111

329 13 8
                                    

#ភរិយាកុងត្រារបស់សាតាន🥀
Episode:111

     នាយគេងបែរខ្នងដាក់ ព្រោះតែតូចចិត្តដែរបើកភ្នែកមកនាងសួរសំណួរមួយនោះ មកកាន់នាយទាំងដែរពេលនោះនាយក៏ស្រពិចស្រពិល ។
"អូនកើតអី?អាហ្វីកុំយករឿងតូចប៉ុនចុងក្រចកមកបង្កជាបញ្ហាធំបានទេ បងប្រាប់ហើយថាបងស្រលាញ់តែអូន បងគ្មានថ្ងៃវិលទៅរកស្រីដែរឈ្មោះអាមីណាវិញឡើយ អូនទៅសម្រាកចុះណាហើយប្ដូរឈុតចេញផងប្រយ័ត្នផ្ដាសាយ បងបារម្ភ"

នាយបែរមុខមកនិយាយបញ្ជាក់ច្បាស់ៗឲ្យនាងបានដឹងឮ ហើយកាលដែរនាយហៅឈ្មោះអាមីណានោះក៏ព្រោះតែ(...)
"អត់ទេ!នាងខ្ញុំពិតជាអន់ចិត្ត"
"អូន..បងចង់សម្រាក បងហត់នឿយ"
នាយនិយាយទាំងបិតភ្នែក មើលទៅនាយពិតជាអស់កម្លាំងពលលាំងមែន ព្រោះអារម្មណ៍នៅភ័យរឿងធ្លាក់ទឹកមិនទាន់បាត់ផង ។

"លោកម្ចាស់តើ?នាងខ្ញុំពិតជារំខានលោកណាស់តើពិតមែនទេ?"
"មែនហើយបងចង់គេង"
នាយឆ្លើយតបមកនាងវិញទាំងភ្នែកនៅបិត អាហ្វីក៏ឈានជើងថយក្រោយរួចដើរចេញពីបន្ទប់នោះទៅ

"លោកស្រី?"
នាងចេញមកខាងក្រៅ នាយវើយក៏ស្រែកហៅកាត់ដំណើរនាង តែអាហ្វីមិនបានឆ្លើយតបឬក៏ងាកមើលមុខនាយវើយវិញឡើយ ។
"លោកស្រី អញ្ចើញទៅណាដែរបាទ!"
"នាយមិនបាច់មកតាមខ្ញុំ នាយនៅមើលថែចៅហ្វាយរបស់នាយចុះ"

និយាយហើយនាងក៏ដើរចេញមកខាងក្រៅអាគារទាំងយប់ មិនដឹងថាចង់ទៅទីណានោះទេ នាងចេញទៅធ្វើដូចទីនេះជាភូមិស្រុករបស់នាងយ៉ាងដូច្នោះ។

***
"ការពិតលោកនៅតែស្រលាញ់ស្រីនោះ នាងខ្ញុំដឹងច្បាស់ហើយថានាងខ្ញុំនេះគ្រាន់តែជាស្រមោលរបស់ស្រីនោះនាងខ្ញុំ ដឹងគ្រប់យ៉ាងហើយ"
ជើងចេះតែបោះជំហ៊ានដើរ មាត់ចេះតែនិយាយជារើយៗ តែការដើរផងនិយាយផងរបស់នាងចាប់ផ្តើមធ្វើឲ្យរាងកាយចុះខ្សោយ មុខក្ដៅភាយៗលាយជាមួយដំណក់ញើសសើមៗបែកចេញពីសាច់ចិញ្ចើមនិងជើងសក់ក្បែរគុម្ភត្រចៀក ដៃតូចលើកមកជូតដំណក់ញើស តែនាងក៏ចាប់អារម្មណ៍ដឹងចំពោះមុខ។

"កន្លែងណា?"
សំណួរសួរខ្លួនឯងថា តើជាកន្លែងណា ដូចដែរបានប្រាប់រួចមកហើយថានាងមិនដែរស្គាល់ផ្លូវប្រទេសនេះនោះទេ..!

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now