយក៏បានថើបមាត់គេថែមទៀតផង"
នាងនិយាយបង្ហើរ ធម្មតាតែអ្នកកម្លោះក៏ចាប់អារម្មណ៍ត្រង់នេះណាស់នាយសម្លឹងមុខនាងទាំងសួរនាងបន្តទៀត។

"ចុះបុរសនោះអូនស្គាល់ទេ"
"មិនស្គាល់ទេព្រោះតែជួយច្រើនអ្នកណាស់"
"អ្នកចុងក្រោយអូនជួយពេលណា?"
នាយកាន់តែដេញដោលសួរ អាហ្វីក៏ឆ្ងល់ណាស់ដែរតែនាងក៏ឆ្លើយបន្តទៀត..
"ពេលយប់ ពេលនោះនាងខ្ញុំចេញពីធ្វើការក្នុងបា ទេពេលនោះនាងខ្ញុំបានវាយភ្ញៀវក្នុងបា រួចក៏រត់ទៅមាត់សមុទ្រ នាងខ្ញុំលោតចូលទឹកព្រោះតែខ្លាចគេតាមទាន់"
"អូនធ្វើការក្នុងបា មេអំបៅមែនទេ?"
"មែនហើយ!"
"អូន!បងចាំបានថាស្រីៗក្នុងបានោះ តម្រូវឲ្យមានស្នាមសាក់រូបមេអំបៅមែនទេអូន"
"ចា៎!មែនហើយ តែនាងខ្ញុំក៏សាក់ ដែរតែគ្រាន់តែគូរព្រោះនាងខ្ញុំមិនចូលចិត្តស្នាមសាក់ ថ្ងៃចុងក្រោយគឺនាងខ្ញុំបានសាក់នៅភ្លៅខាងឆ្វេង"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now