{ឬមួយក៏បងខ្មាស់គេ}Part 15

1.6K 105 10
                                        


ម៉ោងអាហារថ្ងៃត្រង់ក៏បាន បុគ្គលិកគ្រប់គ្នាក៏នាំគ្នាចេញទៅញាំអាហារថ្ងៃត្រង់លើកលែងតែ Jimin នៅមិនទាន់បានចេញទៅញាំទេ គេកំពុងធ្វើការអោយហើយនឹងរៀបចំឯកសារ សម្រាប់ប្រជុំនៅថ្ងៃស្អែកទុកអោយហើយ ព្រោះមិនចង់អោយពិបាកពេលប្រជុំ ព្រោះស្អែកប្រជុំពីព្រឹក

«Jimin ដល់ម៉ោងបាយហើយ អូននៅធ្វើការដល់ណាទៀត»Jungkook បើកទ្វាចូលមកទាំងក្រម៉ូវ មើលក៏ដឹងថាគេកំពុងឃ្លាន

«ចាំបន្តិចអូនបង្ហើយ បន្តិចសិន»Jimin តបទាំងមិនបានងាកមុខមើលគេទេ ពេលធ្វើការបែបនេះគឺគេផ្ដោតលើការងារមួយមុខគត់

«Jimin បងឃ្លាន»Jungkook ដើរចូលមកនឹងទាញកៅអីមកអង្គុយក្បែររាងតូចថែមទាំងនិយាយង៉ូវក្បែរត្រចៀកទៀតផង

«ហ៉ើយ ក៏បានៗតោះ»Jimin ដកដង្ហើមធំ លោកអើយប្ដីរបស់គេក្រៅពីដេកស្ពឹកហើយនៅពូកែឃ្លានទៀត

«យេស៎ តោះ»Jungkook គ្រាន់តែលឺភ្លាមក៏ងើបយ៉ាងលឿន

«នេះហេស៎ Jeon Jungkook កំពូលព្រាននារីនោះ»Jimin ក្រវីក្បាលហួសចិត្តនឹងរាងក្រាស់ហើយក៏នាំគ្នាចេញទៅញាំបាយជាមួយគ្នា

Jungkook អង្គុយមុខក្រម៉ូវមើលមិនបាន ព្រោះតែអ្នកនៅក្នុងហាងនាំគ្នាមើលមកគេគ្រប់គ្នា

«Jungkook បងយ៉ាងម៉េចនឹង»Jimin ងាកមើលជុំវិញខ្លួនហើយក៏សួរទៅរាងក្រាស់

«អូនមិនឃើញទេឬ ថាពួកគេកំពុងមើលមកពួក យើង»Jungkook តបទាំងមុខក្រម៉ូវ

«ខ្មាស់?ឬមួយក៏បងខ្មាស់គេ»Jimin សួរទាំងមិនចង់ចេញ ទៅរាងក្រាស់

«មិន.....មិនមែនចឹងទេ»Jungkook ប្រញាប់បដិសេធខ្លាចថារាងតូច យល់ច្រឡំ គេមិនមែនខ្មាស់គេ អាថាមកពីគេមិនចូលអ្នកមកសម្លឹងមើលមកពួកគេអីបែបនេះ ជាពិសេសគេមិនចូលចិត្តអោយអ្នកណាមកសម្លឹងរាងតូចឡើយ

«បើមិនខ្មាស់គេតើមានអ្វីផ្សេងទៅ»Jimin នៅតែមិនឈប់សួរទៅ Jungkook ទេ ព្រោះតែឆ្ងល់ហើយក៏បារម្ភខ្លាចថារាងខ្មាស់គេ

«គឺមិនបានខ្មាស់គេទេ បងគ្រាន់តែមិនចូលចិត្តអោយអ្នកណាមកសម្លឹងមកពួកយើងបែបនេះទេ Jimin »Jungkook បកស្រាយប្រាប់ទៅរាងតូចខ្លាចរាងតូចគិតថាគេខ្មាស់ដែលមកជាមួយរាងតូច

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now