137

294 13 1
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:137

   
  សម្លាប់ប្ដីក្មេងបោះចោលក្នុងសមុទ្រ នាងក្រមុំឮហើយក៏លើកដៃខ្ទប់មាត់សើចកក្អឹកតែម្នាក់ឯង នាងអស់សំណើច និងទឹកមុខ!ក្រមិចក្រមើមរបស់កម្លោះមើលចុះពេលខឹងបែបនេះ សង្ហាម្យ៉ាងដែរ។

"អូនសើចអី?ដឹងទេថាបងបាញ់កាំភ្លើងត្រង់ណាស់ប្រយ័ត្នទៅ"
"នាងខ្ញុំមិនខ្លាចទេលោកម្ចាស់សម្លាប់មួយនាងខ្ញុំយកមួយទៀត"
"កាំភ្លើងបងទុកបាញ់អូន"
អាហ្វីឮដូចនេះ នាងក៏ធ្លាក់ទឹកមុខចុះក្នុងចិត្តគិតទាំងអន់ចិត្ត នាងហាមាត់ស្ទើតែលែងរួចទៅហើយ ព្រោះតែឮនាយ យកកាំភ្លើងមកទុកបាញ់នាង។
"អូនកើតអី?"
"បើដឹងថាលោកចង់សម្លាប់នាងខ្ញុំៗមិនរស់មកវិញនាំតែធ្ងន់ផែនដីទេ"
"ពុធ្ធោអូន កាំភ្លើងបងគ្មានគ្រាប់ទេ!"
អាហ្វីធ្វើមុខឆ្ងល់នេះកាំភ្លើងគ្មានគ្រាប់មានន័យថាម៉េច?
"អត់គ្រាប់"
"មែនហើយ វាមានដែរគ្រាប់ពីរនិងកាណុងមួយដើម បាញ់មិនឈឺទេ"

នាយនិយាយទាំងឱនចុះមកក្បែរត្រចៀករបស់នាងបន្តិចអាហ្វី យល់ន័យហើយក៏លើកដៃមករុញទ្រូងមាំរបស់អ្នកកម្លោះចេញរួចរត់ព្រូទាត់ខ្សាច់ហុយត្រលូអ្នកកម្លោះក៏បោះកម្លាំងជើងរត់ដេញចាប់នាងប្រសាចពេញឆ្នេរ។
"ឈប់សិនកុំរត់គេចពីបងណាស"
"អត់ទេកុំតាម អីនាងខ្ញុំមិនឲ្យលោកម្ចាស់ចាប់នោះទេ"
"បងចាប់បានបងថើបអូនមិនខាន!!"
"អត់!អាយលែងៗ មនុស្សខ្សែលើចង់ធ្វើបាបអ្នកទន់ខ្សោយជាងខ្លួន"
"ត្រូវតែធ្វើបាប សឺតខ្លួនក្រអូបថ្ពាល់ក្រអូប បងសូមធ្វើបាបសិនហើយ បន្ទាប់ចាំទទួលទោសតាមក្រោយក៏វាអីដែរណាបេប៊ីមាសបងសឺតៗ!!"

នាយចាប់បាននាងហើយ ក៏ឱបជាប់ រួចរុលមកថើបថ្ពាល់ក្រពុំទន់របស់នាងក្រមុំសឺតៗឡើងក្រហមប៉េះ នេះចេះគ្មានមនុស្ស បើមានវិញនាងខ្មាស់គេជ្រែកសមុទ្រមិនខានឡើយ។
"លោកម្ចាស់នេះមានគំនិតអាក្រក់តែរហូត"
"អូនទេដែរត់មិនលឿនឲ្យបងចាប់បាននោះ"
"នាងខ្ញុំជាស្រី្តដែរទន់ខ្សោយទៅមានកម្លាំងមកពីណានិងរត់ឈ្នះនោះ?"
ស្រីភេទទន់ខ្សោយ តែបើរឿងវ៉ៃប្ដីជេប្ដីនោះ នាងឈ្នះគេដាច់ហើយ ដាច់ឆ្ងាយតែម្តង(នាយគ្រាន់តែគិតក្នុងចិត្តទេ😹)
"បែបនេះបងគួរតែបង្រៀនស្រ្ដីតូចទន់ខ្សោយដូចអូនឲ្យរឹងមាំហើយទើបបាន អូនឯងជិះតែលើចង្កេះរបស់បង អូនរឹងមាំយកទៅណាមិនអស់ទេប្រពន្ធសម្លាញ់អើយ"
"ជិះចង្កេះលោកម្ចាស់មែនទេ?"
នាងឆ្ងល់ទៀតហើយ ហេតុតែមិនយល់ន័យមួយប្រយោគដែរប្រុសពៅពន្លកបានប្រាប់នោះនាងក៏កើតចិត្តរយលានចម្ងល់ឡើងមក នាងសួរនាយហើយថែមទាំងធ្វើមុខស្ញោដូចកូនឆ្មាឈ្លក់ទឹកទៀត។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now