{ប្រាកដចិត្តទេថាមិនស្រលាញ់ខ្ញុំ យើងមកផ្នាល់គ្នាល្អទេ}Part 11

1.6K 122 17
                                        

ភាគ11

វីឡា Jung_____

Yoongi នឹង Jin បានមកដល់ផ្ទះរបស់ Hoseok ហើយថែមទាំងបានទិញរបស់ញាំមកថែមទៀតផង ព្រោះថាមកផ្ទះគេអត់របស់ផ្ញើ មើលទៅមិនសូវសម

«Jin hyung បងមិនគួរទិញអីច្រើនមកទេព្រោះ HoBi បានអោយគេរៀបចំម្ហូបច្រើនហើយ»Taehyung និយាយពេលកំពុងរៀបចំអាហារដាក់ចាន

«ហ៉ើយ យូៗមកផ្ទះគេម្ដងទិញមកខ្លះក៏ល្អ»Jin សើចហើយក៏រៀបចំបន្ត

«របស់នេះដាក់ក្នុងទូហើយណា»Taehyung សួរទៅ Jin ថាត្រូវយកអាណាដាក់ក្នុងទូខ្លះ

«ទាំងអស់នឹងយកទុកក្នុងទូអោយអស់ទៅ»Jin

«បាទ»Taehyung ក៏ប្រមូលយកទៅរៀបនៅក្នុងទូ

«តោះលើកម្ហូបមក»Jin

Taehyung នឹង Jin លើកម្ហូបដាក់លើតុអាហារហើយក៏ចេញទៅហៅ Yoongi នឹង Hoseokដើម្បីញាំបាយថ្ងៃត្រង់ជុំគ្នា

«Tae មានអោយលោក Jung ញាំថ្នាំតាមអ្វីដែលបងប្រាប់ទេ»Jin សួរទៅប្អូនប្រុសដែលអង្គុយក្បែរនឹង Hoseok ហើយខ្លួនក៏អង្គុយក្បែរ Yoongi

«អោយញាំគ្រប់ពេលហើយក៏ឧស្សាហ៍ធ្វើលំហាត់ ប្រាណហើយដែល»Taehyung ញញឹមដាក់ជាបង

«មើលទៅលោក Jung រឹងមាំច្រើនហើយ»Jin ក៏ញញឹមដាក់ Hoseok ដូចគ្នា

«អរគុណ Jin Hyung ហើយមួយរយះនេះខ្ញុំធូស្រាលច្រើនហើយខ្ញុំអាចកម្រើកជើងដោយខ្លួនឯងបានទៀតផង»Hoseok តបទៅ Jin វិញទាំងញញឹម

«ជូនពរអោយឆាប់ជាណាលោក Jung»Yoongi

«បាទ អរគុណលោក Min តោះញាំទៅ»Hoseok

ពួកគេក៏ចាប់ផ្ដើមញាំបាយជាមួយគ្នាទាំងសប្បាយរីក រាយ ក្រោយពីញាំរួច Yoongi នឹង Jin ក៏ត្រឡប់ទៅវិញ

ក្រោយពីជូន Jin ដល់មន្ទីពេទ្យហើយ Yoongi ក៏ឈានចូលទៅលេងក្រុមហ៊ុនមិត្តសម្លាញ់ម្នាក់ទៀត

Kim company ____

Yoongi ដើរចូលក្នុងក្រុមហ៊ុនរបស់មិត្តទាំងមុខស្មើតាមទម្លាប់មិនខ្វល់ថាមានភ្នែករបស់បុគ្គលិក ស្រីៗកំពុងមើលមកខ្លួនឡើយ ព្រោះគេដឹងថាពួកនាងមើល មកគេព្រោះតែអ្វីហើយ

«NamJoon នៅទេ»Yoongi សួរទៅកាន់លេខាមុខស្រស់ទាំងមុខស្មើដដែល

«ចាស៎នៅក្នុងបន្ទប់»Girl ដែលជាលេខារបស់ម្ចាស់ក្រុមហ៊ុនតបយ៉ាងលឿន

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now