{បង/អូន} Part 14

1.6K 104 9
                                        

      Jimin ចេញពីងូតទឹកតែ Jungkook នៅមិនទាន់ភ្ញាក់ទៀតទើបដាច់ចិត្តចូលទៅដាស់គេអោយភ្ញាក់

«Jungkook Jungkook ភ្ញាក់ឡើងនេះថ្ងៃ
ខ្ពស់ហើយ»Jimin អោនមុខទៅជិតគេនឹងហៅគេតិចៗ

«ហឺម.....ថ្ងៃខ្ពស់ស្អីមនុស្សកំពុងដេក»Jungkook រអ៊ូងុលៗគេទាញភួយគ្របជិតក្បាល មនុស្សកំពុងដេកមកដាស់សាំមែន មុននឹងដោយសារនឹងចាំ Jimin យូពេកក៏ដេកលក់វិញទៅ

«ដេកមិនបានទេ ងើបឡើងម៉ោង8ឡូវហើយ»Jimin ទាញភួយចេញធ្វើអោយ Jungkook ងាកមកសម្លក់គេទាំងមុខមើលមិនយល់

«ងើបធ្វើអីគ្មានស្អីត្រូវធ្វើទេ»Jungkook ងើបអង្គុយទាំងសក់រញេរញ៉ៃភ្នែកមិនចង់បើក(គ្នាអត់ ដែលធ្វើការទេ)

«ងើបមកលោកមិនគួរទម្លាប់គេងយូទេ ទឹកនឹងខោអាវខ្ញុំរៀបចំអោយរួចហើយ»Jimin ឈរច្រត់ចង្កេះដាក់ Jungkook ទាំងមុខខឹង

«ឯងអោយយើងងើបលឿនទៅណាហាស៎ បើយើងមិនធ្វើការផង»Jungkook ងាកមកតក នឹង Jimin ជាមួយនឹងទឹកមុខធុញ

«យ៉ាងណាក៏ត្រូវតែងើបដែល គ្មានអ្នកណាគេដេកដល់ថ្ងៃខ្ពស់បែបនេះទេ»Jimin ជ្រួញចិញ្ចើមមើលទៅ Jungkook ទាំងហួសចិត្ត

«គឺមានយើងនឹងឯង»Jungkook ងាកមកមើលរាងតូច

«ឆាប់ទៅងូតទឹកទៅ»Jimin និយាយមួយៗ
ដាក់រាងក្រាស់ទាំងគ្រឺតនឹងចារឹករបស់គេ

«ដឹងហើយ»Jungkook មុខក្រម៉ូវមើលមិន យល់ដើរទាំងអូសជើងចូលបន្ទប់ទឹកបាត់

«ហ៉ើយ នេះហេស៎មនុស្សល្អរបស់ម៉ាក់»Jimin ក្រវីក្បាលហួសចិត្តនឹងចារឹករបស់ Jungkook យ៉ាងខ្លាំងនឹងដើរចេញចុះទៅក្រោមដើម្បីធ្វើម្ហូបអោយស្វាមីរបស់គេ

     ចុះមកដល់ខាងក្រោម Jimin ក៏ដើរសំដៅ ទៅផ្ទះបាយតែម្ដង រាងតូចចាប់ផ្ដើមធ្វើអាហារដែលលឿនបំផុតព្រោះគេប្រញាប់ធ្វើការ Jimin ធ្វើទឹកក្រូចច្របាច់ 2 កែវនឹងជាមួយនឹង សេនវិច 4 ដុំ សម្រាប់ពួកគេទាំងពីរនាក់

     Jungkook ចុះមកដោយស្លៀកសម្លៀកបំពាក់ដែលរាងតូចបានរៀបចំអោយនោះ នឹងដើរសំដៅទៅផ្ទះបាយ ចំពេលដែល Jimin រៀបចំហើយល្មម

«មានអីញាំខ្លះ»Jungkook ដាក់ខ្លួនអង្គុយសួរឡើងតែមិនដឹងសួរអ្នកណាឡើយ

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Donde viven las historias. Descúbrelo ahora