135

326 13 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:135

 
    ខឹងគឺនាងខឹងគ្រប់រឿងដែរនាយបានលាក់បាំងបានកុហកនាងកន្លង តែនាងក៏បានយល់ចិត្តនាយមកហើយថានាយធ្វើភារកិច្ចកំចាយជនបំផ្លិចបំផ្លាញជាតិ ជាតិខ្លួនឯងត្រូវបង់បាត់កេរ្ដិ៍ឈ្មោះអាប់ឱន
និងប្រទេសមួយចំនួនទៀតត្រូវរងទុក្ខវេទនា ដោយសារតែជនម្នាក់នោះ ហើយជននោះគឺជាប៉ាបង្កើតរបស់ប្រពន្ធនាយនេះហើយ។
«អូនលើកទោសឲ្យបងម្ដងបានទេ?»
នាយឱបនាងជាប់ ទាំងនិយាយលួងលោមឲ្យនាងលើកលែងទោសឲ្យមួយរឿងអាហ្វីលើកដៃមកចុចចុងច្រមុះរបស់នាយលេងតិចៗលេងបញ្ជាក់ថានាងនិងលើកទោសឲ្យនាយ។

«បានតើ!នាងខ្ញុំលើកលែងឲ្យលោកម្ចាស់គ្រប់រឿង តែដករឿងមួយចេញ»
«រឿងអីទៅអូន?»
«នាងខ្ញុំនិងផ្ដាច់អាហារពេលយប់ លោកម្ចាស់ចំនួនមួយឆ្នាំ»
«ហឺ!អូនមួយឆ្នាំៗអូនចង់ឲ្យបងស្ទះស្លាប់ឬយ៉ាងម៉េច?កុំអីបេប៊ីមាសបង»
«អត់ទេមួយឆ្នាំទ្រាំបានក៏ទ្រាំបើទ្រាំមិនបានលោកម្ចាស់ឯងក៏ត្រូវតែទ្រាំ»

លក្ខខណ្ឌមួយឆ្នាំដើម្បីទទួលកំហុសនាយស្ដាប់ឮហើយក៏ទម្លាក់ទឹកមុខចុះរួចប្រលែងខ្លួនតូចរបស់ភរិយាហើយនាយដើរមកឈរនៅមាត់បង្អួចអាគារពេទ្យ នាយឈរមួយស្របក់ ទើបដើរមកឈរចំពោះមុខអាហ្វីវិញ នាយដើរទៅមកៗធ្វើឲ្យនាងក្រមុំដែរអង្គុយមើលដំណើររបស់នាយ នាងមើលហើយគឺវិលមុខជំនួស។

"យ៉ាងម៉េច?ដើរទៅដើរមកធ្វើអី?"
"បងមិនខ្វល់ទេមួយឆ្នាំក៏មួយឆ្នាំ សម័យនេះអាហារ
ពេលយប់នៅខាងក្រៅមិនចេះខ្វះបើប្រពន្ធមិនឲ្យបងក៏ទៅរកសេវ៉ាខាងក្រៅដើម្បីរំដោះអារម្មណ៍ទៅគឺរួចស្រេចបាច់ហើយ"
"ល្អតើ បើជ្រុលហើយលែងលះគ្នាមែនទែនតែម្ដងទៅ"

នាងនិយាយចប់ប្រយោគហើយក៏ទម្លាក់ជើងចុះដើរចូលបន្ទប់ទឹក ដើម្បីប្ដូរខោអាវអ្នកជំងឺចេញ ហើយនាងនិងត្រឡប់ទៅផ្ទះវិញតែម្តង។
"អូនខឹងបងឬ?"

នាងប្ដូរឈុតរួចហើយក៏ដើរចេញមកវិញតែនាយក៏សួរនាងព្រោះថារឿងទៅក្រៅទៅក្នុងអ្វីនោះនាយគ្មានបំណងទៅទេ នាយចេះតែនិយាយឲ្យអាហ្វីប្រច័ណ្ឌតែប៉ុណ្ណោះ ព្រោះនាយដឹងច្បាស់ថាស្រីល្អិតខ្លួនតូចម្នាក់នេះកំពូលប្រច័ណ្ឌរកលេខដាក់គ្មានហើយ។
"ប្រពន្ធបាទ!បងនិយាយទេតើអូន"
"តែនាងខ្ញុំខឹងមែន"
"ប្ដីសុំទោស"
"នាងខ្ញុំចង់ទៅផ្ទះ ចង់ទៅរកលោកប៉ាអ្នកម៉ាក់"
ឮនាងថាចង់ទៅជួបលោកប៉ាអ្នកម៉ាក់នាយក៏ធ្លាក់ទឹកមុខម្ដងទៀត ព្រោះតែនាយនឹកសម្ដីរបស់លោកស្រីឡាដែរនិយាយថាចង់បានកូនស្រីយកទៅមើលថែវិញ នាយមិនចង់ទៅផ្ទះនោះទេ!

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now