២៧~២៨

608 14 2
                                    

រឿង
#ភរិយាកុងត្រារបស់សាតាន🥀
Ep:២៧~២៨

{»«}បើកមួយថ្ងៃមួយគ្រឿងគ្រាន់តែឮភ្លាមលោកតារឹទ្ធិទ្រូងខ្លួនឯងស្ទើតែរកពុធ្ធោទៅហើយមិននឹកស្មានថាចៅសម្លាញ់សំណប់ចិត្តតែមួយហ៊ានជះលុយទាំងលានទិញឡានឲ្យប្រពន្ធវាបើកដូរសេរីមួយថ្ងៃមួយៗឡើយ។
«អាសេដ្ឋី!នេះសម្បើមឬកណាស់ហ្ន៎!ឯង»
ដើរមកតាំងៗ!លោកតាក៏ថាឲ្យចៅចំណែកលីហ្វីនាងក៏ឱសំពះជម្រាបសួរទៅតាមទម្លាប់តែលោកតាធ្វើមើលមិនឃើញមានតែលោកយាយទេដែរញញឹមទទួលនោះ។
«យ៉ាងម៉េចអាកុង!នេះលុយខ្ញុំប្រពន្ធខ្ញុំ!ខ្ញុំចង់ទិញទាំងក្រុមហ៊ុននេះដុតចោលទៀតក៏បាន ត្រូវខ្ញុំសេដ្ឋីមិនខ្វះលុយឡើុយលោកប៉ាក៏សេដ្ឋីម៉ាក់ក៏សេដ្ឋីអាម៉ាក៏សេដ្ឋី»
ចរិកចៅនេះមើលនិយាយសៀតឲ្យលោកតាវិញចុះធ្វើឲ្យគាត់រកពាក្យតបគ្មានហើយ។
«អេ៎!អាម៉ាតើជំនាន់ម៉ា!អាកុងមានដែរទិញឡានឬក៏អ្វីផ្សេងឲ្យម៉ាដែរទេ»

ចៅកម្លោះក៏នឹកឃើញសួររឿងនេះទៅកាន់លោកយាយភ្លាមខណ:ដៃលោទៅចាប់ក៏ដៃលីហ្វីឲ្យមកឈរក្បែរខ្លួន ឯលោកយាយក៏តបចម្លើយមកចៅវិញមិនទុកឡើយ។
«នែ៎!អាម៉ាប្រាប់ចុះកុំថាឡើយឡានផ្ទះសូម្បីតែនាំម៉ាទៅចូលហាងញាំុំអាហារឆ្ងាញ់ក៏អាកុងរបស់ចៅមិនដែរនាំទៅផង»
«ហ្ន៎!ឃើញទេអាកុងរីស!ណាស់ធ្វើមើលតែស្លាប់យកទៅកើតខ្ញុំមិនថាឡើយមែនទេម៉ា»
«មែនហើយចៅនិយាយត្រូវណាស់»

កុងស្ពឹកមុខទាំងព្រឹកប្រលឹមហើយ។
«អឺ!បើមានណាស់ក៏យកប្រពន្ធឯងទៅលាបសក់ទៅកុំឲ្យវាក្រហមដូចភ្លើងឆេះព្រៃណាស់»
មែនហើយjkនាយក៏មិនសូវចូលចិត្តពណ៌សក់របស់លីហ្វីដែរតែក៏មិនចាញ់លោកតាឡើយលោកតាត្រូវព្រមទទួលស្គាល់ដូចនាយអញ្ចឹងអ្នកម៉ាក់នាយលោកយាយនៅទទួលយកបាន។អត់តែលោកតាមួយទេ។

«ម្ហ៉េ!អាកុង!ប្រពន្ធខ្ញុំ!ខ្ញុំអ្នកឱបហើយមកទើសអីនិងពណ៌សក់របស់នាងនោះ!មែនខ្ញុំមិនខ្វះលុយគ្រាន់តែនាំប្រពន្ធទៅដូរពណ៌សក់នោះទេតែខ្ញុំស្រលាញ់នាងព្រោះនាងមានសក់ពណ៌ក្រហមនេះហើយតែខ្ញុំមិនចូលចិត្តចាស់សក់ស្កូវពណ៌ដូចអាកុងនោះទេអាកុងទៅដូរពណ៌សក់ទៅខ្ញុំចេញលុយឲ្យក៏បាន»

គាំងទៀតលោកចៅនេះថាឲ្យតាៗរកពាក្យតបនាយគ្មានឡើយ។
«អឺ!រើសឡានហើយក៏ទៅបង់លុយយកឡានទៅកុងនិងអាលបានបើកក្រុមហ៊ុនវិញ»

++++

បានឡានសំណប់ហើយកម្លោះសាតានក៏បង្រៀននាងផ្ទាល់អំពីច្បាប់បើកបរក្នុងប្រទេស។
តែមើលទៅនាងល្អិតនេះឈ្ងុយណាស់បើកសាហាវលើសពីការគិត។

គ្រោក!គ្រោក!

ស្ងាត់ៗស្រាប់តែសម្លេឃ្លានចេញពីក្នុងក្រពះនណាម្នាក់អ្នកកម្លោះដឹងថាមិនមែនជាខ្លួនទើបងាកសម្លឹងមើលមុខរាងតូចទាំងសួរ៖
«នាងឃ្លានឬ?»
«~»លីហ្វីងួកក្បាលឆ្ងក់ៗដាក់នាយនាយសើចបន្តិចទើបនាំនាងចូលញាំុំអីនៅក្បែរនោះ។

«នាងចេះញាំុំអាហារកូរ៉េទេហ្នឹង?»
«រឿងអីថាមិនចេះនោះ»
«បើអញ្ចឹងចូលមក»

~ញាំុំអាហាររួចហើយនាយក៏គិតនាំនាងត្រឡប់ទៅផ្ទះវិញតែខលសួរកូនចៅរឿងកម្លោះbamចង់សួរថានាយនោះទៅវិញហើយឬនៅតែកូនចៅប្រាប់ថានៅទើបនាយនាំលីហ្វីទៅកន្លែងផ្សេងវិញ។

~ឧទ្យានរីសត~

«អូ៎!លោកម្ចាស់នេះស្អាតដូចនៅលើឋានសួគ៌យ៉ាងអញ្ចឹង»
នាយបើកមកដល់រីសតដែរមានភ្នំខ្ពស់ខៀវស្រងាត់ហើយស្រាប់តែនាងក្រមុំលាន់មាត់សសើរសម្រស់នៅទីនេះទាំងញញឹមពព្រាយក្នុងចិត្តចង់នៅកន្លែងបែបនេះណាស់ (បញ្ជាក់ឲ្យអ្នកដឹងថាទីនេះមិនមែនបើកតែរីសតទេមានបនល្បែងផលិតថ្នាំ..
និងមានការជួញដូរអាវុធ។ល។)
«នាងចង់រស់នៅទីនេះឬ?»
«ចា៎!នាងខ្ញុំចង់រស់នៅកន្លែងបែបនេះខ្លាំងណាស់លោកម្ចាស់»
«អឹុម!យើងតាំងចិត្តនាំនាងមករស់នៅទីនេះស្រាប់ហើយទីនេះមានគ្រប់យ៉ាងនាងមិនបាច់ភ័យខ្វល់ឡើយ»

ហេតុតែមិនដឹងនាងក្រមុំចេះតែញញឹមងួកក្បាលទៅ។នាយនាំនាងចូលមកខាងក្នុងហើយតែនេះជាផ្ទះផ្ទាល់ខ្លួនរបស់នាយ ដោយមានការរៀបចំស្អាតបាតហើយសម្រាប់នាយជាមួយនិងនាងតូច។
«អូយ!ឃើញច្បាស់នៃភ្នំហើយ»
«ចង់ទៅលេងលើភ្នំនោះទេ?»
«ចង់ៗខ្លាំងណាស់»
«នេះបន្ទប់សម្រាប់យើងគេង»

នាយប្រាប់ថាបន្ទប់សម្រាប់យើងគេងលីហ្វីងាកមកចាប់អារម្មណ៍ជាមួយនិងសម្ដីរបស់នាយវិញទាំងចិញ្ចើមចងជាប់ចូលគ្នាទាំងមានចម្ងល់។
«អុញ៎!ឃើញបន្ទប់មានច្រើនគគោកនិងលោកម្ចាស់ម្ដេចមិនចែកគ្នាគេងទៅ?»
«អត់ទេបន្ទប់នេះខ្ញុំគេងជាប្រចាំចំណែកបន្ទប់ខាងលើបើគ្មានអីទេហាមឡើងទៅស្ដាប់បានទេ?»
«តែនាងខ្ញុំចង់មានបន្ទប់ផ្ទាល់ខ្លួន»
«អត់!ទេបន្ទប់នេះធំទូលាយណាស់គេងម្នាក់ឯងខ្មោចលង»
«នាងខ្ញុំមិនខ្លាចខ្មោចឡើយតែខ្លាចលោកម្ចាស់ឯងច្រ'អ៊ុប'»

  រងចាំភាគាគបន្ត
#បីកុំបីកាពារ
                          ~ជួប~

ភរិយាកុងត្រារបស់សាតានOpowieści tętniące życiem. Odkryj je teraz