{ទុកពេលអោយបងសិន}Part 25

1.2K 99 1
                                        



​ សម្ដីរបស់គេធ្វេីអោយលោកស្រីម៉ាក់ចុងរបស់គេបេីកភ្នែកធំៗនឹងចាប់ផ្ដេីមភ័យដូចខ្លួនបានធ្វេីខុសអ្វីយ៉ាងចឹងចំណែក Bella វិញនាងមិនបានដឹងរឿងអីតែនាងកំពុងឆ្ងល់ពីសម្ដីរបស់ Hoseok

«សោក....សោកស្ដាយស្អីរបស់ឯង»Mrs Jung និយាយទាំងរដាករដុបហាក់មានរឿងអ្វីកំពុងលាក់បាំងយ៉ាងចឹង

«លោកស្រី​កុំនិយាយធ្វេីដូចជាខ្លួនមិនបាន​ដឹងរឿងអោយសោះណា»Hoseok ញញឹមចុងមាត់សម្ដីបង្កាប់ន័យនៅក្នុងនោះធ្វេីអោយអ្នកស្រីរឹតតែភ័យលេីសដេីម

«យេីងធ្វេីអី​ យេីងមិនដឹងទេ»Mrs Jung ប្រកែកឡេីងញ័រមាត់គាត់ដូចជាគ្រប់គ្រងខ្លួនឯងលែងបានពេលត្រូវ Hoseok និយាយដូចជាដឹងពីរឿងអ្វីមួយ

«រឿងអីទៅម៉ាក់ខ្ញុំមិនយល់ទេ»Bella ងាកមកសួរម្ដាយទាំងឆ្ងល់ព្រោះនាងមិនដឹងរឿងអីឡេីយ

«យល់ដល់លោកស្រីជាប្រពន្ធប៉ាខ្ញុំ​ ខ្ញុំមិននិយាយអីទាំងអស់តែសូមកុំមករញេរញៃជីវិតខ្ញុំទៀតចាប់ពីថ្ងៃនេះទៅ»Hoseok និយាយទាំងសម្ដីត្រជាក់ស្រេបធ្វេីអោយអ្នកស្ដាប់មានអារម្មណ៍ថាខ្លាច​

«Bella ទៅវិញកូន»Mrs Jung អូសដៃកូនស្រីដេីរចេញទៅយ៉ាងញាប់ជេីងព្រោះខ្លាចនឹងសម្ដីរបស់ Hoseok

«Hobi អ្នកណាមិញនឹង»Taehyung ទេីប​នឹងចេញមកពីផ្ទះបាយគេគ្រាន់តែឃេីញមានឡាន​បេីកចេញតែមេីលមិនដឹងថាអ្នកណាឡេីយ

«គ្មានអីទេអ្នកផ្ទះរបស់ប៉ាទេតោះទៅក្នុងវិញ»Hoseok ញញឹមក្រវីក្បាលគេមិនចង់ប្រាប់ពីម្ដាយចុងនឹងមនុស្សដែលខ្លួនរៀបនឹងការជាមួយលេីកមុនទៅ Taehyung ឡេីយព្រោះពួកគេជាមនុស្សមិនគួរអោយស្គាល់

«អរបាទ»Taehyung ញញឹមនឹងដេីរចូលទៅក្នុងវិញជាមួយនឹង​ Hoseok

skip ___________

​ Jimin អង្គុយស្ងៀមមិននិយាយអីឡេីយ​ក្រោយពីងេីបពីគេងមកវិញភ្នែកគេសម្លឹងមេីលទៅពពកដែលហោះកាត់តាមបង្អួចយន្ត ហោះព្រោះថាពេលនេះគេកំពុងនៅលេីយន្តហោះ​
Jungkook មេីលទៅរាងតូចទាំងដកដង្ហេីមធំនាយបានព្យាយាមនិយាយជាមួយរាងតូចពីនេះពីនោះតែ Jimin បែរឆ្លេីយ1មាត់ៗហេីយ​ក៏បន្តភាពស្ងៀមស្ងាត់រហូតដល់ឡូវ​

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)حيث تعيش القصص. اكتشف الآن