{បងស្រលាញ់​អូន/អូនស្រលាញ់បង}Part 43

852 63 1
                                        

@Kim hotel

       Jungkook នាំ Jimin មកសណ្ឋាគារដែលខ្លួនបានមកកាលពីថ្ងៃមិញ​ ដូចដែល​នាយបាននិយាយថានាយមានរបស់ surprise រាងតូច។ នាយសង្ហារកាន់ដៃប្រពន្ធជាប់ដេីរកាត់ភ្ញៀវទេសចរណ៍ដែលមកសម្រាកនៅទំនោះ​ទាំងញញឹម​ ធ្វេីអោយរាងតូចមានអារម្មណ៍ថារំភេីបដែលនាយមិនបានខ្មាស់គេក្នុងការ
បង្ហាញទំនាក់ទំនងរបស់ខ្លួន។

«Jung បងចង់នាំអូនទៅណា? »Jimin ដេីរ​តាម​រាងក្រាស់មិនឈប់​ គេឆ្លៀតសួរនាយពេលដែលពួកគេដេីរមកដល់កន្លែងដែលមានការរៀបចំចម្លែកហាក់ដូចជាកន្លែងរៀបមង្គលការអញ្ចឹ​ង​ ហេីយថែមទាំងមានមនុស្សច្រេីនគួរសមនៅទីនោះទៀតផង។

«នាំអូនមកមេីលគេរៀបការ»Jungkook ញញឹមពព្រាយដាក់រាងតូច​ នឹងអូសដៃរបស់រាងតូចដេីរទៅចូលរួមអង្គុយនៅកៅអីមុខគេទៀតផង​ ធ្វេីអោយរាងតូចមានអារម្មណ៍យ៉ាង​ម៉េចមិនដឹងទេ​ ព្រោះគេមិនបានត្រៀមខ្លួនឡេីយ​មេីលចុះពាក់តែអាវសខោសធម្មតា
ប៉ុណ្ណោះ​ នាយមិនព្រមប្រាប់គេតាំងពីដំបូងសោះ។

«ថាម៉េច​ Jung បងមិនព្រមប្រាប់អូនតាំងពីផ្ទះទេណា»Jimin​ ទះទ្រូងរបស់ស្វាមីមួយដៃទាំគ្រឺតខ្នាញ់នឹងនាយ​ មិនប្រាប់គេមួយម៉ាត់សោះថាមកចូលរួមពិធីមង្គលការ​ បណ្ដោយអោយគេស្លៀកពាក់ធម្មតាបែបនេះទៅវិញ​ បេីគេដឹងគេនឹងរៀបចំខ្លួនអោយសមរម្យជាងនេះហេីយ​ គួរអោយខឹងណាស់។

«អួយ៎​ បងសុំទោស​»Jungkook អង្អែលកន្លែងដែលរាងតូចនឹងសេីចស្មេញដាក់រាងតូច​ ដេីម្បីកុំអោយគេខឹងនឹងខ្លួន​ គេដឹងថាប្រពន្ធរបស់គេជាអ្នកដែលមាន​កេរ្តិ៍ឈ្មោះ​ក្នុងសង្គមចូលរួមពិធីបែបនេះច្បាស់ជារៀបចំអោយសមនឹងកម្មពិធីហេីយ​ តែគេចង់អោយប្រពន្ធរបស់គេស្អាតតាមរបៀបសាមញ្ញបែបនេះជាង។

«មិនខឹងបងក៏បាន​»Jimin ខាំមាត់ងាកមុខចេញ​ គេមិមដាច់ចិត្តខឹងនឹងនាយសោះ​ មិនដឹងយ៉ាងម៉េចឡេីយ។

«ញញឹមទៅ​ ពិធីគេចាប់ផ្ដេីមអីឡូវហេីយណា»Jungkook ទាញថ្ពាល់មានសាច់តិចៗ​ អោយរាងតូចញញឹម​ មុខមាត់បែបនេះញញឹមបានស្អាត​ បេីធ្វេីមុខក្រម៉ូវវាទៅជាខ្ចូតទៅវិញ។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now