{ស្វាមី​អូនអាចធ្វេីបាន}Part 28

1.1K 102 2
                                        


Jungkook អង្គុយមេីលសៀវភៅដែល Hoseok បានអោយខ្ចីអាន​ វាជាសៀវភៅសម្រាប់អ្នកដឹកនាំឬអ្នកគ្រប់គ្រងដែលជាភាសាអង់គ្លេស​ព្រោះ Hoseok ទិញកាលគេរៀន​នៅទីនោះ​

«Jung ញាំទឹកដោះគោសិនទៅ»Jimin ដាក់កែវទឹកដោះគោស្រស់មួយមកអោយរាងក្រាស់

«អរគុណ​អូនសម្លាញ់​»Jungkook ដាក់សៀវភៅចុះនឹងលេីកកែវទឹកដោះគោមកផឹកមួយកែងដាច់តែម្ដងនឹងដាក់ចុះវិញ

«កុំប្រឹងពេកអី​ បណ្ដេីរៗសិនទៅណា»Jimin ញញឹមស្រាលដាក់រាងក្រាស់ធ្វេីអោយ Jungkook ឃេីញហេីយមានអារម្មណ៍ល្អ

«អង្គុយត្រង់នេះមក»Jungkook ទាញដៃរាងតូចអោយអង្គុយលេីភ្លៅរបស់ខ្លួនហេីយគេក៏អាចសៀភៅបន្ត

«មិនទេីសទេឬ»Jimin សួរតិចៗពេលដែលខ្លួនផ្ដេកក្បាលលេីទ្រូងរបស់រាងក្រាស់

«អត់ទេ​ បែបនេះហេីយបងមានអារម្មណ៍ល្អ»Jungkook តបនឹងរាងតូចហេីយ​មេីល​សៀវភៅបន្ត

​ មិនយូប៉ុន្មាន Jimin ក៏គេងលក់លេីទ្រូង​របស់ស្វាមីទាំងមិនដឹងខ្លួន​ Jungkook អោនមេីលក៏ឃេីញថាគេងលក់ហេីយទេីបនាយ​កម្លោះដាក់ទុកសៀវភៅស្រួលបួលហេីយក៏
លេីក​បីកាយតូចរបស់ Jimin ដាក់អោយគេងលេី​ពូកថ្នមៗព្រោះខ្លាចធ្វេីអោយរាងតូចភ្ញាក់

«សឺតរាត្រីសួស្ដីអូនសម្លាញ់»Jungkook ថេីប​ថ្ងាស់រាងតូចមួយខ្សឺតមុននឹងដាក់ខ្លួនគេងអោបរាងតូចជាប់មិនយូក៏គេងលក់ជាមួយរាងតូចដែល

​ ព្រឹមព្រលឹមថ្ងៃថ្មី Jimin ឈររៀបចំ
សារ៉េសម្លៀកបំពាក់អោយស្វាមីទាំងញញឹម
ថ្ងៃនេះ Jungkook នឹងទៅក្រុមហ៊ុនរបស់ Hoseok ដេីម្បីរៀនការងារពី Hoseok

«បងមានអារម្មណ៍ថាដូចជាយ៉ាងម៉េចមិនដឹងទេ Jimin »Jungkook និយាយឡេីងទាំងមិនសូវ​យល់ក្នុងចិត្តគ្រាន់តែដឹងថាគេនៅមិនសុខ

«បេះដូងរបស់បងលោតញាប់ណាស់បងភ័យមែនទេ»Jimin ដាក់ដៃលេីកទ្រូងខាងឆ្វេងរបស់ប្ដីនឹងសួរទៅកាន់គេ​

«បែប.....បែបនឹងទេដឹង»Jungkook ងក់ក្បាលតិចៗថាគេភ័យក៏បានតែដែលគេខ្លាចថានឹងមានអ្នកចំណាំគេបាន

«បងខ្លាចគេចំណាំបងបានមែនទេ»Jimin ក្រសោបមុខរបស់ស្វាមីនឹងសួរទៅគេទាំងកែវភ្នែកស្រទន់

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now