{ខ្ញុំប្រហែលជាបាក់ចិត្តស្រលាញ់លោកម្ដងទៀត ហើយ Kookie }Part 19

1.3K 101 2
                                        


ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់តាមកញ្ចក់ធំនៃផ្ទៃបន្ទប់ បង្ហាញអោយឃើញមនុស្សពីនាក់កំពុងគេងអោបគ្នានៅលើពូកតែមួយយ៉ាងស្អិតរមួត

កែវភ្នែកតូចស្អាតរបស់ម្ចាស់កាយតូចបើកតិចៗ ព្រោះចាំងនឹងពន្លឺខ្លាំងពេក Jimin លើកដៃបាំងភ្នែកនឹងប្រឹងបើកភ្នែកឡើង ស្នាមញញឹមលេច ឡើងនៅលើមុខគួរអោយស្រលាញ់ Jimin ញញឹមចេញមកយ៉ាងស្រស់ ពេលឃើញថា
ស្វាមីសង្ហាររបស់គេនៅគេងនៅឡើយ នាយតូចលើកដៃបាំងថ្ងៃយ៉ាងលឿនពេលឃើញរាងក្រាស់ព្រិចភ្នែកបន្តិតព្រោះចាំងពន្លឺថ្ងៃ ពេលឃើញរាងក្រាស់ស្ងប់ទៅវិញខ្លួនក៏ងើបចេញពីពូកយឺតៗទៅទាញវាំងននបិតបាំងពន្លឺថ្ងៃ

«ខ្ញុំប្រហែលជាបាក់ចិត្តស្រលាញ់លោកម្ដងទៀត ហើយ Kookie »Jimin ញញឹមស្រាលនឹងនិយាយឈ្មោះហៅក្រៅដែលខ្លួន
ធ្លាប់ហៅពីមុន មុននឹងងើបទៅងូតទឹកបាត់ទុកអោយរាងក្រាស់គេងម្នាក់ឯង

20នាទី នាយតូចចេញមកវិញជាហើយស្លៀកពាក់រួចជាស្រេចនឹហដើរសំដៅទៅគ្រែគេងដែលមានរាងក្រាស់កំពុងគេងនៅលើនឹង

«Jungkook ហា៎ងើបឡើយ»Jimin ដាស់គេតិចៗដោយស្នាមញញឹមដៃតូចប៉ះលើមុខសង្ហារបស់ស្វាមីដើម្បីអោយគេភ្ញាក់

«ហ៉ឺម......Jimin »Jungkook បើកភ្នែកឡើង នឹងពោលឈ្មោះរបស់រាងតូចពេលឃើញគេកំពុងញញឹមមកកាន់ខ្លួន

«ងើបបានហើយនេះម៉ោងជិត 9ហើយ»Jimin ញញឹមស្រស់នឹងនិយាយទៅកាន់អ្នកជាប្ដី

«បាទ នេះបងគេងយូទៀតហើយ»Jungkook ងើបអង្គុយនឹងនិយាយទាំងមុខស្មឺកៗព្រោះទើបពីគេង

«ខោអាវនឹងទឹកអូនរៀបចំរួចហើយបងទៅងូតទៅ»Jimin

«បាទ»Jungkook នាយកម្លោះចុះពីគ្រែសំដៅទៅបន្ទប់ទឹកទាំងមិនចង់

ក្រោយពីងូតទឹកនឹងស្លៀកពាក់រួចរាងក្រាស់ចេញមកវិញជាមួយនឹងខោអាវដែលរាងតូចរៀបចំអោយ ស្នាមញញឹមលេចឡើងពេលឃើញរាងតូចកំពុងតែរៀបចំសម្លៀកបំពាក់មើលទៅ Jimin ដូចមនុស្សស្រីចឹង

«អរ...បងងូតទឹករួចហើយមែន»Jimin ងាកឃើញរាងក្រាស់ក៏សួរ

«បាទ»Jungkook ញញឹមដើរអៅរករាងតូច នៅមុខទូខោអាវ «ជូតសក់អោយបងបន្តិច»នាយកម្លោះយកកន្សែងពីក្នុងទូហុចអោយ Jimin

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now