164

243 14 1
                                    

#ភរិយាកុងត្រារបស់សាតាន
Episode:164

អ្នកម៉ាក់គាត់បែរមុខចេញថែមទាំងដកគម្លាតឈានជើងថយក្រោយបីជំហ៊ានមាត់ក្របួចចូលគ្នាភ្នែកសម្លក់ ស្វាមីថ្លែ ទំនងដូចជាខឹងខ្លាំងណាស់ហើយ។

«អាប្ដីឡប់ខឹងកូនម្ដេចក៏បងមកវាយដូចយ៉ាងនេះ?»
ដៃទម្លាក់មកអង្អែលគូទតិចៗ មាត់ពេបរកយំផងដែរកូនជ្រូកជើងល្អវិញ មិនខ្វល់ខ្វាយជាមួយម៉ាក់ទេគេនៅតែឱបលោកប៉ាជាប់ធ្វើព្រងើយ។
"អូនទៅងូតទឹកកក់សក់ចុះចាំបងនៅជាមួយកូន»

"ប៉ាៗ ញាំុំៗ"
មិនខ្វល់ថាម៉ាក់ខឹងប៉ាអីទេ សំខាន់កូនដឹងតែទារញាំុំតែប៉ុណ្ណោះ ឯអ្នកម៉ាក់ឃើញចរិកកូនយ៉ាងនេះគាត់បែរជាលួចបង្ហើបស្នាមញញឹមក្នុងចិត្តខ្នក់ខ្នាញ់និងកូនជ្រូកជើងល្អម្នាក់នេះខ្លាំងណាស់។

"អូនទៅងូតទឹកចុះចាំបងឲ្យកូនគេង"
អ្នកម៉ាក់ មិនបានឆ្លើយតបគាត់ក៏បែរខ្លួនដើរចេញពីបន្ទប់កូន ដើម្បីទៅងូតទឹកនៅបន្ទប់គេងរបស់គាត់។
"ប៉ាៗ!មឹុមៗ"
"មឹុមអីកូន? នេះពេលម៉ាក់នៅម្ដេចមិនទារ លោកប៉ាគ្មានរបស់ឲ្យកូនអឹុមទេ"លោកប៉ាពោលតិចៗ រួចលើកពរកូនឡើងឲ្យគេង។
"អ្ហេ?កូនជ្រូកដៃរពឹសប៉ាៗប្រាប់ហើយថាអត់មានចាំម៉ាក់មកចាំកូនមឹុមទៅ"
កូនជ្រូកនេះ មិនស្ដាប់ទេ ដៃតូចលើកលូកចូលអាវប៉ាៗ អង្អែលមឹុមៗប៉ាធ្វើឲ្យគាត់រសើបលួចរអ៊ូតិចៗដាក់គេ។
"ម៉ាក់ៗមិនដែររអ៊ូ ដាក់អូនទេ"
"នេះមានន័យថាកូនធ្វើបែបនេះដាក់ម៉ាក់រាល់ថ្ងៃមែនទេ? ខ្ទិចហើយរបស់ប៉ា"
"ចង់ខឹងកូនមែនទេប៉ាៗហ្នឹង" លោកប៉ាធ្លោយនិយាយឲ្យកូនឮ ហើយស្រីតូចបូញមាត់ពេបព្រោះថា
"ម៉ាក់ប្រាប់ថាឲ្យកូនហើយ"
"ទេតែប៉ាមិនឲ្យ បែបនេះកូនលេងមឹុមប៉ាតែហាមលេងរបស់ម៉ាក់ទៀត"
"ហិហិហិ ចា៎ ប៉ាៗ"
បានដៃ ប៉ាបណ្ដោយហើយ ដៃតូចខ្វះខ្វាច់ៗរួចបិតភ្នែកគេងទៅ។

មួយស្របក់ក្រោយអ្នកម៉ាក់ក៏ងូតទឹករួចរាល់ គាត់ស្លៀកពាក់រៀបរយ ទើបដើរចុះមកយកកំប៉ុងទឹកដោះគោដើម្បីយកមកឲ្យកូនជ្រូក។
ក្រាក!!
"នេះគេងអស់ហើយអ្ហេ?"
"បងនៅទេ បងគ្រាន់តែបិតភ្នែកតែកូនជ្រូកគេងលក់ហើយ មឹុមៗ"
លោកប៉ាក្រោកមកលើកកូនឲ្យគេគេងមានរបៀបព្រោះថាមុននេះគេគេងគងលោកប៉ាទីណាត់ទីណែងបម្រះចុះឡើងៗដូចកូនដង្កូវយ៉ាងចឹង។
"មឹុមស្អីរបស់បង?"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now