[ប្រុសល្មោបកាម/ព្រោះអូន]Part 36

1K 86 0
                                        


​      លឺសម្ដីរបស់ Hoseok ហេីយធ្វេីអោយនាងខឹងយ៉ាងខ្លាំងដែលហ៊ានថាអោយនាងបែបនេះ​ ទេីបនាងងាកទៅពិតទូលប្រាប់ម្ដាយរបស់នាង​ ដែលអង្គុយស្ងៀមនោះ​ គឺខឹងដូចគ្នាតែមិនអាចធ្វេីអ្វីបាន​ ព្រោះតែខ្លាចលោកប្រុសប៉ារបស់ Hoseok បន្ទោស។

«បង jhope អ្នកម៉ាក់មេីលចុះ»Bella ក្រោយពីត្រូវ Hoseok និយាយបកមកវិញហេីយ​ ធ្វេីអោយនាងខ្មាស់ នឹងខឹងនាយជាខ្លាំងដែលនិយាយស្ដីមិនទុកមុខអោយនាងបែបនេះ​ ទេីប​ងាកទៅរកម្ដាយអោយជួយវិញ។

«ស្ងាត់មាត់ទៅ Bella អ៊ុំជាអ្នកនិយាយមិនមែនក្មួយទេ»Mrr Jung និយាយទៅកាន់នាងព្រមទាំងសម្លឹងមុខរបស់នាង​ដោយទឹកមុខកាច​ដាក់​នាង​ គាត់មិនដែលអោយនាងហៅប៉ា​ ហេីយក៏មិនដែលហៅនាងថាកូនដែល​ គាត់មិនដែល
ចាត់ទុកនាងជាកូនទេ។

«លោកប៉ា​ ចង់និយាយអ្វីទៅ»Hoseok ខ្វិលខ្វល់នឹងពីរនាក់ម៉ែកូននោះ​ ក៏ងាកទៅរកប៉ារបស់គេវិញ​ ព្រោះមិនចង់ចំណាយពេលអត់ប្រយោជន៍ជាមួយនឹង​មនុស្សប្រភេទនឹងទេ។

«ប៉ាឃេីញថាមួយរយៈនេះទាំងជំនួញនឹងផ្សារទំនេីបរបស់គេឯង​ រីកចម្រេីនណាស់​ ទេីបប៉ាចង់​មកអបអរដល់ឯង»Mrr Jung ញញឹមដាក់កូនប្រុសន្តិច​ គាត់មកដេីម្បីអបអរគេ​ ហេីយក៏មេីលមុខក្មេងប្រុសម្នាក់នោះអោយច្បាស់ដែល​ ក្មេងប្រុសដែលធ្វេីអោយគេព្យាយាមរស់នៅនឹងខំប្រឹងដេីររហូតបានសម្រេចបែបនេះ។

«បាទអរគុណ​ប៉ា»Hoseok ញញឹមដាក់គាត់វិញដូចគ្នា​ បេីប៉ារបស់គេមកល្អជាមួយ​ គេក៏ល្អដាក់វិញដូចគ្នា​ តែបេីគាត់មកក្នុងគោលបំណងអាក្រក់​ កុំបន្ទោសថាគេអាក្រក់អោយសោះ​ ព្រោះ​រយៈអេលកន្លងមកនេះគេឆ្អែតនឹងទង្វេីប៉ារបស់គេខ្លាំងណាស់។

«ចំណែកឯង​ អរគុណ​ណាស់ដែលព្រមនៅជាមួយមនុស្សពិការដូចជាគេ»Mrr Jung និយាយទៅកាន់រាងតូចវិញ​ គាត់សប្បាយចិត្តដែលកូនគាត់រេីសមនុស្សមិនខុស​ មិនដូចជាគាត់​ដែលជ្រេីសមនុស្សខុសមកធ្វេីប្រពន្ធ​ ហេីយ​ក៏មានគម្រោងអោយកូនដេីរផ្លូវខុសតាមខ្លួនទៀត​ សំណាងល្អដែល Hoseok មានវាសនា
ខ្ពស់​ជាងគាត់។

«បាទលោកប្រុស​ ខ្ញុំរីករាយណាស់ព្រោះខ្ញុំ
ស្រឡាញ់គេ»Taehyung ងេីបមុខឡេីងញញឹមដាក់បន្តិច​ គីរាងធូទ្រូងបន្តិចហេីយ​ ពេលដែលលឺបែបនេះ​ មុននេះស្មានតែត្រូវស្ដីបន្ទោសឬនិយាយស្ដីបំបាក់មុខរបស់គេហេីយ​តេី​ ។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Dove le storie prendono vita. Scoprilo ora