162

356 12 0
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:162

    ++មួយសប្តាហ៍ក្រោយ
  ខណ:ពេលនេះដែរ អ្នកម៉ាក់លោកប៉ារួមជាមួយនិងប៊ីលីតូចបានត្រឡប់មកផ្ទះវិញហើយ ចូលមកដល់ក្នុងផ្ទះ មានលោកយាយទាំងសងខាងលោកតា លោកតាទួតលោកយាយទួត រងចាំទទួលយ៉ាងយកចិត្តទុកដាក់ ព្រោះថាគេជាមរតករបស់គ្រួសារ ជាសមាជិកថ្មី ដ៏ត្រជះដូចពន្លឺ ដែរចាំងចិញ្ចាចមកពីផែនដី ត្បិតតែគេជាកូនស្រី តែលោកតាលោកយាយនៅតែសប្បាយចិត្ត ព្រោះថាគាត់បានទទួលចៅដំបូងពីកូនប្រុសតែមួយ។

«ស្វាគមន៍មកកាន់ វិមាននៃផ្ទះថ្មីណាចៅតូច»
លោកប៉ាបីកូនស្រីចូលមកដល់ខាងក្នុងផ្ទះ លោកយាយលោកតាក៏ចេញមកស្វាគមន៍ទាំងទឹកមុខរីកដូចគ្រាប់ជីត្រូវទឹក លោកយាយឡាក៏លើកដៃមកទទួលចៅស្រីដែរកំពុងតែគេងលង់លក់នោះទាំងស្នាមញញឹមជាប់ពេញផ្ទៃមុខ ទាំងក្នុងចិត្តមិននឹកស្មានថា កូនស្រីតែមួយរបស់គាត់អាចមានថ្ងៃនេះគាត់មិននឹកស្មានសោះ ក្មេងស្រីដែរឡិឡក់ និយាយឆ្វេងទៅស្ដាំ ក្បាលរឹងឌឺចចេសដូចអាលីហ្វីអាចក្លាយជាម្ដាយគេបាននោះទេ។

«អ្នកម៉ាក់ឃើញទេទីបំផុតកូនបានក្លាយជាម្ដាយគេហើយ កូនកាន់តែយល់ច្បាស់ពីភាពជាម្ដាយដែរមានចំពោះកូនហើយ»
ស្វាមីគ្រានាងមកឲ្យអង្គុយលើសាឡុង រាងស្ដើងក៏និយាយ របៀបមនុស្សចាស់ទំចាស់ចិត្តចាស់គំនិតទៅកាន់អ្នកម៉ាក់។
អ្នកម៉ាក់ញញឹម ងួកក្បាលតែគាត់មិនបានសម្លឹងមុខកូនស្រីទេព្រោះភ្នែករបស់គាត់បានដក់ជាប់និងមុខចៅស្រីតូចដែរនៅក្នុងរង្វង់ដៃនេះហើយ។

«តើចៅទួតរបស់តាឈ្មោះអី?»
លោកតាអង្គុយញញឹមអស់ពេលមួយស្របក់រាងស្ងាត់ប្រយោគឆ្លើយឆ្លងគ្នាហើយ លោកក៏មានប្រសាសន៍សួរឈ្មោះចៅតូច ដែរពេលនេះគេកំពុងតែគេងលើពូកទន់ ដាក់ចំកណ្ដាលតុដើម្បី ទទួលកាដូរពីលោកយាយលោកតា។

«បាទ!លោកតាគេឈ្មោះ ចនជុងហ្វីប៊ីលី»
«ល្អណាស់ម៉ាក់ក៏ស្រលាញ់ឈ្មោះនេះដែរណា»អ្នកម៉ាក់របស់នាយឮឈ្មោះនេះហើយ លមកនិយាយកាត់រួចគាត់ក៏យកសំបុត្រមួយ ។អូទេនោះជាឯកសារ គាត់យកមកដាក់ក្បែរចៅស្រី រួចក៏ឱនថើបថ្ងាស់តូចមួយខ្សឺត ធ្វើឲ្យគេភ្ញាក់បើកភ្នែកក្រឡង់ឡើង មាត់ពេបរកយំផងតែលោកប៉ាដ៏រហ័សប្រញាប់លើកកូនឡើងមករលាក់គេថ្នមៗ អ្នកម៉ាក់ទាញទឹកដោះគោមកបញ្ចុកគេ គេក៏បិតភ្នែកវិញទៅ។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now