{គេក្បត់យេីងហេីយ}Part 40

957 93 4
                                        

@ព្រឹកថ្ងៃថ្មី

​      Jimin ងេីបពីគេងទាំងមានអារម្មណ៍ឈឺក្បាលតិចៗនឹងរាងវិលមុខតិចតួច​ ប្រហែលមកពីយប់មិញយំរហូតដល់គេងលក់​ នឹងមិនបាយញាំអាហារពេលល្ងាចហេីយ​ ទេីបធ្វេីអោយគេខ្សោយបែបនេះ​ នាយតូចព្យាយាមងេីបអង្គុយអោយស្រួលបួល​ មុននឹងចុះពីលេីគ្រែដេីរសំដៅទៅបន្ទប់ទឹក។

«Jiwon ប្រជុំម៉ោងប៉ុន្មាន»Jimin ឈរនិយាយទូរស័ព្ទជាលេខារបស់គេពេលដែលកំពុងតែពាក់ខោអាវ​យ៉ាងប្រញាប់ប្រញាល ដោយសារថ្ងៃនេះមានប្រជុំសំខាន់តែមកពីគេយូរ ទើបប្រញាប់បែបនេះ នាយតូចស្លៀកពាក់រួចក៏ចុះទៅក្រោមហើយរូបសំដៅទៅឡានតែម្ដង ព្រោះខ្លាចខកម៉ោងប្រជុំសំខាន់របស់គេ ដោយមិនសូម្បីតែញ៉ាំអាហារពេលព្រឹក ព្រោះតែពេលនេះមានប្រជុំសំខាន់ជាង។

«អ្នកប្រុសមិនញ៉ាំ»Mina នាងទើបតែចេញមកពីផ្ទះបាយក៏រត់ទៅសួរនាយតូចយ៉ាងប្រញាប់ព្រោះមួយរយៈមកនេះនាងសង្កេតឃេីញថា Jimin មិនបានញាំអាហារទៀងទាត់នោះទេ​ ។

«មិនអីទេ​ ខ្ញុំទៅញាំនៅក្រុមហ៊ុន»Jimin ថា ក៏បើកឡានចេញទៅយ៉ាងលឿន។

    គ្រាន់តែឡានរបស់ Jimin ចេញផុតឡានមួយទៀតក៏ចូលមកល្មម ហេីយក៏គ្មានអ្នកណាក្រៅពី Jungkook នោះទេ។នាយបានជិះឡាន របស់ប៉ានាយមក​ ដោយសារថ្ងៃឡើងយន្តហោះមិនបានយក​ ទៅដូច្នេះទើបត្រូវពឹងធឲ្យកូនចៅប៉ាជូនលោកសិន​ នាយសង្ហាចុះពីឡានទាំងញញឹមដោយក្នុងដៃមានកាន់កាដូជូនប្រពន្ធរបស់គេ​ ប៉ុន្តែពេលមកមកជាមិនឃើញទៅវិញទើបលេងរហ័សទៅសួរ Mina ។

«Mina តេី Jimin មិនទាន់ចុះមកទេឬ»នាយ​សង្ហារសួរទាំងដែលកំពុងស្វែងរកប្រពន្ធក្រែងលោមិនទាន់ចុះមកនៅខាងលើ ។

«ចាស៎លោកប្រុស​ អ្នកប្រុសចេញទៅធ្វើការបាត់ហើយ​ ថ្ងៃនេះគាត់សូម្បីតែអាហារពេលព្រឹកក៏មិនញ៉ាំដែរលោកប្រុស ព្រោះគាត់​ដើរលឿនពេកខ្ញុំមិនអាចឃាត់ទាន់»Mina តបទៅចៅហ្វាយនាយទាំងញញឹម ហើយនាងក៏សួរទៅគេបន្ត ។

«តើលោកប្រុសត្រូវការអាហារពេលព្រឹកទេលោកប្រុសមកមកពីចម្ងាយប្រហែលជាហត់ហើយ​ គួរតែសម្រាកសិនទៅចាំខ្ញុំរៀបចំអាហារជូន»Mina និយាយហេីយនាងក៏ដើរទៅផ្ទះបាយដើម្បីរៀបចំអាហារជូនចៅហ្វាយនាយ។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now