{បងស្រលាញ់អូនទេ Jung}Part 24

1.3K 101 1
                                        


        Jimin អង្គុយចាំរាងក្រាស់ត្រឡប់មកវិញក្រោយពីស្លៀកពាក់រួចដៃអង្អែលពោះតិចៗ ព្រោះតែឃ្លានយប់មិញចាំបានថាខ្លួនឯងញាំបាយបានតែបន្តិចតែប៉ុណ្ណោះ

«ហេតុអីយូយ៉ាងនេះ»Jimin អង្គុយរអ៊ូម្នាក់ឯងឡេីងរងូវព្រោះតែឃ្លាន

ក្រាក

«Minnie បងមកវិញហេីយ​»Jungkook ដេីរចូលមកជាមួយថង់អាហារពីថង់ទាំងញញឹមគេរៀបដាក់លេីតុក្បែរគេងទេីបដេីរមករករាងតូច

«Jung»Jimin ញញឹមឡេីងក្រោយឃេីញរាងក្រាស់មកវិញព្រោះគេឃ្លានខ្លាំងណាស់

«មោះបងដឹងថាអូនឃ្លាន»Jungkook ញញឹមគេចូលទៅបីរាងតូចមកអោយអង្គុយលេីសាឡុងដោយខ្លួនក៏អង្គុយក្បែនោះដូចគ្នា​

«ទំនងណាស់»Jimin មេីលទៅអាហារដែលរាងក្រាស់ទិញមកទាំងលេបទឹកមាត់ព្រោះគេឃ្លានខ្លាំងណាស់

«បេីអញ្ចឹងឆាប់ញាំទៅ»Jungkook បកចង្កិះអោយរាងតូច​ ហេីយពួកគេក៏ចាប់ផ្ដេីមញាំយ៉ាងសប្បាយ

​ Jungkook ចេះតែសម្លឹងមេីលមុខរបស់ Jimin មិនឈប់គេមានអារម្មណ៍ថា Jimin ពិតជាដូចនឹងមនុស្សដែលគេស្រលាញ់ណាស់​

«បងកេីតអីមែនទេ»Jimin ងាក មកសួររាងក្រាសក្រោយពីឃេីញគេអង្គុយមេីលមុខខ្លួនបែបនេះ

«មិនអីទេបងគ្រាន់តែមានអារម្មណ៍ថាអូនដូចនឹង»Jungkook និយាយមិនទាន់ចប់ផងក៏ត្រូវរាងតូចដឹងមុននឹងនិកាត់

«mochi ម្នាក់នោះមែនទេ»Jimin និយាយទាំងមុខស្មេី​ រាងតូចទម្លាក់ស្លាប់ព្រាបចុះ ធ្វេីអោយរាងក្រាស់មានអារម្មណ៍ថារអៀសចិត្តពេលដែលគេរំលឹកពីអ្នកផ្សេងពេលនៅជាមួយ Jimin

«បងគ្មានចេតនា​ អូនកុំគិតពីវាអី»Jungkook ប្រញាប់​និយាយដេីម្បីកុំអោយរាងតូចមានអារម្មណ៍​មិនល្អជាមួយខ្លួនដោយសាតែគេគិតផ្ដេសផ្ដាស

«អូនសួរបងមួយសំនួរបានទេ Jung»Jimin សួរទៅរាងក្រាស់ទាំងទឹកមុខនឹងកែវភ្នែកប្រាកដប្រជាធ្វេីអោយរាងក្រាស់មានអារម្មណ៍​មិនល្អ

«សួរ.....សួបាន»Jungkook ញញឹមងក់ក្បាលទាំងដែលខ្លួនកំពុងភ័យខ្លាចរាងតូចខឹង

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now