{ជាប្រពន្ធរបស់ Jungkook មែនទេ}Part 38

975 87 3
                                        


Taehyung នឹង Jimin បានដេីរផ្សារ
ទំនេីបជាមួយគ្នា​ ពួកគេទាំងពីរដេីរទិញនេះទិញ​នោះតាមអ្វីដែលគេចង់បាន​ រហូតដល់ហាងលក់សម្លៀកបំពាក់របស់មនុស្សប្រុស ព្រោះពួកគេទាំងពីរចង់ទិញសម្លៀកបំពាក់ថ្មីខ្លះ​ ព្រោះនេះជាជិតឆ្លងឆ្នាំហេីយ​ ម្យាងទៀតជិតដល់កំណេីតរបស់ Jimin ដូចគ្នា។

«Jimin មេីលមួយនេះយ៉ាងម៉េចដែល»Taehyung លេីកឈុតអាវគ្រ័ហ្សេរមួយឈុត​ មកបង្ហាញអោយ Jimin មេីល​ថាវាស្អាតឬអត់​ ព្រោះគេចង់ទិញសម្លៀកបំពាក់អោយ Hoseok ជាការដូថ្ងៃឆ្លងឆ្នាំដូចគ្នា។

«ស្អាតតេី​ យេីងក៏ចង់ទិញអោយ Jungkook ដូចគ្នា​ ជួយរេីសយេីងបន្តិចទៅមេីលថាត្រូវយកបែបណា»Jimin ឈរសម្លឹងទៅខោអាវដែលដាក់តាំងជាច្រេីន​ គេមិនដឹងថាត្រូវរេីសម៉ូតណាអោយស្វាមីរបសលគេទេ​ ព្រោះថាគេក៏មិនសូវដឹងពីចំណូលចិត្តរបស់ Jungkook ដែល​ តែបេីពណ៌គេដឹង​ គេអាចដឹងពី Jungkook ក៏ពិតមែន​ តែមិនច្រេីនទេ។

«បេីអញ្ចឹងយេីងនាំគ្នារេីសមេីលទៅ»Taehyung នឹង​ Jimin បណ្ដេីរគ្នាទៅរេីសមេីលខោអាវដែលគេដាក់តាំងនោះ​ កំពុងតែដេីរមេីលសុខៗ​ Jimin ក៏បានដេីរប៉ះនឹងមនុស្សស្រីម្នាក់​ ដែលកំពុងតែដេីរមេីលអាវដូចគ្នា។

«អួយ៎​ នែ៎​ឯងដេីរមិនចេះមេីលទេឬយ៉ាងម៉េច? »ស្រីស្អាតមាត់ក្រហម​ និយាយទាំងគំហកដាក់ Jimin ព្រោះថា Jimin បានដេីរមកបុកនាងនាងសម្លក់នាយតូចពីក្បាលដល់​ចុងជេីង​ មុននឹង​ចាប់អារម្មណ៍ថាម្នាក់នៅចំពោះមុខខ្លួនជាអ្នកណា។

«សុំទោសអ្នកនាង​ ជាកំហុសខ្ញុំរបស់ដោយអចេតនាទេ»Jimin បានអោនគំនាបដាក់នាង​ ព្រោះថសខ្លួនជាអ្នកខុសដែលដេីរមិនបានមេីល​មុខក្រោយអោយត្រឹមត្រូវ​ ហេីយក៏ប៉ះនឹងនាង​ ធ្វេីអោយនាងខឹងបែបនេះ​ ។

«Jimin មានរឿងអីហេស៎»Taehyung ដេីរចូលមករកមិត្តដោយទឹកមុខបារម្ភ​ នឹងសម្លឹងមុខរបស់ស្រីស្អាតដែលឈរមុខគេទាំងទឹកមុខមិនពេញចិត្ត​ មុននេះគេឃេីញថានាងស្រែកដាក់មិត្តរបស់គេ​ ទេីបគេសម្លឹងនាងបែបនេះ។

«គឺយេីងខុស​ យេីងដេីរមកប៉ះនឹងអ្នកនាងម្នាក់​នេះ​»Jimin ងាកប្រាប់ទៅមិត្តតាមដំណេីរ​ ព្រោះថាខ្លួនបានដេីរប៉ះនាងដោយអចេតនា​ ហេីយគេក៏មិនចង់អោយមានបញ្ហាវែងឆ្ងាយដូចគ្នា​ ទេីបខ្លួនបានសុំទោសទៅកាន់នាង។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now