{​គូរដណ្ដឹង​} part 1

6.2K 204 0
                                        


​       នៅក្នុងភូមិគ្រឹះមួយ​មានប៉ាម៉ាក់នឹងកូនប្រុស​ម្នាក់​ ដែលគេជាទាយាទតែមួយគត់របស់ Jeon ពេលនេះគេកំពុងតែខឹង​ ដែលលោកប៉ារបស់គេស្រាប់តែនិយាយរឿងដែលគេស្អប់បំផុតក្នុងជីវិតជាមួយគេ។

«ប៉ា»សំលេងស្រែកយ៉ាងខ្លាំងនឹងងេីបឈរពេញកម្ពស់​ នឹងនិយាយជាមួយអ្នកដែល មានឈ្មោះជាប៉ាទាំងទឹកមុខមិនពេញចិត្ត។

«ស្រែករកងាប់ឯងស្អីអាគុក»Mrr Jeon ស្ទេីតែព្រួសតែចេញមកវិញពេលលោកកូនកំពូលជេីងល្អស្រែកចង់បែកផ្ទះ​ មនុស្សនៅក្នែរគ្នាសោះស្រែកដែល​។

«ប៉ានិយាយម្ដងទៀតបានទេ»Jungkook (Jeon Jungkook កម្លោះសង្ហារអត់ ប្រយោជ៍)សួរបញ្ជាក់ ទៅលោកម្ចាស់ប៉ារបស់គេម្ដងទៀតព្រោះខ្លាចស្ដាប់ច្រឡំ​ ។

«ដូចដែលយេីងប្រាប់ឯងមានគូរដណ្ដឹងហេីយ....ចឹងឈប់ធ្វេីខ្លួនអាវ៉ាសែទៀត ទៅ»Mrr Jeon អង្គុយគងទាក់ខ្លាយ៉ាងសង្ហារ​ នឹងបន្តការផឹកតែរបស់គាត់ទាំងញញឹម​ មិនបានខ្វល់នឹងទឹកមុខរបស់កូនប្រុសអីបន្តិច​ ។

«ប៉ាមិនអាចទេ​ ខ្ញុំមិនចង់រៀបការទេ»Jungkook តបទាំងមិនសុខចិត្ត​ ស្អីៗៗ​គេកំពុងសប្បាយនឹងភាពនៅលីវមិនទាន់អស់ចិត្តផងមកអោយគេការហេស៎​ គេមិនព្រមឡេីយគ្មានថ្ងៃគេព្រមនោះទេប្រាប់អោយដឹងហឹស។

«ហេតុអី​ហាស៎​...ឯងចង់នៅដល់ណាទៀត​អាយុ​ជិតពាក់កណ្ដាល 50 ណាអាគុក»Mrr Jeon ជ្រួញចិញ្ចេីមដោយការមិនពេញចិត្ត​ មិនដឹងជាចង់នៅលីវដល់ពេលណាទៀតទេ​ អាយុ​ 24​ 25​ឆ្នាំទៅហេីយ​នឹង។

«ប៉ា​ តែខ្ញុំសប្បាយមិនទាន់អស់ចិត្តទេ»Jungkook នៅតែចចេសរឹងទទឹងមិនព្រមស្ដាប់សម្ដីរបស់ឪពុកឡេីយ​ និយាយអោយចំមនុស្សគេចូលចិត្តសប្បាយម៉េចនឹងព្រមការងាយៗនោះ។

«នៅបំផ្លាញលុយយេីងមិនទាន់អស់ចិត្តឬ»Mrr Jeon និយាយធម្មតា​ ហាក់មិនបានខ្វល់អីបន្តិច​ តែវាក៏ដូចគាត់និយាយអញ្ចឹង​ ប្រហែលជាគេនៅបំផ្លាញលុយគាត់មិនទាន់អស់ចិត្តហេីយ​មេីលទៅ។

«គឺលុយប៉ាច្រេីនណាស់....ទោះចាយ​មួយជាតិក៏មិនអស់»Jungkook ញញឹមយ៉ាងស្រស់ដែលលោកប៉ាលេីកចំនុចនេះមកនិយាយ​ ថាអញ្ចឹងក៏ត្រូវព្រោះប៉ាគេនេះមានណាស់​ ទោះគេចាយដល់ជាតិក្រោយក៏មិនអស់ដែល​ បេីគេក្នុងបន្ទប់យកលុយម្ដងៗឃេីញដាក់ពេញទូដែក។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now