55-56

433 11 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode 55-56

   +ទោះភ្នែកមិនបានបើកនាងតូចបានត្រឹមឮសម្លេងរបស់នាយប៉ុណ្ណេះក៏គ្រប់គ្រាន់ណាស់ទៅហើយ ។ដៃដែរមានរបួសសុះសាច់លើកមកអង្អែលមុខតូចភ្នែកនាយចាប់បើកឡើងតិចៗសម្លឹងមុខនាងខណ:ពេលនេះដែរនាងកំពុងតែស្រែកយំប្រណាំងប្រជែងជាមួយនិងទឹកភ្លៀងដែរកំពុងបង្អុរចុះមកនោះនាងស្រែកលែងដឹងខ្មាស់គេហើយ។

  «លោកម្ចាស់អ្នកណាធ្វើដាក់លោកដល់ថ្នាក់នេះហឹុកៗៗ»
«នាងនៅយំបែបនេះ ប្រយ័ត្នយើងដាច់ខ្យល់ស្លាប់នៅកណ្ដាលភ្លៀងនេះទៅ»
លីហ្វីឮនាយនិយាយបែបនេះហើយក៏ស្ទុះជួយលើកគ្រាខ្លួនអ្នកកម្លោះដើរត្រដាបត្រដួសចូលមកខាងក្នុង
នាងដាក់នាយឲ្យទម្រេតខ្លួនលើសាឡុងហើយនាងក៏ចាប់ផ្ដើមឆ្លេឆ្លារកធ្វើអ្វីលែងត្រូវទៀតហើយព្រោះតែឃើញខ្លួននាយសិទ្ធតែឈាមបែបនេះនោះ។
«នាងយើងមិនទាន់ស្លាប់ទេ នេះរបួសតិចតួចតែប៉ុណ្ណោះ»
«លោកគិតថាតិចតួចឬ? ហឹុកៗឈាមស្រោចពេញខ្លួនបែបនេះហើយនៅថាតិចទៀតលោកទៅធ្វើអីមកអ្នកណាធ្វើឲ្យលោកមានរបួសបែបនេះ?»
«កុំអាលសួរទៅយកថ្នាំយកឈុតមកឲ្យយើងប្ដូរសិនទៅ»

មាត់ស្លេកស្លាំងនិយាយទាំងប្រឹងដោះអាវដែលរហែងដូចមានស្នាមកាំបិតកាប់នោះចេញ មើលចុះបន្ទាប់ពីដោះអាវចេញហើយសាច់សខ្ចីរបស់នាយបែរជាមានសភាពជាំក្រហមដុំៗលីហ្វីឃើញហើយប្រញាប់ប្រញាល់ទៅយកកន្សែងយកឈុតមកឲ្យនាយប្ដូររួចក៏ទៅយកប្រអប់ថ្នាំមកដៃញ័រទទ្រើករើថ្នាំរបួសលាបឲ្យនាយ។

«នាងយកឧបករណ៍វះកាត់ឲ្យយើងបន្តិចសិនមកយើងត្រូវគេបាញ់ចំជើងនេះគ្រាប់កាំភ្លើងវានៅបៀមជាប់នៅឡើយទេហុច កាំបិតមក»
នាយឱនមើលសាច់កំភួនជើងខ្លួនឯងដៃលោយកកាំបិតនិងដង្កៀបពីដៃលីហ្វីមកវះឆៅៗដោយគ្មានការឈឺចាប់អ្វីឡើយលីហ្វីឃើញហើយគឺកាន់តែខ្លាចៗនាយខ្លាំងណាស់។
«នាងទៅប្ដូរឈុតទៅប្រយ័ត្នផ្ដាសសាយព្រោះថាយើងគ្មានកម្លាំងមើលថែនាងទេ»
«ចា៎!ៗ!»

លីហ្វីធ្វើតាមបញ្ជារនាងក្រោកឡើងរត់ទៅប្ដូរឈុតហើយទើបមកវិញតែកម្លោះយើងក៏យកគ្រាប់កាំភ្លើងចេញពីជើងរួចរាល់ហើយនាយក៏គេងផ្អែកលើសាឡុងដកដង្ហើមចេញចូលញាប់ៗភ្នែកបិតជិតឆឹង។
«លោកម្ចាស់នៅរបួសច្រើនទៀតណាស់មកនាងខ្ញុំជួយលាបឲ្យ»
«អឹុម»

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now