រយៈពេលមួយអាទិត្យហេីយដែល Jungkook ទៅ New York ពដលនេះក៏ដល់ពេលត្រូវត្រឡប់មកវិញដូចគ្នា តែទាស់ត្រង់ថារយៈពេលមួយអាទិត្យ Jungkook មិនបានតបសាររបស់ Jimin សូម្បីម្ដង គេបានលេងជាមួយគ្នាតែយប់ដែលទៅដល់ភ្លាមតែប៉ុណ្ណោះ ធ្វេីអោយរាងតូចមានការអាក់អន់ចិត្តជាខ្លាំង ។
«ហេតុអីបងមិនតបអូន Jung »Jimin និយាយទាំងសោកសៅ នាយតូចសម្លឹងទៅសារដែលខ្លួនផ្ញេីទៅស្វាមី តែមិនឃេីញនាយតបមកវិញសោះ ទឹកភ្នែកវារលីងរលោងមុននឹងក៏ប្រែធ្លាក់មកម្ដងមួយដំណក់ៗរហូតទៅជាច្រេីន Jimin អង្គុយយំម្នាក់ឯងក្នុង office របស់ខ្លួន រយៈពេលមួយអាទិត្យគេនឹកនាយខ្លាំងណាស់ ហោចណាស់សុំលឺសំឡេងនាយបន្តិចក៏គេអស់ចិត្តហេីយ តែនេះអត់ទេ វាពិតជាធ្វេីអោយពិបាកចិត្តនឹងអន់ចិត្តជាខ្លាំង។
តុកៗ
«លោកនាយក សុំអនុញ្ញាត្តចាស៎»Jiwon ដែលជាលេខារបស់គេ និយាយទាំងអោនគំនាបដាក់។
«មានអ្វីឬ Jiwon »Jimin លឺហេីយក៏ប្រញាប់ជូតទឹកភ្នែកចេញឡេីងស្អាត ដេីម្បីកុំអោយនាងដឹងថាគេយំ ខ្លាចថានាងនឹងសួរនាំគេច្រេីន។
«រសៀលនេះមានណាត់ជាមួយនឹងលោក NamJoon ទៅនិយាយរឿងដីដែលយេីងទិញគាត់»Jiwon ប្រាប់ព្រមទាំងដាក់ឯកសារអោយទៅនាយដូចគ្នា។
«អរគុណណាស់»Jimin តបទាំងញញឹមស្រាលដាក់នាង នាងអោនគំនាបហេីយក៏ចាកចេញទៅ។
«ធ្វេីការ Jimin »Jimin ប្រាប់ខ្លួនឯង នឹងចាប់ផ្ដេីមទាញយកស្មារតីមកវិញ គេមិនអាចយករឿងផ្ទាល់ខ្លួនមកពាក់ព័ន្ធនឹងរឿងការងារនោះទេ គេត្រូវតែបែងចែកអោយដាច់រវាងការងារនឹងរឿងផ្ទាល់ខ្លួន ព្រោះបេីមិនអញ្ចឹងទេមានផលមិនល្អចំពោះការងាររបស់គេមិនខាន បេីអោយអារម្មណ៍ផ្ទាល់ខ្លួនគ្រប់គ្រងស្មារតីបាន។
@ផ្សារទំនើប
Jungkook នឹង Hwamin កំពុងតែបណ្ដេីរចូលហាងលក់សម្លៀកបំពាក់ដែលជាហាងរបស់ NamJoon ទៀតផង ព្រោះថាហាងរបស់នាយអាចថាជាហាងដែលល្បីក្នុងទីក្រុងនេះដូចគ្នា ព្រោះថាមសនសម្លៀកបំពាក់បុរសស្អាតៗនឹងល្អៗ ម៉ូតវិញរឹតតែស៉ីវីល័យ។
