Jungkook ចេញពីក្នុងក្រុមហ៊ុនដេីរចេញមកក្រៅព្រោះ Jimin ប្រាប់ថានឹងមកទទួលគេទៅញាំបាយថ្ងៃត្រង់ជាមួយគ្នា
«JK»Jimin ស្រែករាងក្រាស់នឹងក្រវីដៃដាក់គេទាំងញញឹមស្រស់ដោយប្រេីឈ្មោះដែលខ្លួនបានដាក់អោយ
«Minnie »Jungkook រត់ទៅរករាងតូចយ៉ាងលឿនគ្រាន់តែមកដល់ក៏ស្រវ៉ាទាញកាយតូចមកអោបក្នុងរង្វង់ដៃយ៉ាងណែន«នឹកណាស់»នាយថេីបសក់របស់រាងតូចបន្តិចនឹងប្រលែងកាយតូចវិញ
«អូនក៏នឹកបងដូចគ្នា»Jimin ញញឹមយ៉ាងស្រស់ដាក់គេ គ្រាន់តែឃេីញស្នាមញញឹមរបស់ Jimin ភាពហត់នឿយរបស់ Jungkook បានបាត់អស់រលីងពីខ្លួនតែម្ដង
«តោះបងឃ្លានហេីយ»Jungkook បេីកទ្វាអោយរាងតូចហេីយខ្លួនក៏ចូលខាងតៃកុង
«បងមិនប្ដូរខោអាវទេឬ»Jimin សួរព្រោះបេី Jungkook ទៅក្នុងសភាបែបនេះនឹងត្រូវ NamJoon សួរនាំមិនខានទេ
«បងភ្លេចតែមិនបាច់ប្ដូរទេ»Jungkook ញញឹមដាក់រាងតូចគេដោះវ៉ែនចេញ ហេីយដោះក្រវ៉ាត់ ក ចេញនឹងប្រឡេះឡេវអាវពីគ្រាប់ ហេីយក៏ទាញអាវដែលដាក់សាឡោះក្នុងខោចេញមកក្រៅ នឹងយកដៃចូកសក់ទៅរបៀបលេង style បន្តិចក៏ហេីយបាត់ទៅហេីយ«ទៅបានឬនៅអូនសម្លាញ់»នាយញញឹមនឹងលេីកច្បិចថ្ពាល់របស់រាងតូចបន្តិចហេីយក៏ញញឹមដាក់រាងតូច
«បានហេីយ»Jimin ញញឹមថ្ពាល់របស់គេ
ក្រហមព្រឿងៗព្រោះតែអៀន Jungkook ចូលចិត្តធ្វេីអោយគេអៀនខ្លាំងណាស់
មកដល់ហាងដែលបានណាត់ជាមួយនឹង NamJoon ពួកគេទាំងពីរក៏ដេីរចូលទៅក្នុងហាង
«Jimin »NamJoon បកដៃហៅ Jimin ក្រោយពីឃេីញគេដេីរចូលមកជាមួយនឹង Jungkook
«នេះអូនមិនបានប្រាប់បងទេថាគេមកដែល»Jungkook ងាកទៅចងចិញ្ចេីមដាក់រាងតូចដែលញញឹមតិចៗមកកាន់ខ្លួនទាំងមិនពេញចិត្តគេស្អប់អាម្នាក់ឈ្មោះ NamJoon នេះណាស់ឃេីញមុនហេីយគ្មាននិស្ស័យតែម្ដង
«អូនមិនបានប្រាប់តែបងកុំខឹងអីតោះគាត់ចាំយេីងយូហេីយ»Jimin ខ្លាចនាយខឹងក៏ដកដៃគេចូលទៅអង្គុយតុដែលមាន NamJoon នៅចាំស្រាប់
«សួស្ដី លោកJeon Jungkook »NamJoon និយាយទាំងញញឹមដាក់ Jungkook នឹងហុចដៃទៅមុខដេីម្បីចាប់ដៃជាមួយនឹង Jungkook
