Taehyung ចំណាយពេលនៅកំដរនឹងលួងលោម Jimin រហូតដល់ល្ងាច គេកំដរ Jimin ញាំបាយថ្ងៃត្រង់ដេីរទៅមេីលគេមេីលឯងដេីម្បីកុំអោយ Jimin តានតឹងពេក។ Taehyung ចុះពីលេីឡានដេីរចូលផ្ទះទាំងទឹកមិនល្អ នាយតូចអាណិតមិត្តរបស់ខ្លួន តែមិនអាចជួយអ្វីបានសោះ មានតែទៅប្រដៅ Jungkook តែប៉ុណ្ណោះទេីបអាចអោយគេស្រួលចិត្តវិញបាន។
«Tae អូនទេីបមកពីណានឹងទេ ដឹងទេបងបារម្ភណាស់»គ្រាន់តែឃេីញរាងតូចដេីរចូលក្នុងផ្ទះភ្លាម Hoseok ប្រញាប់ដេីរទៅរកយ៉ាងលឿន ព្រោះតែមុននេះគេបារម្ភពីរាងតូចស្ទេីស្លាប់ទៅហេីយ បាត់មួយឡេីងមួយថ្ងៃពេញតាំងពីបែកផ្លូវមកផ្ទះរាងខ្លួនកាលពីព្រឹក។
«អូនមកពីលេង Jimin »Taehyung និយាយហេីយក៏ចូលទៅអោបរាងក្រាស់ នាយតូចខ្ទប់មុខនឹងទ្រូងរបស់រាងក្រាស់។
«កេីតអ្វីមែនទេ? »Hoseok អោបកាយតូចវិញ ហេីយក៏លេីកដៃអង្អែលសក់រាងតូចថ្នមៗ នឹងសួរដោយក្ដីបារម្ភ ព្រោះទឹកមុខរបសរាងតូចមិនល្អសោះ។
«Hobi តេីរាល់ថ្ងៃបងក្បត់អូនទេ? »Taehyung ងេីបមុខមេីលទៅនាយទាំងកែវភ្នែករលីងរលោង ពេលដែលឃេីញ Jungkook ធ្វេីអោយគេចាប់ផ្ដេីមខ្លាចហេីយ ខ្លាចថាប្រុសដែលឈរចំពោះមុខរបស់គេក្បត់គេ បេីសិនជាបែបនេះមែន គេច្បាស់ជាស្លាប់មិនខានទេ ព្រោះគេស្រឡាញ់ Hoseok ខ្លាំងណាស់។
«ហេតុអីក៏នៅសុខៗសួរបងបែបនេះទៅវិញ? »Hoseok ជ្រួញចិញ្ចេីមចូលគ្នាពេលលឺសំនួររបស់រាងតូច ម៉េចក៏នៅសុខៗមកសួរគេបែបនេះទៅវិញ ហេីយទៅនឹកឃេីញសំនួរបែបនឹងពីណាមកទៅ។
«ហឹកៗប្រាប់អូនមក បងមានក្បត់អូនទេ រាល់ថ្ងៃមានលួចលាក់ក្បត់អូនទេ»Taehyung ហូរទឹកភ្នែកភ្លាម ហេីយក៏បោះសំនួរដដែលៗសួរទៅកាន់រាងក្រាស់ គេចង់ដឹងពិតមែនថានាយមាន
ក្បត់គេដូចដែល Jungkook ក្បត់ Jimin ឬអត់ បេីសិនជាមែនគេនឹងដេីរចេញមិនអោយនាយហត់នឹងលួចលាក់ស្រីម្នាក់នោះក្រោយខ្នងឡេីយ។
«Tae បងម៉េចនឹងអាចក្បត់អូនទៅ អូនសម្លាញ់អ្នកណាទៅនិយាយអ្វីប្រាប់អូនមែនទេ ហេីយ មានភស្តុតាងណាបញ្ជាក់ថាបងក្បត់អូន? »Hoseok ចង់ឡេឡេីតាមរាងតូចហេីយពេលនេះ នៅសុខៗបែជាមកសួរថាគេក្បត់ឬអត់ ទាំងដឌលរាល់ថ្ងៃនេះគេស្រឡាញ់ស្ទេីស្លាប់ទៅហេីយ សំខាន់គេរវល់ការងាររកតែពេលសម្រាកមិនចង់មាន មានពេលឯណាទៅលួចលាក់ស្រីទៅ។
