{ការពិត​}Part 45

983 77 4
                                        


        Jimin អូសរាងក្រាសលចេញពីផ្សារវិញទម្រាំតែបាន​គឺគេត្រូវនាយរអ៊ូដាក់មិនឈប់នោះទេ​ ព្រោះតែខ្លួនស្លូតពេកមិនព្រមតបតរនឹងគេខ្លះសោះ​ បែជាឈរស្ងៀមអោយគេថាអោយទៅកេីតដែល។ Jungkook មុខក្រម៉ូវតាំងពីផ្សាររហូតមកដល់ផ្ទះ​ នាយដេីរឡេីងទៅលេីបាត់ទាំងខឹងនឹងរាងតូច​ ព្រោះតែស្លូតជ្រុលពេក​។

«អ៊ុំចាំជួយរៀបចំម្ហូបផងណា​ យប់នេះខ្ញុំចង់ញាំអីនៅមាត់សមុទ្រជាមួយនឹង Jungkook »Jimin ងាកទៅប្រាប់មេផ្ទះអោយរៀបចំអាហារសម្រាប់ខ្លួននឹងរាងក្រាស់ប់នេះនៅមាត់សមុទ្រម្ដង​ ថ្ងៃនេះគេចង់ប្ដូរបរិយាកាសបន្តិចព្រោះគេមានរឿងសំខាន់ខ្ញុំប្រាប់ Jungkook ។

«ចាស៎​អ្នកប្រុស»មេផ្ទះ​ ញញឹមហេីយក៏ប្រញាប់ទៅផ្សារទិញម្ហូបសម្រាប់ធ្វេីនៅយប់នេះ។

@បន្ទប់គេង

​      Jimin ដេីរចូលក្នុងបន្ទប់ដោយក្នុងដៃមានកាន់ទឹកផ្លៃឈេីដែលគេបានធ្វេីនឹងនំបន្តិចបន្តួចចូលមកក្នុងបន្ទប់​ ដែលមានរាងក្រាស់កំពងតែអង្គុយលេងទូរស័ព្ទនៅលេីគ្រែ​ទាំងមុខមេីល​មិនបានព្រោះតែនៅខឹង​ តែមិនដឹងថាខឹងខ្លួនឬខឹងអ្នកនៅផ្សារនោះអោយប្រាកដទេ។

«ហាមាត់អូនខំធ្វេីអោយខ្លួនឯងណា»Jimin ដាក់ខ្លួនអង្គុយក្បែរស្វាមី​ នឹងកាន់នំមួយដុំបញ្ចុកទៅនាយទាំងញញឹមដេីម្បីយកចិត្តអោយនាយឈប់ខឹងនឹងខ្លួន។

«មិនមែនទិញគេមកទេ»Jungkook ថយភ្នែកពីទូរស័ព្ទមេីលមុខរបស់ប្រពន្ធកំពូលស្លូតរបស់គេទាំងមុខនៅក្រម៉ូវនៅឡេីយ​ នាយកម្លោះហាមាត់ទទួលនំពីដៃរាងតូចមកញាំ​ ហេីយក៏ងាយទៅលេងទូរស័ព្ទវិញទៀត​ដោយធ្វេីមិនខ្វល់ពីកាយតូចដែលកំពុងតែញញឹមដាក់នាយឡេីយ។

«មែនអូនទិញគេមក»Jimin​ ញញឹមហេីយក៏ផ្ដេកក្បាលមេីលទូរស័ព្ទជាមួយស្វាមីរបៀបយកចិត្តគេ​ ។

«មិនបាច់មកយកចិត្តទេ​ បងមិនបាត់ខឹងទេ»Jungkook និយាយតែមាត់ដៃចេះតែចុចហ្គេមដែលខ្លួនកំពុងលេងបន្ត​ គេដឹងថារាងតូច​កំពុងតែលួងគេចឹងហេីយគេធ្វេីរឹកបន្តិចសិន​ ងាយឯណាបានប្រពន្ធលួងនោះរាល់ដងគេនេះហេីយជាអ្នកលួង​ លេីកនេះអោយរាងតូចលួងម្ដងមេីល។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now